ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសូមឱ្យពលរដ្ឋថៃមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ។ រដ្ឋាភិបាលថៃសូមប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ហើយភាគីទាំងពីរសហការការពារកុំឱ្យស្ថានការណ៍កាន់តែតានតឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA5R4-tfvIRD3_nL8TOmGyIcYB7vfoeQmY7U9XiheMStxauFd_7Uvtwn1MJdC40dEknuodVsKAWToHb6EM5m0QCwct77P2hGJoB4GzChrHCqkyXlrvf0O7n9dwRUQ_LiostBkREeHD7w3lXMo508bTnRNYyiokOG_O7Xca9VNhKajTHSABWcvYQE5o7Kup/s1280/photo_2025-06-04_09-19-10.jpg
រដ្ឋាភិបាលថៃចេញសេចក្ដីថ្លែងការណ៍ដើម្បីឆ្លើយតបនឹងផែនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជា រឿងព្រំដែនទាំង៤ចំណុច រួមមាន ៖ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី ។ រដ្ឋាភិបាលថៃចង់ត្រឹមចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជា ជាលក្ខណៈទ្វេភាគីដោយប្រើប្រាស់យន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។ រដ្ឋាភិបាលថៃថា កម្ពុជាបានយល់ព្រមលើការស្នើជួបប្រជុំក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា នេះ ។ រីឯហេតុការណ៍ប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា កន្លងមក ថៃនៅបន្តអះអាងថា ពួកគេគ្រាន់តែបានបាញ់ការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkgqGHjMtfs2j_IUxuPmGiHOH3PGFB8HP3tzpObfbzrNuiQsirKjy6EziN7l2T3ELBDXe0d4y29t4El1J5EIsX93kzMdj_nZrjZEIx5WsGJ7jkOsS5V3Oa7P2vimcLlwEWZ9H7P_fg04Fn2R1Smp7l1u0VKI1ARFgDZLCPuFA_5LtHBSB9t_eyEY5wbvI/s990/photo_2025-06-04_08-46-40.jpg

លោក Jirayu Houngsub អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លើកឡើងថា រដ្ឋាភិបាលថៃបានប្រជុំជាមួយគ្រប់ស្ថាប័នក្រោយកើតហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ។ ររដ្ឋាភិបាលថៃនឹងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីថៃ ដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMQpVHxTjOwHnamUF9KfMNxxc4U7WAccwKZiqPIPUCZJslr9UM_VIrSjdBgIvNJsOE3-KD6OxLkNaMwZqq1MbBMapCHm2FDYATTEAEsMyr4SmkyO4vakoy4GkjmsQ5d2Nvs0ewBPJrXdpfHjEixZywL_wMVyX8Y5jDr-juiDeEwT1t8M95mt6RDyp1O6x/s626/photo_2025-06-04_08-46-41%20(2).jpg

ក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ រដ្ឋាភិបាលប្រទេសទាំងពីរប្រទេសបានពិភាក្សាគ្នា និងបារម្ភពីស្ថានការណ៍ ។ បន្ទាប់ពីពិភាក្សា រដ្ឋាភិបាលទាំងពីរបានឯកភាពថា នឹងសហការធ្វើឱ្យស្ថានការណ៍វឹលមករកភាពប្រក្រតីឡើងវិញ មិនរាលដាល និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហា ក្នុងនោះមានគណៈកម្មការព្រំដែនចម្រុះ (JBC) តាមការពិភាក្សាគ្នារបស់មេបញ្ជាការកងទ័ពទាំងពីរភាគី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmQZLxPGwvKW7_Gb51OA0F8kBUKgZjPRUYl0i5EY01sH9c6vl16xeo9cIHQEFoGJ1lbqrHklcLPRgN9fXBpuTER_dBEu51yNesF1Zrpe1bzpm7XVvnb0UyGj9Zgt2Taic36WzoGT8oJemtCscwzfw7qOFUrfG6ZrIqEuR9suncrx3S9nRtx4BXzESaTTe/s626/photo_2025-06-04_08-46-41.jpg

ចំណែកភាគីកម្ពុជាចង់ដោះស្រាយបញ្ហាដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺរដ្ឋាភិបាលថៃបញ្ជាក់ថា ថៃក្នុងឋានៈជាប្រទេសជិតខាងរបស់កម្ពុជា ថៃចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០ រួមទាំងភស្តុតាងផ្សេងៗ ហើយថៃត្រៀមខ្លួនចរចាទ្វេភាគីជាមួយកម្ពុជាពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែន ។ ក្រៅពីនេះ រដ្ឋាភិបាបាលទាំងពីរនឹងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋ ដើម្បីការពារកុំឱ្យមានការយល់ខុសរវាងពលរដ្ឋទាំងពីរប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqxXWdM3FFHmgrGOFOiOXcEGJaW6tzhrFdvmG3S44JIaAY357gSb6h5sDn-h1ooXJTKNT_2Rq_hARhGv1gt0KLhg4lJrQVE-3yEW62oLXibzqyzbSXTwOfs5AxYcMYtC8g2V-gOfNyNgdeLTLZyabYGJuh_vlka5Z3VKwWGBR8rP-Gu00TB5RNxKgBqzZJ/s1280/photo_2025-06-04_08-46-39.jpg

រដ្ឋាភិបាលថៃសូមបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍នៅបរិវេណព្រំដែនកម្ពុជា-ថៃ មានភាពល្អប្រសើរ ហើយសូមពលរដ្ឋមានទំនុកចិត្តថា ភ្នាក់ងារពាក់ព័ន្ធបានចាត់វិធានការតាមនីតិវិធីដើម្បីការពារអធិបតេយ្យភាព និងរក្សាសិទ្ធិរបស់ថៃ ។ រដ្ឋាភិបាលថៃជឿជាក់ថា កម្ពុជា និងថៃ នឹងអាចដោះស្រាយបញ្ហារួមគ្នាបានក្នុងនាមជាប្រទេសជិតខាងល្អ មានសុវត្ថិភាព និងសន្តិភាពសម្រាប់ពលរដ្ឋរស់នៅព្រំដែន ខណៈកម្ពុជា និងថៃ គឺជាក្រុមគ្រួសាររបស់អាស៊ានទាំងអស់គ្នា ៕