ហុងកុង ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា នាយកដ្ឋានអប់រំទីក្រុងហុងកុង បានអំពាវនាវឱ្យសាកលវិទ្យាល័យនានាទទួលស្វាគមន៍និស្សិត និងអ្នកជំនាញបរទេស ក្រោយពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ហាមឃាត់សាកលវិទ្យាល័យ Harvard កុំឱ្យទទួលនិស្សិតបរទេសមកសិក្សា និងចោទប្រកាន់សាកលវិទ្យាល័យនេះថា បានសហការជាមួយគណបក្សកុម្មុយនិស្តចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjfA2BgB82mZsnytafBaTkJrEq5Rhnq0ZIUV3xu1-rcIplQDamRlNhIJ9T_NTvgiYUHT-C25IXMaunH07FgV4H0veBP7CDswFIDXiHe0vF9wZbInThU8y7kT7iZwPQU32_cQm3j-cYIt3nQCoUgXsiQ3mqwybvBlOW-oJncUH16zX7cv410ofGhuvTLhw/s1020/photo_2025-05-27_16-04-19%20(2).jpg
រដ្ឋាភិបាលអាមេរិកបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យ Harvard កុំឱ្យទទួលនិស្សិតបរទេស និងបង្ខំឱ្យនិស្សិតបរទេសដែលកំពុងសិក្សាត្រូវផ្លាស់ប្តូរសាកលវិទ្យាល័យ បើមិនដូច្នោះទេ ពួកគេប្រឈមនឹងការលុបចោលទិដ្ឋាការសិក្សា ។ ការហាមឃាត់សាកលវិទ្យាល័យ Harvard គឺអនុវត្តក្នុងឆ្នាំសិក្សា២០២៥ ដល់ឆ្នាំ២០២៦ ហើយរដ្ឋាភិបាលអាមេរិកចោទប្រកាន់សាកលវិទ្យាល័យនេះថា ជំរុញឱ្យនិស្សិតប្រឆាំងនឹងជនជាតិ Semitism និងសហការជាមួយគណបក្សកុម្មុយនិស្តចិន ក្រោយពីសាកលវិទ្យាល័យ Harvard ទទួលនិស្សិតចិនម្នាក់ ក្នុងចំណោមនិស្សិតបរទេស៥នាក់ មកសិក្សានៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnmdSiwn8-RI3W_YDRnejlptIJ1H74hod6PsrJxk_ptpxc8FccsOonEu228OzBmSTGGXYnrSYWPxhEgOhTqlBBfkTctb8JjWYhYnD8a-S6HfLyemycLKBkw-g1V7rdAM9wuC16xrmECwjl9NfnPGKuhvIRxDVgMqJrPRe1l21kCOhLtubuozASu5wGUky8/s1050/photo_2025-05-27_16-04-19.jpg
ក្នុងអ៊ីម៉ែលរបស់នាយកដ្ឋានអប់រំទីក្រុងហុងកុងបញ្ជាក់ថា នាយកដ្ឋានសូមអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់នៅទីក្រុងហុងកុង កំណត់វិធានការផ្តល់ភាពងាយស្រួលឱ្យបេក្ខជនមានគុណសម្បត្តិមកពីក្រៅប្រទេស ដើម្បីឱ្យនិស្សិត និងអ្នកជំនាញបរទេសទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ។ ក្រៅពីនេះ នាយកដ្ឋានក៏បានទាក់ទងទៅកាន់ Harvard Club of Hong Kong ផងដែរ ដើម្បីគាំទ្រនិស្សិតបរទេស ដែលអនុញ្ញាតឱ្យចូលសិក្សានៅសាកលវិទ្យាល័យ Harvard ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqcVkEjg3BPdn8H3jwqja94geEKbvmWAKvgGqyjxRaZLdzeOPtUtcO2mp6Fu59IQ8h36jpae4qXBOFfu89b12a9t_JtVnTSjrwDu_yhUv-b0QjZYNP233g2-beKFAA-jdsSnqzxA98LHKogoX-j8qb5jkFBb3E7EjdQUmqNxqXRc78w3Yqo5ZRW_THdkB/s2000/image_2025-05-29_08-27-35.png

ខ្លឹមសារក្នុងអ៊ីម៉ែលរបស់នាយកដ្ឋានអប់រំទីក្រុងហុងកុង បញ្ជាក់ទៀតថា យើងនឹងតាមដាននិស្សិតបរទេសដែលមានផលប៉ះពាល់ក្នុងការសិក្សា ហើយយើងនឹងគាំទ្រពួកគេមកសិក្សានៅសាកលវិទ្យាល័យនានានៅហុងកុង ដើម្បីឱ្យហុងកុងក្លាយជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iyRot4ZqRuRyETt8Tp4MwZpwp8nOBReH9cUrTU80JZrH10eyhO9hyphenhyphendLgpmZ5pQ2uG81QkDBTwfF537Weu7DHjAziUsWAfFWj5v9LaQFGXifgvu-s69JhKntH37v3LzofYR9sOrWMgYK5GNU8TojMUZRJ9HTSR7VzQbqFGM1nsh6lRX5LcFwb9F1487W1/s1020/photo_2025-05-27_16-04-18.jpg

គួរបញ្ជាក់ថា ទីក្រុងហុងកុង មានពលរដ្ឋរស់នៅប្រមាណ ៧លាន៥សែននាក់ ហើយមានសាកលវិទ្យាល័យចំនួន៥ បានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អបំផុតលើពិភពលោក ក្នុងចំណោមសាកលវិទ្យាល័យចំនួន១០០ ដែលចាត់ចំណាត់ថ្នាក់ដោយ Times Higher Education World University Rankings ។ បច្ចុប្បន្ន ហុងកុង គឺជាកន្លែងដែលនិស្សិតមានសេរីភាពក្នុងការសិក្សានៅតំបន់អាស៊ី ៕