ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

គម្រោងនេះ ស្ថិតក្រោមការបោះទុនវិនិយោគក្នុងតម្លៃ២០៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៤៤កន្លែង ហើយគ្រោងនឹងដាក់ដំណើការនៅឆ្នាំ២០២៦។

បន្ថែមពីគម្រោងនេះ កាលពីខែឧសភាកន្លងទៅ រដ្ឋសភា ក៏បាននុម័តលើគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរី ចំនួន៦គម្រោងផ្សេងគ្នា ដែលមានអានុភាពសរុបចំនួន ៩០០មេហ្កាវ៉ាត់។

គួរបញ្ជាក់ថា ថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ គឺដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញសម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា៕