ភ្នំដងរែក គឺជាដែនធម្មជាតិខណ្ឌព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដែលលាតសន្ធឹងឆ្លងកាត់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ភ្នំនេះមានសារៈសំខាន់ទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិ ដោយមានសំណង់ប្រាសាទដ៏អស្ចារ្យមានអាយុកាលជាង១ពាន់ឆ្នាំ លើកំពូលភ្នំដ៏ខ្ពស់ ព្រមជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត ស័ក្តិសមនឹងពាក្យមួយឃ្លាដែលបានសរសេនៅលើកំពូលភ្នំនោះថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើខ្នងភ្នំដងរែក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqq1OPQr6wL-oCvkh89zTh6Gx34UCqGhV6N4q2lPsB5tx9z-ua6x8B9ff6casL1WzhZY87cmWFmzZ1H1OMqjhUkKyh9UH7TucDIKXDgk4kclrLYABcMr9JsRdFIsHjLqAuPw5IHQulDz4UDhL9xSs71EZAxzJRIEqfo4dWcPJY6rMXJm2pakQbJkYTyuX/s1377/image_2025-06-03_08-29-34.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqq1OPQr6wL-oCvkh89zTh6Gx34UCqGhV6N4q2lPsB5tx9z-ua6x8B9ff6casL1WzhZY87cmWFmzZ1H1OMqjhUkKyh9UH7TucDIKXDgk4kclrLYABcMr9JsRdFIsHjLqAuPw5IHQulDz4UDhL9xSs71EZAxzJRIEqfo4dWcPJY6rMXJm2pakQbJkYTyuX/s1377/image_2025-06-03_08-29-34.png
ភ្នំនេះ គឺជាជួរភ្នំមួយដែលមានបណ្ដារភ្នំតូចធំជាច្រើន និងមានសំណង់ប្រាសាទបុរាណជាច្រើន ប៉ុន្តែបច្ចុប្បន្នប្រាសាទខ្លះត្រូវបានកាត់ចូលទឹកដីថៃ រីឯប្រាសាទដែលនៅសល់លើទឹកដីខ្មែរមានចំនួន៤រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមមាន់ធំ និងប្រាសាទតាមាន់តូច។ ភ្នំនេះមានកម្ពស់ពីនីវ៉ូទឹកសមុទ្ររហូតដក់កំពូលគឺជិត ៧០០ម៉ែត្រ ចំពោះចំណុចដែលខ្ពស់ជាងគេបំផុតគឺស្ថិតនៅចំទីតាំងប្រាសាទព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq2iATsguUK2tYjl20mBB-h-GabCoXq9aJZwy7syELbScD6rh1zBV2DMFWKF1S9remN5J7AI5gcGiUG64i12_EHOt_Og8oVoz8-3K0j9w1m6K9fmP56bLcWp58yJjhmAiBNlIhjo0dE1CruYEZNfS7VJK1H_OM6VlpA0UcsHXmdH2bBah-yaJSy3FPhBi7/s1200/image_2025-06-03_08-30-27.png
សណ្ឋានដីភ្នំដែលមានខ្ពស់ដូចនេះ បានផ្ដល់នូវលក្ខខណ្ឌដ៏អំណោយផលកាលពីសម័យកាលមហារនគរក្នុងការធ្វើសឹក ដែលនាំឲ្យកម្ពុជានាសម័យនោះ មានវិសាលភាពទឹកដីធំធេងក្រៃលែង។ ហេតុផលទាំងនេះហើយ ទើបដូនតាខ្មែរបានសាងសង់ប្រាសាទ និងបុរាណដ្ឋាន ដែលទុកជាទីសក្ការៈសម្រាប់គោរពជាច្រើននៅលើភ្នំនេះ និងភ្នំដែលនៅក្បែរៗនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS1ceoTAwlTkiFbKTPILWxCF9Bm_VKXXktJUQgrZw6Lg7eAozYsvvL9jmnFJSswbNTRvoPPIYlDJ6xs63fDbCNft3QHU5qfESM1508Dfor1BpaRq_gW418CoFVcgntJEJmLHq7HsJ8br56YXDxKxM02AEuf54aHx_9vcsynWQje8N_AT1Py3-feycGDXXS/s1280/image_2025-06-03_08-31-11.png
បរទេស និងពិភពលោកទាំងមូលដែលបានស្គាល់ប្រទេសកម្ពុជា បាននាំគ្នាស្ញប់ស្ញែងបុព្វបុរសខ្មែរក្នុងការជ្រើសរើសទីតាំងសាងសង់ប្រាសាទ និងកោតសរសើពីបច្ចេកទេសលើកដាក់ថ្មទម្ងន់រាប់សិបតោនមកឡើងមកលើភ្នំ និងរចនាប្រាសាទឲ្យមានរូបរាងល្អឯក ព្រមទាំងអាចឈររឹងមាំ កាត់ខ្យល់ កាត់ភ្លៀង បានជាង១ពាន់ឆ្នាំយ៉ាងអស្ចារ្យ។ ស័ក្តិសមនឹងពាក្យមួយឃ្លាថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើខ្នងភ្នំដងរែក» ធ្វើឲ្យប្រទេសក្បែរខាងមិនថាក្នុងសម័យកាលណា តែងប្រាថ្នាចង់បានសម្បត្តិទាំងអស់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE8vbQtaHuuN466iLsYmsKyDyY5uTISdlehG4Qkot5wnzXHoxdaDkfZe0dRgsyy65PbgfN4ul8Ldxy5-J94VlkS_qT3PXbpJ5iHYjOQHSH9VYZ8ccKDkd3or0x_qxWyjzYTQuhosaaLZiKIom0oY3LJbCTP_7TBTMrHbVKOYXPTRhbjQy8x3oOnrsypP25/s1280/photo_2025-06-02_11-52-42.jpg

ជាងនេះទៅទៀត មិនមែនត្រឹមតែប្រាសាទបុរាណប៉ុណ្ណោះទេ នៅតំបន់ភ្នំដងរែក ក៏មានព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិ សត្វព្រៃ និងលក្ខខណ្ឌទេសភាពប្លែកភ្នែក ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដើរឡើងភ្នំ និងស្វែងយល់ពីធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nRt54Xcsv1GQ9U4XZ-h1jTfo4WpSYGV3cojJVPaGQLgANl9Hy3YSUuuI7m3OdLUmcI57ZfE6q2f6RNNZHu5MDLMbWCSHeMGSC9m8l29Oc5zpn9aA-6PPnM-wUm04y-wbrTlXq89HsoMmJyyjvHwF6e8YHCjz8mZi7lpR_9cdstIaBVaVjFF8525l66ST/s1280/photo_2025-06-02_11-52-44.jpg

គ្រាន់តែធ្វើដំណើរឆ្លងកាត់ទីនេះទេ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយទិដ្ឋភាពធម្មជាតិដែលមាននៅអមសងខាងផ្លូវ។ ហើយប្រសិនជាបានឡើងមកដល់កំពូលភ្នំទៀត នោះអ្នកប្រាកដជារឹតតែពេញចិត្តជាមួយនឹងទេសភាព ដែលភ្នំនិងពពកស្ថិតនៅជាមួយគ្នា មានភាពស្ងប់ស្ងាត់ និងខ្យល់ត្រជាក់ ប្រៀបបាននឹងស្ថានសួគ៌ដ៏អាថ៌កំបាំង ប៉ុន្តែមានពិតមែននៅលើទឹកដីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHZICuHwpDkqfO17IrfrEcUog6jI2HRvcaahOphXAsm6AToyktWpEm8MVCizmW1-4l_-Qp1cSbza4xKALQa2qq1cI8dhobNgP5RzohCNKZwVZOKYcrni9irNGe-vPafk9lb70KzhrQMs18nEkEApZqhxZKivmd6D5jSY-rCYo60lK5YGwzUX9gVCY5VczI/s2528/image_2025-06-03_08-30-25.png
ទាំងនេះអាចសបញ្ចាក់ឲ្យឃើញយ៉ាងច្បាស់ថា «ភ្នំដងរែក» គឺជាតំបន់ធម្មជាតិ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យ ព្រោះបានលាយបញ្ចូលរវាងជំនឿបុរាណជាប់ពាក់ព័ន្ធនឹងប្រាសាទ និងធម្មជាតិទាំងឡាយដែលមាននៅលើភ្នំ បង្កើតបានជាសម្បត្តិវប្បធម៌ អរិយធម៌ និងធម្មជាតិដ៏អស្ចារ្យសម្រាប់មនុស្សសម័យទំនើប។ ដូចនេះក្នុងនាមជាកូនខ្មែរ យើងគួរស្រលាញ់ និងការពារអ្វីដែលជារបស់ដូនតាខ្មែរបានបន្សុលទុក និងធានាឲ្យបាននូវបូរណភាពទឹកដី ដើម្បីទុកជាសម្បត្តិសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕