រាជធានីភ្នំពេញ ៖ ក្រោយជួបចរចាទាក់ទងនឹងស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ ប្រទេសទាំងពីរបានស្វែងរកចំណុចកណ្ដាលរួមមួយ នោះគឺការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះទង្គិចគ្នា ដើម្បីបន្ថយភាពតានតឹង និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlcQ9nuGA9tMlDCV7SL9ZKbzCO0XBiLzeQWl1LbEFpNuNRvm4577A-ALVyv1n419rv6NPndRcZEszHSH3FA8EbtWz28dou3-XgHvxR5SGrI7h-ZqLZQiRbjQEcE4DmHcG_CJ8ah3cLKHGENUbruXfRSn2r2XKVZaT0pOBq2CG5mvNSsXQlhw2Ufrtb-nfe/s960/photo_2025-06-09_08-46-42%20(3).jpg

យោងតាមសេចក្ដីជូនដំណឹងនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ នាយប់ថ្ងៃអាទិត្យ ទី៨ មិថុនា បានបង្ហាញថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចឲ្យមានការកែសម្រួលលើកម្លាំងទាហានទាំងសងខាង ឱ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងៗខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbhKMr8PCZq2eGewLsLlLlfzSZYrzn0r4FJGvz0WDEVx9y1WARybb7pJsS8eqWu9FOQtgUinolwPO11expBIbNy2Mqy0ar4gbPejzQ6KNRXxaKEZf3ThwCXJM8yzWdUfF5R-jCar_RbF9mXxm7xD_LHihhhOa5sZizdLHEFX7c4jbOgpEWXONhkrSbEVgP/s960/photo_2025-06-09_08-46-42.jpg

ជាមួយនឹងការជូនដំណឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ក៏បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា៖ «កងទ័ពកម្ពុជាគឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាបណ្ដោយព្រំដែន គឺដើម្បីតែការពារបូរណភាពរបស់ខ្លួប៉ុណ្ណោះ។ លោកក៏បានបន្ថែមទៀតថា៖ កម្ពុជាមិនមានមហិច្ចតាឈ្លានពានប្រទេសណាមួយនោះឡើយ។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-gKdW1d_YQnX39OnsXXh6ClLyKh0ZTRZG3NcGVIo9Qjjqz-vPrfm3Om5c2eZ14E_yil84l5OCYew38rWH1Y4Fh57Gy8XQPGCyD_kNMAh5CVU6Zn4wDBG6s6ZK1eJqYwWIWmcmftIuOrQX22jKeV_9r6A2SamTwDKndCNdcuVlpSy5Alh9gycOxl87ZnuF/s960/photo_2025-06-09_08-46-42%20(2).jpg

ដោយឡែក ជុំវិញសេចក្ដីសម្រេចមួយនេះ ក៏មាននូវមតិជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលមានទាំងយល់ស្រប និងមិនយល់ស្របចំពោះចំណាត់ការនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងការពារជាតិក៏បានបញ្ជាក់បន្ថែមថា៖ ការសម្រួលកម្លាំងទ័ព គឺជាការសម្រួលស្ថានការណ៍ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន ដោយកម្ពុជា និង ថៃបានធ្វើការកែសម្រួលទៅលើកម្លាំងទាហានឲ្យត្រឡប់ចូលតំបន់ដែលសមស្របរៀងខ្លួន មិនមែនជាការដកថយកម្លាំងទ័ពចេញពីដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFOklklHizHUeXDCPfwtU-qkvdlz0j_axwBIe4IOhbOYR_FmcvRJmU0WDc_C1RY0LB0aLTncGx8e_qlXrFHdBM5JO3QLsQeVd-lLBKTLbDhAUP3rfhqX2IwlRmj2seYdDH8LKv6kQaa312iGLgv2F5N5h9ZzO89vnOzOeqGJ5dWVC3NtKvVfJxIMPSWIw8/s1080/photo_2025-06-09_08-46-43.jpg