កាលពីពេលថ្មីៗនេះតារាចម្រៀង G-Dragon បានធ្វើឱ្យសហគមន៍អនឡាញផ្ទុះកក្រើកយ៉ាងខ្លាំងនូវពាក្យចចាមអារ៉ាមស្នេហារបស់លោកនិង Sana សមាជិក TWICE បន្ទាប់ពីបញ្ចេញសកម្មភាពយ៉ាងពិសេស។ ទោះយ៉ាងណាបន្ទាប់ពីមានពាក្យចចាមអារ៉ាមខ្លាំងពេកក្រុមហ៊ុនតារាចម្រៀងរូបនេះបានចេញមកបដិសេធ។.png)
នៅថ្ងៃទី ២ ខែមិថុនា នេះក្រុមហ៊ុន Galaxy Corporation របស់ G-Dragon សមាជិក Big Bang បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង G-Dragon និងតារាចម្រៀងស្រី Sana សមាជិក TWICE ដែលបាន រីករាលដាលនាពេលថ្មីៗនេះ។
ក្រុមហ៊ុនបាននិយាយថា«យើងចង់បញ្ជាក់ការយល់ច្រលំទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ G-Dragon ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ក្នុងរយៈ ពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ G-Dragon បានថតកម្មវិធីសម្ភាសន៍មួយនៅថ្ងៃទី ១៤ ខែមេសា មួយថ្ងៃបន្ទាប់ពីថតកម្មវិធី «Good Day» របស់ MBC បានចាក់ផ្សាយ។ បន្ទាប់មកនៅថ្ងៃទី ២២ ខែមេសា G-Dragon បានចូលរួមការប្រគំតន្ត្រីរបស់ Coldplay នៅប្រទេសកូរ៉េ ហើយបានបង្ហោះរូបថតពីព្រឹត្តិការណ៍នោះ។ ក្នុងការប្រគំតន្ត្រីនោះក្រុមចម្រៀង TWICE បានធ្វើជាភ្ញៀវពិសេស។ G-Dragon បាន Tag គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ Sana ជាកាយវិការស្និទ្ធស្នាលបន្ទាប់ពីថតកម្មវិធីជាមួយគ្នា»។.png)
ក្រុមហ៊ុនបានពន្យល់បន្ថែមថា G-Dragon បានចូលរួមក្នុងការថតកម្មវិធី «Dex and Sana’s Fridge Interview » ដោយសារតែមិត្តភាពរបស់លោកជាមួយ Dex ។ ការបង្ហាញខ្លួនរបស់ Sana ត្រូវបានគេបញ្ជាក់តែមួយថ្ងៃមុនពេលថត។ មូលហេតុដែលយើងមិនឆ្លើយតបនឹង ពាក្យចចាមអារ៉ាមណាត់ជួប មុននេះ គឺដោយសារតែយើងព្រួយបារម្ភថាវាអាចបំផ្លាញរូបរាងរបស់ G-Dragon នៅក្នុងកម្មវិធីសម្ភាសន៍ខាងលើនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ G-Dragon បានបដិសេធជាផ្លូវការនូវពាក្យចចាម អារ៉ាមទាក់ទងស្នេហារវាងសិល្បករទាំងពីរមានមតិជាច្រើនបាននិយាយថាអ្នកគាំទ្រ Kpop មានភាពរសើបខ្លាំងពេកចំពោះសកម្មភាពទំនាក់ទំនងរបស់សិល្បករ។ នេះអាចធ្វើឱ្យសិល្បករកាន់តែមិនស្រួលនៅក្នុងទំនាក់ទំនងមិត្តភ័ក្តិរបស់ពួកគេ៕










