បន្ទាប់ពីទម្លាក់អាល់ប៊ុមទី៣ និងបញ្ចាប់ការប្រគំតន្រ្តីរបស់ខ្លួនស្រាប់ តែអ្នកគាំទ្រមានការងឿងឆ្ងល់ យ៉ាងខ្លាំងព្រោះតែគេបានឃើញគណនី វណ្ណដា បានចែករំលែក(Share) និងមានសកម្មភាពខុសពីរាល់ដងដាច់ស្រឡេះ។ ខុសពីធម្មតាមិនធ្លាប់រហូតខាងផលិតកម្មទប់លែងឈ្នះចេញមកចាក់បណ្តោយ ខណៈ ឡូរីន បានបង្ហាញថានាងទាញយកទូរសព្ទពី វណ្ណដា លែងឱ្យកាន់ទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_gL-soC8j7_e1pL6bEJyQwfYWwm22CbXloIE_uJ2BS22qhyphenhyphenPaQY2BXqSfblg_CcFYpebHpEqlyCccnaOtGETXRBKzrAHenmn-IvnIBc0ey5XUHDVAGxaUPG6waRZMg7RNnLFiqMT94EECnp_N_qlriY35qz_Oqtdn9XKqhfXkitWuenhzzpYqOz1trEv/s1796/image_2025-05-20_10-05-47.png
កាលពីថ្ងៃទី១៩ ឧសភា គណនីហ្វេកប៊ុករបស់ វណ្ណដា ដែលមានឈ្មោះថា Mann Vannda បានចេញមកបង្ហោះសំណេរនិងចែករំលែកជាបន្តបន្ទាប់រហូតបង្កើតជាពាក្យ ពេញនិយមថា ពេទ្យអ៊ីនធឺណិត និងពាក្យ «ស្រួលបួលតិច (Zoul bul tic)»ផ្ទុះពេញបណ្តាញសង្គម។ ទាំងការបង្ហោះសំណេរនិងចែករំលែកជាបន្តបន្ទាប់របស់ វណ្ណដា ច្រើនខុសពីធម្មតាមិនធ្លាប់មានបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានភាពងឿងឆ្ងល់យ៉ាងខ្លាំងរហូតគិតថា ហ្វេកប៊ុក វណ្ណដា ត្រូវបានគេហែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkeXZ6wUiILEwbN25SG3eyWRt45KEHsxzmXyYm54F5Qe_7AIhaskcOwGayEc0xCxJDTU_glN4wRRltBsw63KbrTVBHQkq979Cn6ARmCwnmUVjrVToWTslk8qWuBVXL_32bJACNP4gR1av8f1osETeH2UodzjfZkJzDy08_NSnHm3kUeMc1Yd1NPAehPrwv/s1284/image_2025-05-20_10-05-45.png

ឃើញ វណ្ណដា បានចែករំលែកមិនឈប់ស្រាប់តែបណ្តាញសង្គមរបស់ផលិតកម្មបារមីចេញមកបង្ហោះសំណេរតែម្តងជាមួយនឹងពាក្យថា «អបអរសាទរបង Mann Vannda ដែលបានបំបែកកំណត់ត្រា Share 18 post ក្នុង 21 ម៉ោង។ We are so proud of you បងបាន Day off មួយថ្ងៃសម្រាកទៅបងថ្ងៃស្អែកចាប់ថតវីដេអូធម្មតា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLfxR-qOeguFTnOgvwTx2TvzLWepWhm6y57rWrByokmyeuLXh3kHikLVxaSsGlfojYU8f_lgnskm_i2o5dJfhEUfW0CmFxgm1zZdeq7-efAD8YFZTwq0h4zlvELeiKBS7NMuqHrItajbqjG6aq-hNTFpDfOAiixjv9Zj2De3cAb_zN6D4ZR-v6qCKm4Gqa/s1866/image_2025-05-20_10-05-48.png

មិនទាន់ឈប់នោះទេ វណ្ណដា នៅតែបន្តមានសកម្មភាពផ្សេងទៀត ខណៈតារាចម្រៀងរូបនេះថា «លះបង់អស់ហើយ ៣ខែបញ្ចប់៣អាល់ប៊ុម រង់ចាំថ្ងៃនេះ»និងខ្លឹមសារជាច្រើនទៀត។ ក្រោយពីក្រុមហ៊ុនទប់មិនជាប់ ស្រាប់តែ ឡូរីន ជាសង្សារចេញមកបង្ហាញថានាងបានដកទូរសព្ទពី វណ្ណដា ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVEp6E6X8MiDBbQu4zUhvzidFGKRDoqxBUPh_w3eb6nXUjXPkxDv-itbDSKAS36R0HWqPCg4_sMAZNj8Cr1ZjI5yr8zTm532mHGL3UPhyQohTfRxk5EwXPYrysSbtqVi5B8i0Z7jIGC0p13utguWC_OiX3jul4pR_cEC1AReCozBIZW2WqgRKSBUV6nJP/s1290/499980241_1814356439113718_3233962235116546526_n.jpg

ឡូរីន សរសេរថា «ដកហើយ យ៎ាយពីថាshareទាល់ដេក ងើបមកshareទៀត»។ ទោះយ៉ាងណា បន្ទាប់ពីសង្សារដកទូរសព្ទស្រាប់តែមានគណនីហ្វេកប៊ុកមួយបានជួយសង្គ្រោះ វណ្ណដា ក្នុងបំណងចង់ឱ្យ វណ្ណដា រីករាយនិងបញ្ចេញឱ្យអស់ក្នុងថ្ងៃនេះ។ ក្រោយមក វណ្ណដា បានបង្ហាញថាលោកទទួលបានទូរសព្ទពី ឡូរីន វិញហើយនិងបានអរគុណទៅដល់អ្នកបង្ហោះសំណេរនោះផងដែរហើយ វណ្ណដា បានស៊ែរនិងបង្ហោះជាបន្តទៀតរហូតដល់សួរក្រុមហ៊ុនហ្វេកប៊ុកបិទម៉ោងប៉ុន្មាន៕