ទីនីន ជាម្ចាស់ប្រ៊េនលើផលិតផលថែរក្សាសម្រស់មួយរូបបានរម្លឹកទៅកាន់ឆ្នាំ២០២២ ពីតារាស្រីល្បីម្នាក់ដែលមានបងប្រុសលក់របស់ប្រ៊េនៗហើយនិយាយដៀមដាបឱ្យនាងកាន់ជើងប្រុសក្មេង។ ទោះយ៉ាងណា ទីនីន ថាមូលហេតុដែលមិននិយាយភ្លាមៗនាពេលនោះ ដោយសារតែមានបញ្ហាគ្រួសារផ្លូវចិត្តមិនរឹងមាំ។
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង ទីនីន ដែលជាអ្នកជំនួញអនឡាញមួយរូបបាន Live និយាយរឿងរ៉ាវកាលពីឆ្នាំ២០២២ ។ រូបនាងបានរៀបរាប់ពីដំណើរដើមទងថា ពេលនោះមានប្អូនប្រុសម្នាក់ទិញអីវ៉ាន់ពី បងប្រុសរបស់ តារាស្រីល្បីម្នាក់ប៉ុន្តែបានប្រកែកថាមិនមែនជារបស់ហ្ស៊ីន ព្រោះតែការវេចខ្ចប់មិនស្អាត ខណៈអ្នកលក់ប្រកែកថាវាជារបស់ហ្ស៊ីន។

ទីនីន បានរៀបរាប់ទៀតថា បន្ទាប់មក តារាស្រីល្បីម្នាក់នោះនិងមានបងប្រុសជាអ្នកលក់របស់ប្រ៊េនៗ បាន Live ទាំងនៅលើហ្វេកប៊ុកនិង Instagram ជេរអ្នកទិញថា ដែលមានអីវ៉ាន់ហ្ស៊ីនប្រើឬអត់ទាំងនាងដឹងថាប្អូនប្រុសម្នាក់នោះស្ថិតក្នុងគ្រួសារជាអ្នកមានហើយប្អូនប្រុសនោះបានចេញមក Live វិញប៉ុន្តែមិនមែនជាអ្នកល្បីទើបត្រូវបានគេព្រួតជេរ។ អ្នកលក់អនឡាញរូបនេះថា ម្នាក់នោះមិនសូវចេះនិយាយខ្មែរ ហើយនាងឃើញក៏អាណិតព្រោះយល់អារម្មណ៍ដែលត្រូវគេព្រួតជេរដែរទើបនាងបានចូលទៅខម្មិនដោយ ទីនីន បញ្ជាក់ថានាងបានជួបប្អូនប្រុសនោះតែម្តងទេ។

កាលពីមានរឿងនោះ ទីនីន បានចូលទៅខម្មិនថា «ជេរគ្នាធ្វើអី បើគ្នាមិនចេះនិយាយបើមើលបានឬមិនបានចេញទៅមិនបាច់ជេរគ្នាចឹងទេ»។ ក្រោយពីខម្មិនបែបនេះហើយក៏មានអ្នកដែលកំពុងមើល Live នោះបានទៅប្រាប់ខាងតារាស្រីកំពុង Live ហើយពេលតារាស្រីល្បីបានមើលខម្មិននាងហើយ តារាស្រីនោះក៏និយាយឱ្យខ្លួននាងថា កុំឱ្យនាងចេះដឹង ថានាងកាន់ជើង boy boy មើលឃើញប្រុសក្មេងកាន់ជើងប្រុសក្មេង…។

ការចេញមកនិយាយពីរឿងដែលកន្លងផុតច្រើនឆ្នាំនេះមកវិញ ទីនីន បានបញ្ជាក់នៅថ្ងៃទី២១ ឧសភា នេះថាពេលនោះផ្លូវចិត្តរបស់នាងមិនទាន់រឹងមាំទើបមិននិយាយខណៈពេលនេះរឹងមាំហើយទើបហ៊ាននិយាយ។ ទីនីន សរសេរថា «បងប្អូនសួរថារឿងយូរហើយ ម៉េចទើបមកផ្ទុះ 2025 នឹង?កាលនោះទើបមានរឿងគ្រួសារភ្លាមៗ ផ្លូវចិត្តនៅខ្សោយ តែឥឡូវផ្លូវចិត្តរឹងមាំវិញហើយបានហ៊ាននិយាយ»៕










