អស់បារម្ភរឿងសំបុត្រយន្តហោះមានតម្លៃថ្លៃទៀតហើយ ពេលនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងមានគម្រោងចង់បង្កើតជើងហោះហើរថ្មីមួយប្រភេទ ដែលមានតម្លៃទាបនឹកស្មានមិនដល់ និងមានផ្ដល់សេវាកម្មដល់អ្នកដំណើរចង់អង្គុយលើកៅអីក៏បាន ឬចង់ឈរក៏បានទៅតាមប្រភេទសំបុត្រដែលពួកគេបញ្ជារទិញ។

តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន Frontier Airlines នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេកំពុងដំណើរការលើសេវាកម្ម «Vertical Class» ដែលជាឈុតសេវាកម្មហោះហើរថ្មី ដោយមានតម្លៃសំបុត្រចាប់ពី 9ដុល្លារឡើងទៅប៉ុណ្ណោះ។ ក្នុងនោះអ្នកដំណើរនឹងទទួលបានកន្លែងឈរផ្ទាល់ខ្លួន ខ្សែរចាប់តោងដើម្បីទប់លំនឹង និងកន្លែងសម្រាកជើង (knee rest) ផងដែរ ប្រសិនបើអតិថិជនជ្រើសរើសប្រភេទយន្តហោះដូចជា Airbus A320 ជាដើម។.jpg)
អ្នកដំណើរអាចជ្រើសរើសបន្ថែម 15ដុល្លារ សម្រាប់កញ្ចប់ «Lean Premium» ដែលមានជញ្ជាំងទន់សម្រាប់ផ្អែកខ្នង ឬចំណាយ 49ដុល្លារ សម្រាប់កញ្ចប់ «UpFront Lean Plus» ដែលមានទីតាំងឈរល្អជាងគេ ព្រមទាំងអាចចាកចេញពីយន្តហោះបានមុនគេផងដែរ។.jpg)
គួរជម្រាបថា បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅក្នុងការរង់ចាំសេចក្ដីអនុម័តពី FAA ដែលជាអាជ្ញារធរអាកាសចរណ៍របស់អាមេរិក។
ក្រៅពីពីក្រុមហ៊ុន Frontier Airlines របស់សហរដ្ឋអាមេរិក ក៏មានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសផ្សេងទៀតរួមមាន ប្រទេសអ៊ីតាលី និង ចិន ក៏កំពុងតែចាប់អារម្មណ៍ក្នុងការបង្កើតជើងហោះហើរបែប Low Budget បែបនេះផងដែរ ដើម្បីអាចឲ្យមនុស្សគ្រប់គ្នាអាចទទួលយកបទពិសោធជិះយន្តហោះក្នុងតម្លៃសមរម្យ។.jpg)
សម្រាប់ក្រុមហ៊ុន Aviointeriors មានគំនិតក្នុងការបង្កើតជើងហោះហើរមួយឈ្មោះថា Skyrider ដែលជាប្រភេទជើងហោះហើរកៅអីឈរដើម្បីកាត់បន្ថយចំណាយរបស់អ្នកដំណើរ។ ក្នុងនោះគេនឹងរៀបចំជាកៅអីស្ទូចបែប Saddle-style ដែលអ្នកដំណើរអង្គុយបានក្នុងស្ថានភាពពាក់កណ្ដាលឈរ ព្រមទាំងកាត់បន្ថយចន្លោះកៅអី ដើម្បីអាចអង្គុយបានគ្នាច្រើនផងដែរ។
ដោយឡែកសម្រាប់ក្រុមហ៊ុន Spring Airlines របស់ចិន ក៏មានគំនិតស្រដៀងគ្នានេះក្នុងការកាត់បន្ថយចំណាយលើថ្លៃសំបុត្រយន្តហោះដូចគ្នា។ បច្ចុប្បន្នពួកគេកំពុងស្នើទៅកាន់រដ្ឋាភិបាលចិនសម្រាប់គម្រោងថ្មីនេះ ប៉ុន្តែទោះជាយ៉ាងណា មានអ្នកដំណើរមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពអំឡុងពេលហោះហើរជាខ្លាំង៕










