រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជានឹងត្រៀមយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហាតំបន់មុំបីជាមួយភាគីថៃ ប្ដឹ.ងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យច្បាប់អន្តរជាតិជួយអន្តរាគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZCyT2Z1LAbYEHKHEK6F1YQpMIfTEKdwi65z1QJOWN1mmZ4kGKEo3VrJ7Xt_IehpTSmQizKLMVpyhJoPQsLlNuDQrZWj5svBiKLkBCp30-g7CqqicH9vxnJ6sqlYiPC-Sr0oozYz42fJ0GDmRLlw_zbv_8iNOp7U-oMTaKzJMoHReUkRQTYStyCC_q8Sou/s800/photo_2025-05-29_09-57-46.jpg

សម្ដេចបញ្ជាក់ថា កម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏នៅតែរក្សាឲ្យបានបូរណភាពទឹកដី និងកងកម្លាំងទ័ពឲ្យបានតាមរយៈគ្រប់មធ្យោបាយទាំងអស់ ក្នុងករណីមានការឈ្លានពាន និងរំលោ.ភលើបូរណភាពទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyq03IbGB6HfcmGbpacFmo-CAeWMvQRrqG-Gh9QoWeUBntPld44qA5n1dwpSlJuxm6hmdE5_jCrCm6IAqSeS9v9WGKHdC7nQMejz-5FOcREZ6NcrO90wxqQSMJ-cX3u72qm5k-aVGAYFujkbDaDbdAXZIM1BLbM3U4vMB4c8eAlMhT6ycIYc8ImS_iJ7kk/s1280/photo_2025-06-02_08-31-14.jpg

ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស នាថ្ងៃអាទិត្យ ទី១ ខែមិថុនា សម្ដេចហ៊ុន ម៉ាណែត បានបង្ហោះសំណេរទាំងយប់ ទាក់ទងនឹងសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃថា៖

ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷

១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurBSOn32jKbxqYpUXI47xRvsySFEV3RTLALaRCV9cpZ0jHc_w9-fBrr5xJGxBwPOIF6bng33aijWIGGfaEBwrmjo81v49uDfLxkh7FvRTOdQnnWAa2im9vhcJTtcjTtLhyphenhyphen-ydmwkCNEsRF8fxBFzXRUAfa7Vm7BCMQ80EFpbMYF8pPGUV6G4TiT_Ienfo/s1080/photo_2025-06-02_08-31-16.jpg

ក្នុងនោះ សម្ដេចបានបញ្ជាក់ជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕