សហរដ្ឋអាមេរិក ៖ ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ បានបង្ហាញភាពគួរឲ្យខ្លាចរបស់វា កាលពីយប់ថ្ងៃអាទិត្យ ដោយបា.ញ់ចេញនូវកម្អែភ្នំភ្លើងជាង 1,000 ហ្វីតទៅលើអាកាសរយៈពេល6ម៉ោងពេញ បន្ទាប់មកបានស្ងប់ស្ងាត់ទៅវិញនៅម៉ោង១០និង២៥នាទីយប់ ។ វាបានធ្វើឲ្យអ្នកស្រុកក្នុងតំបន់មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ព្រោះពួកគេមិនដឹងទេថា តើវាអាចនឹងមានការផ្ទុះខ្លាំងក្លាជានេះទៀត ឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCXYpfw8A15n8cnM_V6ym_-RxVlNRz-pTPKDlCFZN5eiMYy2G0vLAsr_raREI_veo70itBAJGkdTmzWnKNInlYLqWuZpC6XEG9-vpfvtSvcaem6hApvAegAOpOLgY4VjdqO2ueK4ylN4a6kv3RsB5Y8XNLBdG5ylg19fEnEN0TuNszD9WpjzI7fy0ALVfV/s1920/image_2025-05-28_16-23-05.png
យោងតាមការចុះផ្សាយរបស់ ABC News ផ្អែកលើរបាយការណ៍ដែលទទួលបានពីក្រុមអង្កេតភូមិសាស្ត្រភ្នំភ្លើងហាវ៉ៃ (HVO) របស់ហរដ្ឋអាមេរិកបានឲ្យដឹងថា ៖ កម្អែរភ្លើងដែលបានបា.ញ់ចេញមកក្រៅមានកម្ពស់ជាង 1000ហ្វីត (304.8ម៉េត្រ) ដែលកម្ពស់នេះគឺប្រហាក់ប្រហែលនឹងកម្ពស់នៃអគារ Empire State ឬប្រហែលពីរដងនៃកម្ពស់វិមាន Washington ។ កត្តានេះពិតជាគ្រោះថ្នា.ក់ខ្លាំងណាស់ ដែលក្នុងរយៈពេលត្រឹមតែ 30នាទីប៉ុណ្ណោះ យន្តហោះទាំងអស់ដែលហោះឆ្លងកាត់ទីនេះ ត្រូវបានផ្លាស់ប្តូរជើងហោះហើររបស់ពួកគេ ឬត្រូវហោះឲ្យបានខ្ពស់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV3E3pgFj5llbatKyIf_t7NnghV_bCHjToXgz83F8XRsDvFw6F_HtnFGguGRMCbrTJREV_-CP3maXV99x1qC_8z43hTOr_aLZb_C2w2OPR0FsCPro5d8gmGcuEhd-ylGZpgw1JDkGmoL0IWOm9YM48_f4JdWfn5m3vpVvKS2LtFQ2X2_oav5zHUqgR5n1/s3072/image_2025-05-28_16-22-29.png

មន្ត្រីជំនាញនិយាយថា ការផ្ទុះនេះអាចបង្កគ្រោះថ្នាក់ជាច្រើន ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ ក្រៅពីភ្នំភ្លើងនេះបញ្ចេញកម្ដៅដ៏ក្ដៅ វាក៏បញ្ចេញនូវឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតដ៏គ្រោះថ្នាក់ ដែលបង្កើតឲ្យមាននូវ “vog” (ផ្សែងអ័ព្ទភ្នំភ្លើង) នៅពេលដែលវាមានប្រតិកម្មនៅក្នុងបរិយាកាស នេះបើយោងតាម HVO ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMEbU9N633xlmeGXlbYx5qGrrxZCUbFOL-pzgnLZiigbd9haLvsMWcGk_UGo5lLdQRG2jIjNRaaVcL85aWCkdAyLa6ZrrYbQ0dx2RTdgvkgzqBdxq8PwHAi_u3sjqWb87HgqHcKewUTsmBE2oPFfs4kEYlZOiibXtyeP4nvQ5KZyPF7503kiDoDceoy1e/s1600/image_2025-05-28_16-22-31.png
HVO បានព្រមានបន្ថែមទៀតថា កំទិចផេះភ្នំភ្លើងដែលអណ្តែតតាមអាកាស ក៏អាចប៉ះពាល់ដល់ស្បែក និងភ្នែករបស់មនុស្សផងដែរ។ លើសពីនេះទៀត កម្រិតខ្ពស់នៃឧស្ម័នភ្នំភ្លើងនៅក្នុងតំបន់នេះ បង្កហានិភ័យដល់អ្នកដែលនៅក្បែរនោះ ជាពិសេសអ្នកដែលមានបញ្ហាដកដង្ហើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYP9DSZNTFngKavDsgmYEYYe10geHwmtv4dB1G1d6_rvCXuRH7CmDxS75XJVe46QX1Ad5z-_rQbeOZbXKuf2dI1RVlIPq8hGQSvnyuno_6ykBUEoKv7yfY1ZApjmEGwhjWOssIOhavO5fsakhS9vsU0N_0hsPOd2TcszG6y8s5mkXGhTLE9JD4T0isE4V/s770/image_2025-05-28_16-22-32%20(2).png

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពរបស់ភ្នំនេះមានភាពស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែគេនៅមិនទាន់អនុញ្ញាតឲ្យមានការចេញចូលនៅតំបន់នោះទេ ព្រោះកម្អែភ្លើងបានគ្របដណ្ដប់ជុំវិញផ្ទៃដីជាង 132ហិចតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRuNprTDW1epUNNzAKGpMvEbaQS-bxbKCSjMY7BQPmRFWPyClGi-VokVIOnNP3TDU1l_aL_Bm6RFPgMoZp-F9dlnf2zROZZpRYkqzPffdac85R3sXeMPi-MpLRDv4t9Vi62ZPc4h4pgIFzUXreAxGj3zlkfZKuKAYvpqnJeZUmmRsTlAkBeHEkABOk0Cvt/s1280/image_2025-05-28_16-22-32%20(3).png

ចំណែកឯការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងផងដែរថា អាចនឹងមានការផ្ទុះមួយទៀតក្នុងពេលឆាប់ៗនេះ។ ព្រោះបន្ទាប់ពីការផ្ទុះនីមួយៗ ភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះឡើងម្ដងទៀត នៅពេល magma ដែលស្ថិតនៅក្រោមស្រទាប់ដីបានបង្កើនបរិមាណច្រើនទៅៗ នោះការផ្ទុះនឹងកើតមានឡើង ៕