ប្រទេសចិន ៖ យ៉ាងហោចណាស់មនុស្ស5នាក់បានបា.ត់បង់ជីវិត 19 នាក់រងរបួស និង6នាក់ទៀតត្រូវបាត់ខ្លួនបន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយយ៉ាងរន្ធ.ត់ កាលពីយប់ថ្ងៃអង្គារ ទី27 ខែឧសភា ឆ្នាំ2025 វេលាម៉ោង 11និង 57នាទី (ម៉ោងក្នុងតំបន់) រំលងអាធ្រាតឈានចូលថ្ងៃទី28 ខែឧសភា។ នេះបើយោងតាមសារព័ត៌ Reuters នៅព្រឹកថ្ងៃពុធនេះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Gaomi ខេត្ត Shandong ប្រទេសចិន បានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស និងរកឃើញថាស្លា.ប់ចំនួន 5នាក់ ក្រៅពីនេះក៏នៅមានមនុស្សមួយចំនួនទៀតបានបាត់ខ្លួននៅក្រោមគំនរអគារដែលបានបា.ក់សង្កត់ដោយសារអគ្គីភ័យផងដែរ។
.png)
បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកជាច្រើនបានអះអាងថា ពួកគេបានលឺសម្លេងផ្ទុះកក្រើកឡើងរង្គើរដី និងឃើញអណ្ដាតភ្លើងពណ៌ទឹកក្រូចឆ្អិនឆ្អៅដ៏ធំសម្បើម បានលេចឡើងដូចជាផ្សិតនៅលើមេឃ និងមានផ្សែងព័ទ្ធជុំវិញយ៉ាងគួរឲ្យតក់ស្លុ.ត។ សាក្សីជាច្រើនទៀត បានថតបង្ហោះនូវរូបភាពបង្អួចកញ្ចក់នៅផ្ទះរបស់ពួកគេដែលបានប្រេះបែ.ក ដោយសារកម្លាំងនៃការផ្ទុះមានឥទ្ធិពលខ្លាំងពេក។

ចំណែករបាយការណ៍ទូទៅអំពីរោងចក្រមួយនេះមានឈ្មោះថា Shandong Youdao Chemical ដែលជារោងចក្រគីមីដ៏ធំបំផុតមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 និងមានកម្មករធ្វើការជាង 300នាក់។ រោងចក្រនេះ ផលិតថ្នាំសម្លា.ប់សត្វល្អិត «chlorpyrifos«» ឱសថ និងផលិតផលគីមីជាច្រើនផ្សេងទៀត។.png)
ចំពោះមូលហេតុដែលនាំឲ្យមានហេតុការណ៍ខាងលើនេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។ ប៉ុន្តែសម្រាប់ការសន្និដ្ឋានជំហានបឋមគេសង្ស័យថា វាអាចបណ្ដាលមកពីកត្តាឆ្លងចរន្តអគ្គិសនី និងប៉ះគ្នាជាមួយសារធាតុគីមីមួយចំនួនដែលមាននៅទីនោះ ទើបបង្កើតបានជាការផ្ទុះឆេះដ៏អាក្រ.ក់បែបនេះ។
ជុំវិញការផ្ទុះរោងចក្រគីមីខាងលើ វាបានធ្វើឱ្យអគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ និង សាលារៀននៅជុំវិញបរិវេណទីតាំងផ្ទុះនោះត្រូវបានផ្អាកជាបណ្ដោះអាសន្ន និងធ្វើការជម្លៀសសិស្សចេញ ទៅកាន់ទីតាំងដែលមានសុវត្ថិភាពភ្លាមៗផងដែរ។ បច្ចុប្បន្ន ខាងក្រុមសង្គ្រោះចំនួន 232នាក់ និង រថយន្តសង្គ្រោះ 55គ្រឿង ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ ដោយពួកគេកំពុងប្រតិបត្តិការយ៉ាងស្វិតស្វាញបំផុត៕










