ភាពតានតឹងរវាងប្រទេសក្នុងតំបន់អាស៊ានខ្មែរនិងថៃនៅតែជាប្រធានបទក្តៅសម្រាប់ប្រជាជនរវាងប្រទេសទាំងពីរ ខណៈថៃនៅតែមិនទទួលស្គាល់ ប្រវត្តិសាស្រ្តរបស់ខ្លួននៅតែមាន ចិត្តចង់បានទឹកដីប្រាសាទកម្ពុជាមកធ្វើជារបស់ខ្លួន។ តួយ៉ាងប្រាសាទតាមាន់ជាដើម ភាគីថៃនៅតែនិយាយយ៉ាងគឃ្លើនថាជារបស់ខ្លួនទាំងឈ្មោះជាខ្មែរលើទឹកដីខ្មែរនិង បានសាងសង់មុននឹងសៀមចាប់កំណើតទៅទៀត។
.png)
ឃើញប្រជាជនថៃតវ៉ាយ៉ាងក្តៅគគុកថាប្រាសាទតាមាន់ជារបស់ប្រទេសថៃនេះតារាចម្រៀង លីម តិចម៉េង បានប្រើសំឡេងរបស់ខ្លួនលើកឡើងដោយការហួសចិត្តចំពោះប្រទេសជិតខាងកម្ពុជាមួយនេះដែលមិនទទួលស្គាល់នូវការពិត។ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី៥ មិថុនា ថា «ស្តាប់ឱ្យទាន់ប្រាសាទខ្មែរនោះមានឈ្មោះថា ប្រាសាទតាមាន់ ឈ្មោះដើម ( ប្រាសាទវេទមន្ត ) កសាងដោយតាជ័យទី៧ ដូនតាខ្ញុំយល់ទេ មិនមែនប្រាសាទតាទា រឺ ប្រាសាទតាកៃ(ไก่) ទេយល់នៅ»។
«ប្រាសាទតាមាន់» មានឈ្មោះដើមថា «ប្រាសាទវេទមន្ត» មានទីតាំងស្ថិតនៅលើភ្នំដងរែក ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមក្រុងសំរោង គឺជាប្រាសាទដ៏ល្អឯកមួយ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រាសាទដ៏អស្ចារ្យនេះមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នាសតវត្សទី ១១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសីវៈ។ ប៉ុន្តែឯកសារខ្លះថាកសាងឡើង ដោយព្រះបាទជ័យវរ្ម័នទី៧។.png)
ជាមួយគ្នានេះដែរជុំវិញបញ្ហារវាងខ្មែរនិងថៃអស់រយៈពេលជាច្រើនឆ្នាំជុំវិញរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបបួលភាគីថៃ ដោះស្រាយតាមផ្លូវច្បាប់នៅឯតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ប៉ុន្តែថៃខ្លាចអាម៉ាស់មុខម្តងទៀតមិនព្រមឡើងតុលាការឡើយ៕










