ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសត្វក្រពើពូជថ្មី ពីរប្រភេទ ដែលរស់នៅលើកោះ Cozumel និង Banco Chinchorro នៅសមុទ្រការាបៀន ក្បែរឧបទ្វីប Yucatán ក្នុងប្រទេសម៉ិកស៊ិក។ កន្លងមក អ្នកជំនាញជឿថា នៅក្នុងតំបន់នេះ មានតែសត្វក្រពើអាមេរិក (Crocodylus acutus) ប៉ុណ្ណោះ។ ប៉ុន្តែការសិក្សាហ្សែនថ្មីមួយ បានបង្ហាញថា សត្វក្រពើនៅលើកោះទាំងនេះមានភាពខុសគ្នាដល់ថ្នាក់ថាជាពូជថ្មីពីរដែលមិនធ្លាប់បានស្គាល់ពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVChqNyvmj4Bs4zusfiswM9-uX7l475jxiXU5U87K56TXg-GOrkNUXNfYr__yP5as34rvuRHT8zEc-TJXSz7p1NDRU3GOa2xcRQclDhU-S5ONbKE4qod2gKRSup-2IhLishGB4kkjC9DVaf1me9zBveeCCT0vQ7OaLwF7BmOnQIOjmwlQS_gKxjycIeKvu/s2048/image_2025-05-17_10-25-48.png

អ្នកស្រាវជ្រាវបានយកឈាម និងខ្នាតគំរូហ្សែនពីសត្វក្រពើនៅលើកោះ Cozumel និង Banco Chinchorro ហើយប្រៀបធៀបជាមួយក្រពើរនៅតំបន់ផ្សេងទៀត វាបានបង្ហាញពីភាពខុសគ្នាដែលធំសម្បើមទាំងហ្សែន និងរាងកាយ។ អ្នកស្រាវជ្រាវ Hans Larsson និង José Avila-Cervantes បាននិយាយថា ការសិក្សានេះជាលើកដំបូងដែលបង្ហាញពីភាពចម្រុះយ៉ាងច្រើនក្នុងសត្វក្រពើ Caribbean ហើយវាបង្ហាញថាពួកវាមានប្រភពដើមខុសគ្នាយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsOEhFkHJLtgisfIsOXAbJk3xBda9Iyb_ftgMEZkHDl7uQCYtarqe8cPxuqJr0TbfeAqcsPmRKINlmeiqUCZxB4H-YJQE6z0eZK_GbahEnzWMkwZF3knZgsosW6Yd_ArzpLrBSRvaWdIBzPzSWE38ejoNf81n7phJBtK6SreXGGX09TH5ZVoqVIr02MGg/s2500/image_2025-05-17_10-26-18.png

បើតាម BBC Wildlife Magazine ឱ្យដឹងថា សត្វក្រពើថ្មីទាំងពីរពូជនេះមានចំនួនតិចជាង ១ពាន់ ក្បាលប៉ុណ្ណោះ ហើយពួកវារស់នៅតែក្នុងតំបន់ដាច់ស្រយាល។ ដោយសារតែការអភិវឌ្ឍន៍តាមឆ្នេរសមុទ្រ និងសម្ពាធមនុស្ស កន្លែងរស់នៅរបស់ពួកវាអាចមានគ្រោះថ្នាក់។ ទោះបីចំនួនសត្វនៅទីនោះនៅមានស្ថិរភាព តែភាពងាយរងគ្រោះនឹងកើតមានក្នុងពេលអនាគត ប្រសិនបើមិនមានការពារប្រកបដោយការយកចិត្តទុកដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdB5NfKQ6cuRcIR2Bu-2KLjh89c0sglku0Cab8vfoBZUosrZgD7H2WSgC46mxCol1-xo2GdlolwtEx_UVskIwE6rQBtRTZ7KztZ216C2BC20fbT9hciLlO4IdylfCaIJ2p7Z2pvikAFDCjrc3epG8Q7GgQ28G3XP15GY8vKATIl4Vz9raoXyt7YoeLvybg/s675/image_2025-05-17_10-21-59.png
អ្នកស្រាវជ្រាវបានបញ្ជាក់ថា ឥឡូវនេះពួកយើងត្រូវទទួលស្គាល់ថាសត្វទាំងនេះជាប្រភេទផ្សេងៗគ្នា និងមានតួនាទីសំខាន់ក្នុងការអភិរក្សទីជម្រករបស់ពួកវា។ ការបង្កើតផែនការអភិរក្ស និងការរឹតបន្តឹងការអភិវឌ្ឍដីនៅលើកោះទាំងនេះ គឺជាគន្លឹះសំខាន់ក្នុងការពារសត្វក្រពើទាំងពីរប្រភេទ។ លោក Larsson សន្និដ្ឋានថា ការបាត់បង់ជីវចម្រុះយ៉ាងឆាប់រហ័សអាចត្រូវបានពន្យឺតបានលុះត្រាតែយើងដឹងថាប្រភេទសត្វណាដែលមានហានិភ័យបំផុត៕