នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីព្រមានបិទរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រសួង រកឃើញថា រោងចក្រនេះ បានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិនដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋាន។
នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវនោះទេ។.png)
លើសពីនេះ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។.png)
ជុំវិញបញ្ហានេះក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់
បន្ថែមពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង
និង ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម បើមិនដូច្នេះទេរុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕










