ថ្មីៗនេះមានយុវជនពីរនាក់បានធ្វើឱ្យសាធារណជនអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញទេពកោសល្យរបស់ខ្លួនត្រាប់សំឡេងតារាចម្រៀងល្បីៗពីសម័យដើម។ វីដេអូនេះក៏មានអ្នកមួយចំនួនបានប្រដូចថានេះជា Mini Miss Rolin ។

គណនីទិកតុកមួយមានឈ្មោះថា « jensen6027» បានបង្ហោះវីដេអូមួយដែលមានរយៈពេលជិត១នាទីដោយបានដាក់ចំណងជើងថា «សូមអធ្យាស្រ័យផងបើសិនមានការខុសឆ្គង»។ ក្នុងវីដេអូនេះគេបានឃើញយុវជនពីរនាក់ ម្នាក់ធ្វើជាពិធីករ ម្នាក់ទៀតធ្វើជាតារាចម្រៀង។ ក្នុងការបញ្ចេញសំឡេងរបស់យុវជននេះបានធ្វើត្រាប់តាមតារាចម្រៀងមរតដើមមានដូចជាអ្នកស្រី សូ សាវឿន លោក ស៊ិន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន ដោយអ្នកច្រៀងនោះគឺជាមនុស្សតែម្នាក់។

វីដេអូខ្លី ពីសំណាកយុវជនខ្មែរពីររូបនេះបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងសូម្បី ម៉ែកុលាប ដែលជាអ្នកលេងទិកតុកល្បីឈ្មោះក៏ចាប់អារម្មណ៍។ អ្នកលេងបណ្តាញសង្គមមួយចំនួនទៀតក៏ពេញចិត្តវីដេអូមួយនេះព្រមទាំងកោតសរសើរពីទេពកោសល្យរបស់ពួកគេ។

អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកមួយចំនួនថែមទាំងបញ្ចេញមតិថានេះគឺជា Mini Miss Rolin ហើយកញ្ញា រ៉ូលីន រកឃើញអ្នកស្នងតំណែងហើយដែលមានទេពកោសល្យអាចធ្វើត្រាប់សំឡេងតារាចម្រៀងមរតកដើមបានច្រើនយ៉ាងនេះ។ អ្នកខ្លះក៏ថាការច្រៀងរបស់យុវជននេះគឺពីរោះអាចទទួលយកបានផងដែរ៕