មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា មានឈ្មោះថា «ត្រីវិស័យសុវណ្ណភូមិ» បានជំរុញឱ្យកំពូលតារា ចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍មោទភាពចំពោះ វណ្ណដា។ មហាជន បានពោលសរសើរអ្នកនាង ឱក សុគន្ធកញ្ញា ថាជារៀមច្បងគំរូក្នុងវិស័យសិល្បៈតែងតែ ត្រេកអរនៅពេលអ្នកជំនាន់ក្រោយសាងស្នាដៃ។

នៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ដែលបានរៀបចំការប្រគំតន្រ្តីដ៏ធំរបស់ខ្លួនបន្ទាប់ពីទម្លាក់អាល់ប៊ុមទី៣របស់ខ្លួន។ លើសពីការប្រគំតន្រ្តី វណ្ណដា បាននាំឱ្យទស្សនិកជនដែលចូលរួមមានទាំងការសប្បាយ រំភើបរីករាយ ការលើកទឹកចិត្ត ទឹកភ្នែករលីងរលោង រួមទាំងវប្បធម៌របស់ខ្មែរ។ .png)
ទោះបីជាមិនបានទៅចូលរួមដោយផ្ទាល់ក្នុងការប្រគំតន្រ្តីក្តីប៉ុន្តែគេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានចែករំលែកទិដ្ឋភាពការប្រគំតន្រ្តីរបស់ វណ្ណដា ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករនេះពោរពេញដោយអារម្មណ៍មានមោទនភាព។

អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា «ពិតជាធ្វើបានល្អណាស់ រំភើបដល់ពេលនេះមិនទាន់បាត់ អបអរសាទរអ្នកទាំងអស់គ្នា… really proud of you guys»។

បន្ទាប់ពីររៀមច្បងក្នុងអាជីពបង្ហាញអារម្មណ៍នេះអ្នកគាំទ្រជាច្រើនបានកោតសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថានាងគឺជារៀមច្បងគំរូតែងតែកោតសរសើរស្នាដៃដល់សិស្សប្អូន អ្នកជំនាន់ក្រោយ។ លើសពីការសរសើរទស្សនិកជនជាច្រើនរំពឹងចង់ឃើញតារាចម្រៀងរូបនេះនិង វណ្ណដា បានចេញបទចម្រៀងរួមគ្នាផងដែរ៕










