ប្រទេសថៃ ៖ សារព័ត៌មានថៃ News In Thailand បានរាយការណ៍កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការរួមគ្នាកាត់បន្ថយជម្លោះនៅតំបន់ព្រំដែន និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពដើម្បីដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BLrc_zUb6OGbu8kPH3j5Ez82ttNoiaPbbGY4WUUQKc5pUyOI01aZPY6TNChdnLHxH723iaFvUbplIvAy1emQ1wrTb_vztPyZK-2FDZPG-fXGvF7XJ-rb4i5qq0mEz3rWKzWljd0EsN7gEMLHvAAk1rngPSPH25jrXJBFds61gBlMR-oMzMhLcW4yZ8od/s900/image_2025-06-09_13-38-39.png
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា លោកទទួលបានសេចក្តីរាយការណ៍ពីកិច្ចចរចារវាងភាគីទាំងពីរ ហើយលទ្ធផលបង្ហាញដូចគ្នាថា ពេលនេះ កងកម្លាំងកម្ពុជា-ថៃ បានសម្រេចកែសម្រួលកម្លាំងកងទ័ពទាំងសងខាងដើម្បីកាត់បន្ថយជម្លោះ និងការប្រឈមមុខ ។ ហេតុនេះ វាធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ព្រំដែនមានភាពល្អប្រសើរជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKuMmyxU3Aq8AXB6FNP2yVESfSJ8qX5xglEdTwn2pa9MCaAWm36JAkArctkJLw7OrhVBSWTCYUcOklVeFAnFJyJZ5T5CmA7aflfWOgIUJyKBUR_9RXURJOvlfVXgIHgOwDVIVJj7x3nQIfd4gI8-EsoWB9qsTikQvn_2vcVY4iArzPeFN5qJaYdpbahqq5/s960/photo_2025-06-09_08-46-42%20(3).jpg
ក្នុងនាមតំណាងឱ្យក្រសួងការពារជាតិ និងកងទ័ពថៃ លោក Phumtham រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបំផុត អរគុណដល់កងទ័ពជួរមុខរបស់កម្ពុជា ដែលបានចូលរួមចរចាជាមួយថៃកាត់បន្ថយភាពតានតឹងដោយប្រកាន់ខ្ជាប់តាមគោលការណ៍សន្តិភាព ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងពីរប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtYTnuYqxpctyJIwQ6PpSxLPByOadXUxEM-45Xz15-wRCQSntNe1oC5EYbQGeoErlTb7xxmq3l-6tQsOu3w_iAxdNnjpG1ByHB-ICVgkzViSPQpMmewlTsoArz4UsIhiA6nF630Qpr6qeZ7Agz-9J2dxqYM2z6SZEQyY3fEv56EZsbf89u3O4ZibKzufl/s1080/photo_2025-06-09_08-46-43.jpg

លោក Phumtham បន្តថា ការចរចាគ្នានេះ គឺកងទ័ពកម្ពុជា-ថៃបានចុះត្រួតពិនិត្យតំបន់ និងកន្លែងជីកដីនៅតំបន់ព្រំដែនរួមគ្នា និងកប់ដីនៅតំបន់ព្រំដែនតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ។ កម្ពុជា-ថៃ ក៏បានកែសម្រួលកម្លាំងកងទ័ពទាំងសងខាងនៅឈរជើងក្នុងតំបន់ដែលព្រមព្រៀងគ្នាពេលស្ថានការណ៍ប្រក្រតីកាលពីឆ្នាំ២០២៤ រួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglP5Hzw1cMITcNW1jddaRmJNTkr_1nwVpuaqbzmff13HP_IfgsOnSrJ9PD10tRoVul7iXtdqD34fTHGvqwdys7Y10GPyf6LBM5RiX9JOlfZRBY1d_xIParNyjs0RGoe5CMIfjDww_JHe14aMWsEG9nJjyzegq2R2Lm3Ysh4Li4LCQ6ZB4EFZ5me9oToAfm/s1280/photo_2025-06-09_10-34-14.jpg

ប្រទេសទាំងពីររំពឹងថា នឹងដោះស្រាយបញ្ហាតាមយន្តការកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញតាមរយៈការដោះស្រាយបញ្ហាយ៉ាងសន្តិវិធី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhThBaYNS6yA7xvni2WvWd8qQgqazms2w1FIPP7a6x_mAOMIKTMvEdCla8nJQUbqpARndCLwVwcCCB1MUSwzCEkrPdrObHiS_B_XYfqw2l0G4e8BtPvnCJvNXUm-wubY1MPdqzdTUllfMriX9ieYbVWCvW8fNFJRwpBTbe1YGpBB3NbtJOMFKjtVjQ8YCD3/s696/photo_2025-06-09_09-24-12%20(2).jpg
ក្រសួងការពារជាតិថៃសូមអរគុណកងទ័ពថៃ អរគុណមេទ័ពភូមិភាគទី២ និងកងទ័ព ដែលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី ។ ចាប់ពីពេលនេះ សូមកិច្ចសហការឱ្យពលរដ្ឋទាំងពីរប្រទេសប្រុងប្រយ័ត្នក្នុងការចែកចាយព័ត៌មានផ្សេងៗ ដើម្បីកុំឱ្យស្ថានការណ៍ឈានទៅកើតជម្លោះជាថ្មី ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕