ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ការនាំចេញទុរេនរបស់វៀតណាមប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ក្រោយពីចិនចាប់ផ្តើមអនុវត្តវិធានការត្រួតពិនិត្យរកសារធាតុ Cadmium និង Basic Yellow 2 ក្នុងផ្លែទុរេននាំចូលមកចិនយ៉ាងតឹងរ៉ឹងតាំងពីដើមឆ្នាំ២០២៥ ។ ហេតុនេះ ធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះធ្លាក់ចុះរហូតដល់៥០ភាគរយ ឬស្មើតែ៣ម៉ឺន៥ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn8uCxIQQg8_upxeT0hG5ts6rJt68aO0o2awTntZtOlgNO4jsWLW_y93JsEjkh6-ctycMYY9gSfPPaHgaG_tlUmPPpJ9pzQpr9TLpQd6G-eXXa3l71Rc2gEpPkVmdCWiywtF-AXDMtI45V8ksbxrAFuaCLILxltqu_WkHdidGqfFMX9sH41BSmKR4oTcST/s750/image_2025-06-09_15-47-01.png

ការនាំចេញទុរេនទៅចិនធ្លាក់ចុះខ្លាំងធ្វើឱ្យកសិករវៀតណាមដែលដាំទុរេនក្នុងតំបន់សំខាន់ៗរងផលប៉ះពាល់ដោយផ្ទាល់ គឺតម្លៃលក់ទុរេនធ្លាក់ចុះពាក់កណ្តាល និងចំណាយពេលកាន់តែយូរក្នុងនីតិវិធីគយ ចាប់ពី៣ថ្ងៃ ឡើងដល់១០ថ្ងៃ ទើបធ្វើឱ្យទុរេនវៀតណាមស្អុយមុនពេលបញ្ជូនដល់អតិថិជនចិន ។ វាធ្វើឱ្យក្រុមហ៊ុនចិនដែលទិញទុរេនវៀតណាមប្តូរទៅទិញទុរេនប្រទេសផ្សេងវិញ ដែលធ្វើឱ្យកសិករដាំទុរេននៅវៀតណាមបារម្ភយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjODbH4qHKobdBBUilXSxBak0rNLd5wT1cAx-PlBj80JK7dEVmdJdEbmefe0MWVOcHOzTwQzirxHLncy99slZpkKZyqod38IKlQI2qaqn-JP8pKcxsf0m3WFdmi9WFeA9n9Trn4QkrsnR15H7JIJ3AL6mu4M8kM17uECS3Vg4XyKRzkD7h7NTWs8fOYnNwZ/s1500/image_2025-06-09_15-46-58%20(2).png
ក្រសួងកសិកម្មវៀតណាមបញ្ជាក់ថា ចិនពុំអាចត្រួតពិនិត្យទុរេនវៀតណាមដឹងពីទីកន្លែងដាំដុះច្បាស់លាស់ទេ គឺដឹងត្រឹមតែទុរេនវៀតណាមវេចខ្ចប់នៅកន្លែងណាប៉ុណ្ណោះ ប៉ុន្តែចិនអាចពិនិត្យឃើញកន្លែងដាំដុះសម្រាប់ទុរេននាំចូលពីប្រទេសផ្សេង។ ក្រសួងកសិកម្មវៀតណាមប្រឹងប្រែងអនុវត្តវិធានការជាច្រើន និងប្រើប្រាស់បច្ចេកវិទ្យាបែងចែកប្រភេទទុរេននៅខេត្តឡុងអាន់ និងជំរុញឱ្យក្រុមហ៊ុនបង្កើតផលិតផលកែច្នៃ រួមមាន ទុរេនក្លាសេ និងទុរេនស្ងួត រួមទាំងពង្រីកទីផ្សារថ្មីៗទៅកូរ៉េខាងត្បូង និងប្រទេសនៅមជ្ឈិមបូព៌ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy3Ew9q3m1zwXx0qzrXpewxdoXb0XJetnx6hrpZ_zr6nPS0XkfCUUSr-DVOiXGoNdEtrKnM2b66sAhxF0Gub6-JwRBIOfA-Mf-uuNG_5m6y4lA41_YyiUJ4odxYNLvY-89fDTcvAvTKishm0RTJlkMqubQwhMQbiYjU8UphDXlwoz0cJ9ckQ3fBNIfyrfz/s960/image_2025-06-09_15-46-58.png

អ្នកជំនាញឱ្យដឹងថា បើវៀតណាមចង់ឆ្លងផុតឧបសគ្គដ៏លំបាកនេះ វៀតណាមគួរតែមានប្រព័ន្ធត្រួតពិនិត្យគុណភាពទុរេនរបស់ខ្លួន ។ កន្លងមក វៀតណាមបាននាំចេញទុរេនយ៉ាងច្រើនទៅចិន និងអាចដណ្តើមចំណែកទីផ្សារពីថៃយ៉ាងច្រើន ដោយចិនបាននាំចូលទុរេនវៀតណាមកើនឡើងខ្លាំង ចាប់ពី៤.៦៦ភាគរយនៅឆ្នាំ២០២២ កើនឡើងដល់៤២.០៤ភាគរយនៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeP7vL3VPLcPagdy7Gn778qqFkSD7uD7R0WB6jYfaPkE-fD0cOORj7uXv-4CREbg4U04w3VvT2y5raDiZQtfUbaYjNhsmftTQb_FBn4jHZWQdtd7UqCsrmOhbT1Ac_Lvk0xvza-Tj3YFgS-ircXPxlNIkS50i59-Q7qEvDvboqs-XOFZfYKiBnBsBzZVRz/s680/image_2025-06-09_15-47-01%20(2).png

ក្រៅពីនេះ ការរក្សាគុណភាពទុរេន គឺជាចំណុចសំខាន់យ៉ាងខ្លាំងក្នុងការប្រកួតប្រជែងនៅទីផ្សារចិន ព្រមទាំងពង្រីកការនាំចេញទុរេនទៅកាន់ទីផ្សារផ្សេងៗក្រៅពីចិន ដើម្បីកាត់បន្ថយហានិភ័យក្នុងការពឹងផ្អែកលើទីផ្សារចិនតែមួយ ៕