ប្រទេសឥណ្ឌា ៖ មនុស្សម្នាជាច្រើននៅក្នុងប្រទេសឥណ្ឌា បានតម្រង់ជួរគ្នាត្រៀមចាំលោកអាចារ្យដើម្បីធ្វើពិធីយកផ្លែដូងមកបោ.កលើក្បាលរបស់ពួកគេ។ ការធ្វើរបៀបនេះ ព្រោះគេជឿថានឹងនាំមកនូវសំណាងល្អ សុខភាពល្អ និងទទួលបានភាពជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheR3t07RV-a0Nx9QNVoR-O-aCXzRgY6ABGpmLXF-Lm4f39a0OKs1zhNP0l27R8WGWXce-4xhI0zPCYxoi80E5fj1Omr46otyNhBKKSeAsH2Z1b2Bc6oQhvXgSAcF73KRbNVuLgMTPXmE2MtpqVhzLZxgTtZyK9oB0qJWZUXxeK8MbxjMqF-HJ-fWBMX2K6/s1024/photo_2025-05-22_12-42-49.jpg

ការយកផ្លែដូងមកបោ.កបំបែ..កលើក្បាលបែបនេះ គឺជាពិធីសាសនាមួយដែលអនុវត្តនៅ ភាគខាងត្បូងនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុង រដ្ឋតាមីលណាឌូ (Tamil Nadu) និង Karnataka ដែលគេមានជំនឿថាធ្វើឡើងដើម្បីបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពង់បំផុតដល់អទិទេព និងសុំពរជ័យពីព្រះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioi_jU6UXkt17exo1bxH6BXeIY9NCCABZQvKxqCxJO9f_g9MFU_twlpC5z-6WOXiIwiSuzXutzHkXLr7EHIBWJB6JASXFQWEuWwL0oKmVBKqzBueLzM6yAfpekuMlF9XE09zPrRglk5wfCP61oA3uyKp6lr9NeZpLneS-u92Dc3xnF2dU5CvJNm9Da99M8/s1024/photo_2025-05-22_12-42-50%20(2).jpg

ជាទូទៅពិធីនេះ តែងត្រូវបានប្រាព្ធឡើងនៅក្នុងវត្តនៃសាសនាហិណ្ឌូមួយចំនួនរួមមាន ៖ វត្ត Mahalakshmi នៅ Mettur និងវត្ត Sri Mahalakshmi នៅ Kaveripattinam ដោយអាចារ្យ ឬអ្នកបួសនៅទីនោះយកផ្លែដូងដែលបានសកសំបកខាងក្រៅរួច មកបំបោ..កនឹងក្បាលសាសនិករូបណាដែលចង់ទទួលពរជ័យពីពិធីនេះ។ ការបំបែ.កផ្លែដូង មានន័យសំដៅដល់ការបំបែកអំនួត និងជាការការថ្វាយខ្លួនដល់ព្រះ។ ដូច្នេះជាលទ្ធផល គេនឹងទទួលបាន សុខភាពល្អ និងជោគជ័យត្រឡប់មកវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjJGqrTnZ3IRmQ7sjX7JDFsOvkY95TGk8o2CHxLS2CXiMK6n7zW6QLe5fa3FwaaAvxKQteG1HbHALhEHbZWeJ_s6aSt__oPOjR4Vh7aySX-KxZ9D-4WZwjWsnM28ix5_rw5zY4VE4GiCz4v8janYNkBv7IwBUgfA_K6aWl9kkRIxpxpm84_ZntGqb28U0/s1182/photo_2025-05-22_12-42-50.jpg

ដោយឡែក បានយោងតាមការសង្កេតឃើញរបស់គ្រូពេទ្យជំនាញបាននិយាយថា វាមិនទំនងជានឹងផ្ដល់ឲ្យនូវសុខភាពល្អត្រឡប់មកវិញនោះទេ ផ្ទុយទៅវិញវាអាចនឹបង្ករគ្រោះថ្នា..ក់ដល់រាងកាយ ជាពិសេសគឺបរិវេណក្បាល។ គេបានសង្កត់ធ្ងន់ថា ពិធីនេះអាចនាំឲ្យមានបញ្ហា សុខភាពធ្ងន់ធ្ងរ ដូចជា៖ ធ្វើឲ្យខូចខាតឆ្អឹងលលាដ៏ក្បាល, ប៉ះពាល់ដល់ខួរក្បាល, អាចនឹងសន្លប់ ឬកើតមានបញ្ហាឈឺក្បាលរយៈពេលវែង។ ដូច្នេះ អ្នកជំនាញក្នុងសហគមន៍ និងអង្គការសិទ្ធិមនុស្សបានព្យាយាមជូនដំណឹង និងព្រមានពីគ្រោះថ្នា.ក់នានាដែលអាចនឹងកើតមានកំឡុងពេលប្រារព្ធពិធីបុណ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFCpdMWFYI32XfrZ11I6usxaXh9sRhJ2RWJUbbKQJakyE7QEZuCeyCD8NnheockoF8asr2eo97VZg3YPRQZD61Scx_a6d3kXZ-OEjC62ogekJYnHc08YgA_zZHgel9DjcXUtTYkIwaqNCQV831no2VfvH6xur3tBSL2m7rQNzBufgAVBaJg-IINdliv4n/s1024/photo_2025-05-22_12-42-49%20(2).jpg

ទោះជាយ៉ាងណា ពិធីនេះនៅតែមានប្រារព្ធធ្វើនៅតាមតំបន់មួយចំនួនដដែល ព្រោះវាជាផ្នែកមួយនៃវប្បធម៌ និងការគោរពបូជាតាមតំបន់។ ប៉ុន្តែគេជ្រើសរើសវិធីសាស្រ្តដែលមានសុវត្ថភាពជាងមុនក្នុងការប្រារព្ធ ដូចជាពុះបំបែ.កផ្លៃដូងឲ្យរួចរាល់ ទើបយកមកឧបកិច្ចធ្វើជាបំបែ..កនៅលើក្បាល ដើម្បីចៀសវាងគ្រោះថ្នា..ក់ជាយថាហេតុ៕