ប្រទេសរុស្ស៊ី ៖ វ៉ាក់សាំងmRNA ប្រភេទថ្មី កំពុងបង្ហាញសញ្ញាពីភាគរយដែលអាចទៅរួចខ្ពស់ ក្នុងការចូលទៅជួយប្រព័ន្ធភាពស៊ាំក្នុងរាងកាយដើម្បីទទួលយក និងប្រឆាំងជាមួយកោសិកាមហារីក។ វាគឺជាការសន្យាដ៏អស្ចារ្យរបស់រុស្ស៊ី ក្នុងការបង្កើតថ្នាំទប់ស្កាត់ និងព្យាបាលជំងឺមហារីកនៅពេលអនាគត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលរុស្ស៊ី ចេញផ្សាយដោយសារព័ត៌មាន TASS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisRUvYVGjPz_SSjtgO1L-aNts4Z0Ync81esGB3i9Bwep-Ed0mwzv42zXvoEH3yTv-jkpRkc0lo0jo3v8hqPOfZhyK5x3NulYpyBpzUkciwYtPhUBYVVNXAp8nFH1Vq2Mjw0usmdvTbKE8RfcIeB6w34UiImWsYMxmxXNHixtnDBUBO2dGSxJ-NYjZ9_9gm/s1280/photo_2025-05-26_10-01-32.jpg
តាមរយៈការសិក្សារបស់អ្នកវិទ្យាសសាស្រ្តជាច្រើនប្រទេស ក្នុងការប្រើប្រាស់សមាសធាតុ mRNA ដើម្បីបង្កើតជាឳសថផ្សេងៗបានឲ្យដឹងថា វាជាជំហានដ៏សំខាន់មួយក្នុងការព្យាបាលនូវជំងឺកាចសាហាវដូចជា «ជំងឺមហារីក» បន្ទាប់ពីគេអាចយកវាទៅផលិតជាវ៉ាក់សាំងការពារជំងឺ COVID-19 កាលពីកន្លងមកនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVuOLP8i5ETnA-kS7aG0-xn_GbntVOQpFYqh5_nPnHAytyfXnILvvayYQrhvLSdVNDC6lCxjk0VADC0FNDEG6W5eKwf9Q_DRpuNjEDO1rkgYa5TCZqigZSII4UvNCVyPAhW9pIgcoNYsfcRmV8LEmfXq3W-KZNJArOkh44-_A6hyphenhyphenywtPHP52-TyKeDFGl/s1220/photo_2025-05-26_10-01-28.jpg

ការសិក្សាពីបច្ចេកវិទ្យា mRNA ដំបូងកាលពី ឆ្នាំ 1990 របស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនដូចជា Moderna (សហរដ្ឋអាមេរិក) និង BioNTech (អាឡឺម៉ង់) ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ ការព្យាបាលជំងឺផ្អែកលើ ការជំនួយដល់ប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការឆ្លងនៃមេរោគផ្សេង និងបំផ្លាញកោសិកាមិនល្អនានានៅក្នុងរាងកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDktOAUh-WNboKyVjfCQ7Et5WEtpWj50hkibP7SvQbrI9vH23XxTGLmINhnZgpK3ImdqDd91FCPIxjDAnxvEuSSD1Q6IYfQa6k02x7DtbavU3XtlXhyphenhyphen4oxJTUocu4M48e-c85TWs4wf6KoCnjwtgMLbrJ8et6phKKw5j16tA-FoooZgfwqW73rY4m3NGul/s1200/photo_2025-05-26_10-01-30.jpg

នៅក្នុងឆ្នាំ 2020 ដោយសារការរីករាលដាលនៃជំងឺCOVID-19 ទូទាំងសកលលោក បានជំរុញឲ្យមានការអភិវឌ្ឍ mRNA ទៅជាវ៉ាក់សាំងសម្រាប់ការពារCOVID បានដោយជោគជ័យ។ ក្រៅពីនេះ វាក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងបង្កើតជាវ៉ាក់សាំងនៃជំងឺផ្សេងទៀតរួមមាន៖ ជំងឺZika ដែលឆ្លងដោយសត្វមូស, Rabies Virus ដែលជាជំងឺឆ្កែឆ្កួត, ជំងឺ Cytomegalovirus (CMV) ដែលកើតមានចំពោះស្រ្តីមានផ្ទៃពោះ និង បង្កើតជា Cancer vaccines សម្រាប់ការពារជំងឺមហារីក ប៉ុន្តែបច្ចុប្បន្នវានៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpJ8mbW5VLB3f4YSGQU2cjqEUdzGXZRr2GkglxqScEJXhLTtb3ddroBOg3t3aSO3QxKLRpB81g0MD6UAipkR6wQzlL2y-3y17_3tJZVjAbn9hmAX2Sd9U-P9Dm1cCJ8F_IG5uVi2j61aNwv-E2xlya5vA9DuYPiJEAF6jJS78Behh3MqPWhc-033lWR6C0/s1280/photo_2025-05-26_10-01-31%20(2).jpg

មានភស្តុតាងជាច្រើនដែលបង្ហាញពីលិទ្ធភាពរបស់ mRNA ក្នុងការកម្ចាត់កោសិកាមហាររីក ជាពិសេសទៅលើជំងឺមហារីកស្បែក (Melanoma), មហារីកសួត, មហារីកលំពែង និង ជំងឺមហារីក Colorectal ជាដើម។

បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ី កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យានេះ ដើម្បីប្រើប្រាស់ mRNA ធ្វើជាវ៉ាក់សាំងការពារ និងថ្នាំព្យាបាលជំងឺមហារីក។ រុស្ស៊ីថែមទាំងបានសន្យាថា នៅពេលលទ្ធផលសាកល្បងជំហានបន្តបន្ទាប់ជោគជ័យ គេនឹងផ្ដល់ថ្នាំព្យាបាលនេះទៅកាន់ប្រជាជនរុស្ស៊ីទាំងអស់ដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqs75Vn8GiOInTyTvccY_fy4Vq9ipFwUCmAsqqHHkHbEuZc1YFImweH06M35jdjJXohXC-WfX6fUdEc2KLopMCRx-3FcAp-jRmQr52J2oiRX83LyZbWVYLMSCz2YkitTsv4HsRaxIX70XTKWcEzx_kcLw7wAO1aQw4Hl8z-ZsGpxlkiFQ4PWp0jIdS8Klc/s900/photo_2025-05-26_10-01-31.jpg

គួរបញ្ជាក់ថា បើទោះជាពេលនេះវាមិនទាន់អាចដាក់ប្រើប្រាស់បានជាផ្លូវការក៏ពិតមែន ប៉ុន្តែអ្នកជំនាញជឿជាក់ថា វ៉ាក់សាំងនេះអាចនឹងបង្កើតការផ្លាស់ប្តូរយ៉ាងធំដល់វិធីសាស្ត្រព្យាបាលមហារីកក្នុងពេលអនាគតសម្រាប់អ្នកជំងឺទូទាំងពិភពលោក៕