ប្រទេសថៃ ៖ សារព័ត៌មានថៃ Daily News រាយការណ៍ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលចេញដំណើរពីអាកាសយានដ្ឋានខេត្តភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក កើតចលាចលធ្វើឱ្យយន្តហោះចុះចតជាបន្ទាន់ ក្រោយពីអ្នកដំណើរម្នាក់ និយាយថា «ប្រយ័ត្នគ្រាប់បែ.កផ្ទុះ» ។ ការនិយាយពាក្យហាមឃាត់នេះធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យរត់ប្រសាច ក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនអ្នកដំណើររូបនេះដើម្បីចាត់ការតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGawzV2I-C5TrC7ygSdxwk5S3AMX92NmXeXguM5IRWm5-b4M7y8WW_G3LdvJea-ecxRQW7nVM_OZqAEBnDP-F3b7NFFHsyey78lUiA94NWL8tgrKC0pTmzt6itKsf39WxlLIx-AcrKvgF765Xm6vAeUU76ZNdoB0iBTQAJYvIhkiW3iYmo8O1fp74VSRfy/s674/photo_2025-05-24_09-28-34.jpg

ហេតុការណ៍ចលាចលបានកើតឡើងនៅអាកាសយានដ្ឋានភូកេត (Phuket International Airport) ដោយសមត្ថកិច្ចទទួលបានការជូនដំណឹងពីភ្នាក់ងារអាកាសយានដ្ឋានភូកេត ថា មានអ្នកដំណើរម្នាក់និយាយពាក្យ «គ្រាប់បែកផ្ទុះ» ពេលកំពុងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ជើងហោះហើរ FD3092 ដែលចេញដំណើរពីអាកាសយានដ្ឋានភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ។

ពេលទទួលបានដំណឹងភ្លាម សមត្ថកិច្ចក៏បានមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយក្រោយការត្រួតពិនិត្យឃើញថា អ្នកដំណើរនិយាយពាក្យហាមឃាត់លើយន្តហោះ គឺលោក ថាណាវុត អាយុ៦៣ឆ្នាំ ជនជាតិថៃ ដែលកំពុងជិះយន្តហោះត្រឡប់ទៅទីក្រុងបាងកក វិញ ។ ពេលយន្តហោះវឹលកង់បានបន្តិច លោក ថាណាវុត ក៏បានយកកាបូបស្ពាយពណ៌ខ្មៅរបស់ខ្លួនដាក់នៅផ្នែកខាងលើកៅអីអង្គុយ ហើយលោកនិយាយទៅកាន់នារីអាកាសចរ (អូតេស) ថា ៖ «ប្រយ័ត្នគ្រាប់បែកផ្ទុះក្នុងកាបូប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV-CHs_s3NpLQFoYhXOwIMoVR22s-hHxMMARTKrhHX28KMvZy_ehfTTwgWWefjNI2joTs0LjVlGcnntmCx-7alS9AmwtxZUOFKaEVDChKCunL4S4-Rea6rBchRDZqGYtHDfd_bu27tcdDr8Jb05EP0EzrMLlM1B8hYPTY8wAYzt1GScQ7my6n2UwOmVns/s848/photo_2025-05-24_09-28-35%20(2).jpg

ពាក្យនេះធ្វើឱ្យនារីអាកាសចរ និងអ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយនារីអាកាសចរបានប្រាប់ទៅអាកាសយានិក ។ អាកាសយានិកក៏រាយការណ៍ទៅភ្នាក់ងារអាកាសយានដ្ឋានភូកេត និងចុះចតយន្តហោះជាបន្ទាន់ ដើម្បីឱ្យអ្នកដំណើរចំនួន២០០នាក់ ចុះពីលើយន្តហោះ និងពិនិត្យសម្ភារៈរកគ្រាប់បែក ។ បន្ទាប់មក ក្រុមដោះគ្រាប់បែក (EOD) របស់អាកាសយានដ្ឋានភូកេត ក៏ឆែកឆេរខ្លួនអ្នកដំណើរទាំងអស់ និងសម្ភារៈយ៉ាងលម្អិត ប៉ុន្តែរកពុំឃើញគ្រាប់បែកទេ ។

បន្ទាប់ពីស្ថានការណ៍ល្អប្រសើរឡើងវិញ អាកាសយានដ្ឋានភូកេត និងក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏អនុញ្ញាតឱ្យអ្នកដំណើរទាំងអស់ឡើងយន្តហោះចាកចេញពីអាកាសយានដ្ឋានភូកេត ។ រីឯលោក ថាណាវុត ដែលធ្វើឱ្យយន្តហោះជ្រួលច្របល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZUvyQaY7B-B4quhcm2Q1D5CyHJ-WNvEL8owSl5G325B0raFKw2ryhgQtbLR1Jph5WYoMRWWpzl-dY39nYZC6PhJOPeMJ3X1qBOZgwMyv38LLofPzxyKFbXCDMG2w4Q4rtqndAfhd0SJzwIDzmZAuhktsj_06NVsRc4twujG4QsEn3oE-9QTmZYKRp5oU/s1280/photo_2025-05-24_09-28-35.jpg

គួរបញ្ជាក់ថា បើស្ថិតនៅអាកាសយានដ្ឋាន ឬលើយន្តហោះ សូមកុំនិយាយពាក្យទាំងនេះឱ្យសោះ ទោះនិយាយលេងសើចក៏ដោយ រួមមាន ៖ គ្រាប់បែកផ្ទុះ, ប្រយ័ត្នគ្រាប់បែកផ្ទុះ, ភេរវកម្ម, ប្លន់យន្តហោះ និងយន្តហោះធ្លាក់ ។ ក្រៅពីនេះ ការសរសេរសារ ឬទង្វើផ្សេងៗ ដែលអាកាសយានដ្ឋានមើលឃើញថា គឺជាការគំរាមកំហែង ក៏ត្រូវហាមឃាត់ដែរ ហើយការនិយាយ និងផ្ញើសារពាក្យហាមឃាត់ គឺប្រឈមនឹងជាប់ពន្ធនាគារ ៕