ត្រឹមឆ្នាំ ២០២៤ តែមួយឆ្នាំប៉ុណ្ណោះ សហភាពអឺរ៉ុបបានចេញ លិខិតព្រមានលើសុវត្ថិភាពចំណីអាហារដែលនាំចូលដោយប្រទេសវៀតណាមដល់ទៅ ១៣០ដង។ ការព្រមានទាំងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីគេពិនិត្យឃើញថា មានសារធាតុគីមីលើសកម្រិតនៅក្នុងបន្លែជាច្រើនប្រភេទរបស់វៀតណាម។ នេះបើយោងតាមគេហទំព័រ Fresh Plaza ជាគេហទំព័រព័តឥមានស្ដីពីផលិតផលកសិកម្មមានទីតាំងនៅប្រទេសហូឡង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHW02l90ReVttAU0qz1EZXdywAvFihmBl9cKQ1iKJbu0u0qWWw4mebeyrpjKwuJ2-gi5IeLLQd_76FQ_BIn_mCK4nSsBHtoUSyTOL5kKrMLaiYnT4l9ej1Vo8J7IpDHy45gNwsFg06m3A-xVadgUSsM-Pp3-auGvNCwuP6-nDOxOQlK9E6_s1E3_N5Wp6s/s990/image_2025-06-09_08-34-25.png
សារធាតុគីមី ភាគច្រើនគឺប្រភេទថ្នាំសម្លា.ប់សត្វល្អិត Cypermethrin , ថ្នាំកម្ចាត់ផ្សិត និងសារធាតុមួយចំនួនទៀត ត្រូវបានហាមឃា.តដោយសហភាពអឺរ៉ុប ព្រោះសារធាតុទាំងនោះអាចបង្កឲ្យកើតមានជំងឺធ្ងន់ធ្ងររួមមាន ខូចថ្លើម ប៉ះពាល់ដល់សរសៃប្រសាទ អម៉ូន និងខូចតម្រងនោម។ ក្រៅពីនាំចូលមកកាន់សហភាពអឺរ៉ុប បន្លែទាំងអស់នោះ ត្រូវបានគេដឹងថា ក៏បានចែកចាយនៅក្នុងតំបន់អាស៊ីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixW13jTQqRp2vWL6Tbm2QCQsgTokY_s_hxs_I3rYv7gLY1UtEZfi7vO6Muqj_91Mf2hHWH_hLj715z5Ka9o1ok353s1SMcZUkJJw73F6DrGDaFW88s_dMxsLDvLf-rUJhBVInvQp6BwE7FtmryhRGfscqJfKr1cCj-3PLdPtAr0ghekQiwkxwb3ZqS3cOC/s2592/image_2025-06-09_08-34-39.png
គេហទំព័រ Fresh Plaza បានបង្ហាញថា បន្លែដែលមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នា.ក់ដែលនាំចូលដោយវៀតណាមមានដូចជា ត្រកួន ម្ទេស ស្ពៃខៀវ ជីវ៉ាន់ស៊ុយ និងបន្លែបែតងមួយចំនួនទៀត ត្រូវបានគេពិនិត្យឃើញថាមានលើសកម្រិតសុវត្ថិភាពសម្រាប់អ្នកបរិភោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMXyOUVRa6UyeIbbjl_sEl88tpGwa-hglshTprcGo4ydltWerDH9KbddLW_FpQnjeez34fQ-n1OhyqK_t_XeFqzbNDcN2992JwFGq3qztyWRX5b9Fl42kDymagmEyBYzmzob8dlsmgk9SUDdVXSpiR9yMWI8D1xNdea5B_VxfcATzexMEhPVpzhkh2YfMy/s1280/photo_2025-06-06_14-40-43.jpg

ការសិក្សាលើតំបន់ភាគកណ្ដាលរបស់វៀតណាម កាលពីឆ្នាំ2022 បានរកឃើញថាជាង 80% នៃសំណាកបន្លែចំនួនជាង 290 ប្រភេទ មានផ្ទុកនូវសារធាតុថ្នាំសម្លា.ប់សត្វល្អិត ហើយមានបន្លែចំនួន 23% មានផ្ទុកនូវសារធាតុនេះលើសកម្រិតពីអតិបរមាស្តង់ដាសុវត្ថិភាពដែលសហភាពអឺរ៉ុបបានកំណត់។ ដោយឡែក តំបន់ដីសណ្ដរនៅតាមបណ្ដោយទន្លេមេគង្គបានបង្ហាញថា 59% នៃគំរូបន្លែចំនួន180 ប្រភេទមានសំណុលថ្នាំ លើសកម្រិតកំណត់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5h2bPCQtkpVKpnDGHHl0EMbvXtythAfGrxCl8jrEXfZjMlt1E8BKnMoxZymniu-mRTfUi64ORWz5gtGUMdXrLMLmpVZ7jHJUtOxNAmJrqde3QkdspCroKK47qpMXNYetvQwbfb9vuo1t8xR4KKMSClwfw4XcMEg3sxB3LKXE9_UBRj16sJbxyuRGODq0/s1200/photo_2025-06-06_14-40-44.jpg
ការសិក្សាមួយផ្នែកទៀតបានបង្ហាញថា កសិករវៀតណាមដែលបានស្ទង់មតិទាំងអស់ មានតែ20% ប៉ុណ្ណោះដែលមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ និង យល់ដឹងអំពីហានិភ័យដែលអាចបង្ករឡើងដោយសារធាតុគីមីទាំងនេះ។ ការសិក្សាដដែលនេះបានបញ្ជាក់ផងដែរថា ការប្រើបប្រាស់សារធាតុគីមីទាំងនេះមិនត្រឹមត្រូវ ជាពិសេសពស្ថិតនៅក្នុងរដូវវស្សា នាំឲ្យសារធាតុគីមីក្នុងដំណាំ ឬបន្លែមានកាន់តែខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPvqPfyiqVzHk05j6TunUyyGhySYyRbFjlUFSS3-m62DAWrfmorOxoh3IHyF8ND7Dbf0WXjHBOWCIoROvPyvl-WPUzjmbsaARqOaKPhyphenhyphenOubzj5Q4ovrTbIPejUUKUa1yK1JyyaRhCe9JehZ70YP89ftj5puK5hde9y7waY0us-HAVaYOHCBCsHcLTM04Z/s1200/photo_2025-06-06_14-40-45.jpg
គួរជម្រាបថាក្រៅពីបន្លែ ផ្លែឈើមួយចំនួនរបស់វៀតណាមរួមមាន ផ្លែទុរេន ស្រកានាគ និងសាវម៉ៅក៏មានការព្រមាន ថាមានផ្ទុកនូវសារធាតុគីមី ដូចជា BY2 និងCadmium ផងដែរ។ សារធាតុ BY2 អាចនាំឲ្យកើតមានជំងឺមហារីក រីឯCadmium នាំឲ្យខួចតម្រងនោម និងប៉ះពាល់ដល់ឆ្អឹង។ បន្ថែមពីនេះ អាហារកែច្នៃមួយចំនួន រួមមាន មីកញ្ចប់ បន្លែ ឬផ្លែឈើសម្ងួត និងម្សៅគ្រឿងទេស ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុបន្ថែមរសជាតិច្រើនលើសលប់ រួមទាំងសារធាតុថ្នាំ Antibiotics ផងដែរ៕