កងទ័ពជើងទឹកមូល​ដា្ឋ​ន​សមុទ្រ​រាម នៃ​កង​យោធពលខេមរភូមិន្ទ នឹងធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សមយុទ្ធនេះ នឹង​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត នៅ​លើ​ដែនសមុទ្រ ស្ថិត​នៅ​ចន្លោះ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ។

ជុំវិញលំហាត់សមយុទ្ធនេះ កងទ័ពជើងទឹកមូល​ដា្ឋ​ន​សមុទ្រ​រាម បានស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រជា​នេសាទ មេត្តា​ជ្រាប និង​កុំ​មានការ​ភាន់ច្រឡំ ពេល​មាន​លឺ​សំឡេង​កាំភ្លើង រួម​ជាមួយ​ការ​ចល័ត​កងទ័ព នាវាចម្បាំង នៅ​លើ​ផ្ទៃសមុទ្រ។

ជាពិសេស ប្រជានេសាទ ហាមដាច់ខាត​កុំ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​នេសាទ ជុំវិញ​តំបន់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ ដើម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់ ឬ​ហានិភ័យ​ណាមួយ ជាយថាហេតុ។

គួរបញ្ជាក់ថា ការពីពាក់កណ្តាលខែឧសភាកន្លងទៅ កងទ័ពជើងទឹកកម្ពុជា បានធ្វើសមយុទ្ធម្តងរួចមកហើយ ដោយមានការចូលរួមពីកងទ័ពជើងទឹករំដោះប្រជាជនចិន៕