ជុំវិញតារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា សរសេរអក្សរឡាតាំងសំនៀងខ្មែរបានធ្វើឱ្យមាន ការជជែកវែកញែកយ៉ាងខ្លាំងពេញបណ្តាញសង្គមបន្ទាប់ពី អាចារ្យធំ ចេញមករិះគន់ និងប្រតិកម្មចំៗ។ ទោះយ៉ាងណា រឿងនេះក៏ឈានដល់បវរកញ្ញា ឆន ស្រីណេត កូនខ្មែរកម្ពុជា រហូតដល់នាងចេញមកបញ្ជាក់ថាមិនបានដៀមដាមឱ្យ វណ្ណដា នោះទេព្រោះតែនាងជាហ្វេនម្នាក់ដូចគ្នា ប៉ុន្តែរឿងប្រទេសជាតិនាងគិតជាធំ។

ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានចេញវីដេអូមួយនិយាយអំពីការបាត់បង់បន្តិចៗនូវភាសាខ្មែរ ដោយសម្តែងនូវការព្រួយបារម្ភអំពីបញ្ហានេះ។ វីដេអូនេះគឺបានចេញមុនពេលមានរឿងតារារ៉េប វណ្ណដា កើតឡើង ហើយវីដេអូនោះស្រាប់តែទទួលបាននូវការចាប់អារម្មណ៍ម្តងទៀតក្រោយពីអាចារ្យធំ បានចែករំលែកឡើងវិញ។
រឿងកាន់តែរីករាលដាលបន្តទៀតបន្ទាប់ពីមានការយល់ច្រឡំពីសំណាកហ្វេនវណ្ណដា មួយចំនួនគិតថា ឆន ស្រីណេត ចេញវីដេអូដៀមដាមដល់តារាចម្រៀងរ៉េបរូបនេះ ប៉ុន្តែការពិតវីដេអូនោះគឺនាងចេញមុនពេលមានរឿង។

អ្វីកាន់តែក្តៅគគុក នៅថ្ងៃទី២០ ខែឧសភា បវរកញ្ញាកូនខ្មែរកម្ពុជាក្រោមរូបនេះបានចេញមកបង្ហោះរូបភាពមួយសន្លឹកអមដោយអត្ថន័យថា «នឹកដល់លោកតាហែមចៀវ អរគុណលោកតាដែលបានលះបង់ជីវិតដើម្បី រក្សានូវអក្សសាសន៍ជាតិខ្មែរ សម្រាប់កូនខ្មែរជំនាន់នេះ»។
ការលើកឡើងរបស់ ស្រីណេត បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថានាងចង់ដៀមដាមទៅកាន់តារាចម្រៀងរ៉េប វណ្ណដា ប៉ុន្តែនាងបានបញ្ជាក់ថាមិនបានដៀមដាមព្រោះនាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាចម្រៀងរូបនេះដូចគ្នា។ ឆន ស្រីណេត បានចូលទៅឆ្លើយតបចំពោះមតិដែលមានការភ័ន្ទច្រឡំជាមួយនឹងសម្តីថា «មានអីដៀមដាម ខ្ញុំនិយាយរឿងនេះទាំងពីយូរហើយ មិនមែនទើបតែនិយាយឥឡូវ
នាងក៏ជា fan គាត់(វណ្ណដា )ដែរ មានរឿងអីខ្ញុំត្រូវដៀមដាមគាត់»។
ឆន ស្រីណេត បន្តទៀតថា «រឿងខ្ញុំការពាអក្សសាន៍ជាតិខ្ញុំចង់និយាយពេលណាខ្ញុំនិយាយ ម៉េចបានប៉ះពល់ដល់បងឬបគ្គុលណាម្នាក់ទេ ?
សម្រាប់់ខ្ញុំរឿងជាតិធំណាស់ ខ្ញុំមិនដែលមើលស្រាលអ្វីមួយដែលធ្វើប៉ះពល់ដល់ជាតិទេ ហើយខ្ញុំមិនបានទំនេរទៅដៀមដាមណាដែរបង ខ្ញុំសរសេរឡើងគឺសម្រាប់កូនខ្មែរទាំងអស់គ្នា មិនបានថាឬដៀមដាមឱ្យបុគ្គលណាម្នាក់ទេ បងឯងនិយាយបែបនេះដូចរើសដាក់ឲ្យ idol បងអញ្ចឹង»។
ទោះយ៉ាងណា អ្នកដែលបញ្ចេញមតិលើការបង្ហោះរបស់ ស្រីណេត ក៏បានលុបចេញផងដែរ។ គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ ឆន ស្រីណេត គឺបានទៅទស្សនាការកម្មវិធីជប់លៀងសម្ពោធអាល់ប៊ុមទី៣របស់ វណ្ណដា ផងដែរ៕
		
	









