ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក លោក ឆៃវ៉ាត់ ជុនធិរ៉ាផុតង អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងក្រសួងមហាផ្ទៃបានផ្ញើលិខិតបន្ទាន់បំផុតទៅអភិបាលខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ដូចជា ៖ ខេត្តត្រាត ចាន់បុរី ស្រះកែវ ឧប៊ុន ស៊ីសាកេត សុរិន្ទ និងបុរីរាំ ឱ្យការពារសុវត្ថិភាពពលរដ្ឋក្នុងខេត្ត និងត្រៀមជម្លៀសពលរដ្ឋចេញ ករណីមានស្ថានការណ៍ពុំប្រក្រតីកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixim6dUcDSfnMoLXkLUFnmdFv9P1QhLL7RoY7ISZ3qEW6bE-2FLhsK-BmUdVSe4cA21JFWAUqgzdIRpn9EErHfgpYzAEMz6PtWEWXdz5uIUcEnJHdEg6scGiXNmOVcmuPlkyN8Jt4RdZnaUavLqPcpoVP_-_hEFOD6wsQ-NaVP-m8uAUdrce9QShphdgi0/s1280/photo_2025-06-05_14-46-27%20(2).jpg
ខ្លឹមសារក្នុងលិខិតបញ្ជាក់ថា ក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅបរិវេណព្រំដែនស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យច្រកព្រំដែនកម្ពុជា-ថៃ និងតំបន់ផ្សេងៗត្រូវបង្កើនវិធានការបង្ការ និងប្រុងប្រយ័ត្នបន្ថែម គឺនាយកដ្ឋានគ្រប់គ្រងដែលមានភារកិច្ចរក្សាសន្តិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការពារទឹកដីថៃ មានគោលការណ៍ណែនាំសម្រាប់យពលរដ្ឋអនុវត្តតាមពេលមានស្ថានការណ៍ពុំប្រក្រតីកើតឡើងដូចខាងក្រោម ៖

១-អភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក មេឃុំ មេភូមិ ជំនួយការភូមិ និងសន្តិសុខភូមិឱ្យបំពេញភារកិច្ចផ្តល់សន្តិសុខផ្ទៃក្នុង ដោយផ្តោតសំខាន់បំផុតលើការការពារសុវត្ថិភាពពលរដ្ឋ និងវាយតម្លៃស្ថានការណ៍ចំនួនពលរដ្ឋរស់នៅតំបន់ប្រឈម ។ បន្ទាប់មក រាយការណ៍ពីផែនការជម្លៀសពលរដ្ឋ កំណត់តំបន់ប្រមូលផ្តុំ និងជម្រកស្នាក់នៅក្នុងតំបន់សុវត្ថិភាព ព្រមទាំងថែទាំពលរដ្ឋក្នុងជម្រកស្នាក់នៅតាមគ្រប់ជំហ៊ានយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjllPlUxzzqQDNtHJOlXNUpyOTYBzkRNr7yQhIV3RPFQE9jDlwV2e_ekr7BlleIDHSVBsV9xhl9oDBVWw1cv166e7-s3ZwQeiiIae7MHawDmYfevNhPr0TmFYfMBdkncAI3wYVr9jVMenhq3FeioZKHXo-JseCr08jxpYZUg8GSVwwBADufHjQDX_jAFBnf/s800/photo_2025-06-05_14-46-27%20(4).jpg
ក្រៅពីនេះ ត្រូវត្រៀមខ្លួនកែលម្អផែនការ កំណត់នីតិវិធីការងាររបស់អាជ្ញាធរ ត្រៀមកងកម្លាំងផ្តល់សុវត្ថិភាពដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិពលរដ្ឋ និងគាំទ្រកងទ័ពក្នុងការរក្សាសន្តិសុខក្នុងតំបន់ ។

២-អភិបាលខេត្តក្នុងនាមជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តការពារទឹកដី ត្រូវបញ្ជាទៅមន្ត្រី និងសមាជិកអ្នកស្ម័គ្រចិត្តការពារទឹកដីឱ្យត្រៀមខ្លួនបំពេញភារកិច្ចក្នុងស្ថានការណ៍បន្ទាន់ ពិនិត្យមើលតំបន់មានបញ្ហា គាំទ្រការត្រួតពិនិត្យ និងរៀបចំតំបន់ព្រំដែន ។ ករណីកើតស្ថានការណ៍ខុសប្រក្រតី ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងផែនការសន្តិសុខព្រំដែន ការពារតំបន់ខាងក្រោយ និងមានផែនការបញ្ជាឱ្យសមាជិកកងការពារស្ម័គ្រចិត្តបំពេញភារកិច្ចប្រចាំឆ្នាំ នៅឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN5Gsnnq78pFcxY_hovcnHTK7sf3QcUbtCqBRXqKC_G6pdfoJUWDAKP_djB9EaQH9R4cAW3bhsC0ccSpyADK4gQItMi2krsMGlhsfOFIEs824fbLtcXhLvJRiUMPO1e2S-sW4ZktXW-1IoS_zi7fOfihpRQno6FMEoyG53kgeajhetpfBFgRpjtb2f6xq/s1200/photo_2025-06-05_14-46-27.jpg
៣-ប្រកាសជូនដំណឹងឱ្យពលរដ្ឋបានជ្រាបពីស្ថានការណ៍ និងជូនដំណឹងពីព័ត៌មានរបស់រដ្ឋាភិបាលឱ្យពលរដ្ឋជ្រាបជាបន្តបន្ទាប់ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោ និងអាចអនុវត្តតាមពេលកើតស្ថានការណ៍បន្ទាន់ ។

៤-ករណីកើតហេតុការណ៍ចលាចលដែលប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋរស់នៅក្នុងខេត្ត ត្រូវរាយការណ៍ស្ថានការណ៍មកកាន់នាយកដ្ឋានគ្រប់គ្រងយ៉ាងឆាប់រហ័សបំផុត រហូតដល់ស្ថានការណ៍ល្អប្រសើរឡើងវិញ ។

កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលសង្កត់ធ្ងន់លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីថៃ ដោយប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy1xE6uKqvc6vwEr458wMT_dkld4qrnw24o-ZV_RKpvjw3x6BVVYT-TB237frT9pwE2hiAbSTiMJeMQj3uiOvuJoIZ_dHUhWQagRWQ8dvhOe6gFnIPIlcmCJrdhoBgfOGS0kfzYjbJrFffiN87Z0BOOrNZpVLJ1d_csiZkt8YFPvtL5p-NVrdqJMCLaHz/s1200/photo_2025-06-05_14-46-27%20(3).jpg

ថៃក្នុងឋានៈជាប្រទេសជិតខាងកម្ពុជា នឹងដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០, ឯកសារភស្តុតាង និងរូបភាពតាមផ្កាយរណប ។ ថៃនឹងចរចាទ្វេភាគីជាមួយកម្ពុជា រួមទាំងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋដើម្បីការពារកុំឱ្យយល់ខុសរវាងពលរដ្ឋទាំង២ប្រទេស ៕