រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសការកកស្ទះចរាចរណ៍ នៅរូបសំណាកលោកយាយភ្នំពេញ ខាងត្បូងតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។
ការបញ្ចៀសចរាចរណ៍នេះ គឺដើម្បើរៀបចំពិធីបើកយុទ្ធនាការ ១០,០០០រៀល, ១០,០០០នាក់ – ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពស់ស្ពស់របស់ លោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ហេតុដូច្នេះ ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការទប់ស្កាត់ចរាចរណ៍ពីយានជំនិះគ្រប់ប្រភេទ ចាប់ពីម៉ោង៥:០០នាទីព្រឹក រហូតដល់ចប់កម្មវិធី។
គួរបញ្ជាក់ថា ការរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា៕










