យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភាគដំបូងនៃរឿងភាគកូរ៉េ « Good Boy» ដែលសម្តែងដោយ Park Bo Gum និង Kim So Hyun បានកត់ត្រាអត្រា អ្នកទស្សនាជាមធ្យម ៤.៨ ភាគរយ និងអត្រាខ្ពស់បំផុត ៧.៣ ភាគរយ។ តួរលេខនេះថែមទាំងបានលើសភាគទី ៣ នៃរឿង «Our Unwritten Seoul» ដែលចាក់ផ្សាយក្នុងពេលតែមួយ ដោយសម្តែងដោយ Park Bo Young ។
.png)
នៅក្នុងភាគទី២ ការវាយតម្លៃរបស់ «Good Boy» បានកើនឡើងដល់ ៥.៣% ។ នេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដំបូងជាវិជ្ជមាន ដែលបង្ហាញពីការរំពឹងទុករបស់ទស្សនិកជនចំពោះការងារនេះ។ មិនត្រឹមតែការវាយតម្លៃបានឆ្លុះបញ្ចាំងពីភាពជោគជ័យដំបូងរបស់ កម្មវិធីប៉ុណ្ណោះទេប៉ុន្តែវេទិកាសហគមន៍អនឡាញក៏ត្រូវបានពោរពេញដោយការសរសើរសម្រាប់ភាគដំបូងនៃរឿង «Good Boy» ផងដែរ។

តារាសម្ដែង Park Bo Gum ដើរតួជា Yoon Dong Joo, Kim So Hyunដើរតួជា Ji Han Na និងតួអង្គផ្សេងទៀតដោយបានបង្កើតក្រុមការងារមួយដែលមានឈ្មោះថា «Good Avengers» ដោយតួអង្គនីមួយៗគឺជាអតីតអត្តពលិកជម្រើសជាតិក្នុងកីឡាប្រដាល់ បាញ់ប្រហារ ប្រដាល់ ចំបាប់ ហើយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងភាពអយុត្តិធម៌។
.png)
Park Bo Gum ធ្លាប់បានផ្តល់បទសម្ភាសន៍ថាខ្សែភាពយន្តខាងលើនេះគឺពិតជាបញ្ហាប្រឈមសម្រាប់រូបគេក៏ដូចជាតារារួមសម្ដែងរបស់លោកដែរ។ សកម្មភាព កំប្លែង និងទិដ្ឋភាពស៊ើបអង្កេត ដែលលោកមិនធ្លាប់បង្ហាញពីមុនមក គឺជាការចាប់ផ្តើមថ្មី សម្រាប់លោក។
តារាសម្តែងវ័យ៣១ឆ្នាំរូបនេះ បានលើកឡើងទៀតថា តួអង្គទាំងអស់នៅក្នុងរឿងនេះ បានរៀនពីកីឡាថ្មីៗសម្រាប់គម្រោងនេះ ដូច្នេះមិនត្រឹមតែយើងបានបង្ហាញសកម្មភាព និងឈុតកីឡាដែលមិនធ្លាប់មាននៅក្នុងរឿងផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បាន ផ្លាស់ប្តូរទៅជាតួអង្គថ្មីទាំងស្រុងផងដែរ។ 
ការថតរឿង «Good Boy» ត្រូវបានពន្យារពេលជាងមួយខែដោយសារ Park Bo Gum ទទួលរងរបួសស្រាល។ ទោះបីជាមានឧបទ្ទវហេតុក៏ដោយ ក៏លោកបានសម្តែង ការដឹងគុណចំពោះការគាំទ្រពីសំណាក់សហការី និងក្រុមការងារភាពយន្ត អំឡុងពេលមានកម្លាំងកាយចិត្តក្នុងការថតរឿងនេះ៕










