បរទេស ៖ មនុស្សជាច្រើនបាននាំគ្នាងាកមកចាប់អារម្មណ៍នឹងអាជីពមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ ថែមទាំងទទួលបានអាហារ និងទីកន្លែងស្នាក់នៅឥតគិតថ្លៃផងដែរ ការងារនោះគឺធ្វើជាម៉ែដោះរបស់សត្វខ្លាឃ្មុំនៅក្នុងសួនសត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuSB-rMg6ZmYjAUgXohyphenhyphenX07466j_nWdqzEQn34LGJLiJuqRJLMMjp7sYFBeJdyxK-9Bc_g_sbLBsloxi9naX5ZEYxH7dR3U-SJnui2PRjG0_VtXdhRE-h-cA5M2mMbsOFXlf_68enkFTHITGsB7mpBKy-WfPLixaOETVENv0U4dxRS5Up4a9MZrdaBJux/s900/465786290_9071964862855250_936444763255094275_n.jpg

ការងារជាម៉ែដោះរបស់ផេនដា កំពុងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សមនុស្សទូទៅជាខ្លាំង ព្រោះពួកគេនឹងអាចទទួលបានប្រាក់ចំណូលចាប់ពី 20,000 ដុល្លារ ទៅ70,000ដុល្លារឯណោះក្នុងមួយឆ្នាំ អាស្រ័យតាមបទពិសោធ និងជំនាញក្នុងការបំពេញតួនាទីរបស់បុគ្គលិកម្នាក់ៗ។ លើសពីនេះ វាមានការគួរឲ្យចាប់ខ្លាំងដោយសារ គេអាចស្និតស្នាលជាមួយសត្វខ្លាឃ្មុំផេនដាដ៏គួរឲ្យស្រលាញ់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWaElwPX-p3ppq0AgNZiPk59LDV90wCQPUA07HD_9iw082Ieao7L4K96QSkKC_xjb1kBwOcHnGsE0DzJTAKbdj3XAR8wOdOFiOiDKqAHtOkxvw69MFUKUV_PU6WMMR-ftjbIo4syPuoaGNnIM70Otov0APpdj9NwF_o8FLvUSx8o1TYoHp5Z7S5w2ZPRgL/s980/image_2025-05-19_08-32-37.png
ការងារនេះមានតែនៅតាមប្រទេសមួយចំនួនដែលមានសត្វខ្លាឃ្មុំផេនដាប៉ុណ្ណោះ។ ជាក់ស្ដែងវាមានច្រើននៅក្នុងប្រទេសចិន, សហរដ្ឋអាមេរិក, ជប៉ុន, អូស្រ្តាលី, និងអាល្លឺម៉ង់ជាដើម។ សម្រាប់ប្រទេសចិន មជ្ឈមណ្ឌលការពារ និងស្រាវជ្រាវសត្វខ្លាឃ្មុំផេនដា នឹងផ្ដល់ប្រាក់ថ្លៃកម្លាំងពលកម្មដល់បុគ្គលិកដែលមើលថែសត្វនេះប្រហែល 32,000ដុល្លារក្នុងមួយឆ្នាំ ឬស្មើ 2,600ដុល្លារជាងក្នុងមួយខែ។ ក្រៅពីនេះ ពួកគេក៏នឹងទទួលបានអាហារ ព្រមទាំងកន្លែងស្នាក់នៅដោយឥតគិតថ្លៃទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPfis2th1yohLRBdTUtwgdI7jsKt6dIIahMFKbOlQ2Ie5LPIe7F_af2QqaRXxm7-D4Fn0eOffREriYuKUd6UcIX0BDHeuDtXfLv55E8uMYOPjkQD8dqCgiXLvNtTsIy6h_j502vE4lb7DvJzbWH00gxLcN38CqxhWvR4K_dUq8JtjiwPu7oPELckV5Qelm/s950/image_2025-05-19_08-33-07.png

ដោយឡែកនៅក្នុងសហរដ្ឋអាមេរិកក៏មានសួនសត្វដែលមានខ្លាឃ្មុំផេនដានេះដែរ ហើយពួកគេផ្ដល់ប្រាក់បៀវត្សន៍ដល់អ្នកមើលថែផេនដាក្នុងម្នាក់ចាប់ពី 35,000ដុល្លារ ទៅ60,000ដុល្លារក្នុងមួយឆ្នាំ ឬស្មើជិត 3,000ដុល្លារក្នុងមួយខែ។ រីឯនៅសួនសត្វ San Francisco គេប្រទះឃើញមានស្លាកជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងជាជំនួយការអភិរក្សខ្លាឃ្មុំផេនដា ក្នុងអត្រាប្រាក់ខែចាប់ពី 67,000ដុល្លារ ទៅ 72,000ដុល្លារក្នុងមួយឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAU6t4ogaFZwPOp5SPxWBcN01GXjl4q-yjIGdNSf6QpJAPm-MgB9gfbZ4VSRe-LpIhr8AffHxO6N0VWvJVI5JzRrpbrrYnVYlSa9QoOp35vJFqV805u_gGo2zLFEKXKhjNyihi6apTVFBzwpfB15YlkVqUv5XhX_bcx6pzWSmXPnAeR56Defr-YLnUp_y/s1199/image_2025-05-19_08-33-08.png
ក្រៅពីប្រទេសទាំង២ខាងលើ ប្រទេសផ្សេងៗទៀតក៏ផ្ដល់ប្រាក់ចំណូលខ្ពស់ដល់អ្នកថែផេនដាផងដែរ ដូចជាប្រទេសអូស្រ្តាលី ទទួលបាន 35,000ដុល្លារក្នុងមួយឆ្នាំ, ជប៉ុន ទទួលបាន38,000ដុល្លារក្នុងមួយឆ្នាំ, អាឡឺម៉ង់ ទទួលបាន33,000ដុល្លារក្នុងមួយឆ្នាំ និងប្រទេសឥណ្ឌា ទទួលបាន20,000ដុល្លារក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AfV7c-PN8zb1xNmvU02om-_Nns9Yvr5vv6EjMuYeG9S8vzrys0T-Ixw19yJPsf6uC_64y8Y6URyjyBO2bTU1aAI80ET0hVHjxlsvaexzIuNzT-wfWvJqzIT6TY19WSZ6YzaDdKAGCNCfXU3Wz4TtGwSbjZX9NE56tDLfQqnRCF8PLoSEIYyP_klcSg8l/s1240/photo_2025-05-06_10-35-23.jpg

គួរជម្រាបថា បុគ្គលដែលអាចចូលធ្វើការងារផ្នែកនេះបានត្រូវទាមទារឲ្យមានការសិក្សាផ្នែកវិទ្យាសាស្រ្តសត្វ, ជីវវិទ្យា និងបរិស្ថាន មានបទពិសោធ៍មើលថៃសត្វកន្លងមក, មានសុខភាពមាំមួន, មានភាពបត់បែន និងជាពិសេសត្រូវមានក្ដីស្រលាញ់ចំពោះសត្វ។ ហើយការងារប្រចាំថ្ងៃនោះគឺ ការផ្ដល់ចំណីអោយពួកវា, ពិនិត្យសុខភាព និងសុវត្ថិភាព, ផ្ដល់អនាម័យ និងកំដរពួកវាលេងកម្សាន្តចៀសវាងភាពស្រ្តេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxyJBEC89uTrxGZrf3OKP6-TgGvMfXvJ1mH1t8JU_1pXAoNL6hlDMi_fFimZvPL4CAI89eULM2UbhrPEFHuUo06Y6d1TGiOnsLwWPiGeDnlwCuMyueD2xCeT5wMsFbOe2XK1b1j9jfzOQrXvD63qegScvf6qkb6Kxcq7GQ7-D02FFl9GmVC0QksDh5hE1y/s900/465663839_9071964849521918_2340787991338634191_n.jpg

ក្រៅពីម៉ែដោះរបស់ខ្លាឃ្មុំផេនដា ក៏មានការងារមើលថែទាំសត្វប្រភេទដទៃផ្សេងទៀតដែលទទួលបានប្រាក់ចំណូលខ្ពស់ដូចគ្នា ដូចជាការមើលថែសត្វដែលជិតផុតពូជ, អ្នកបង្វឹកសត្វ, អ្នកជួយសង្រ្គោះសត្វព្រៃ និងអ្នកគ្រប់គ្រងសួនសត្វជាដើម។ ដោយឡែក បើទោះជាទទួលបានប្រាក់ខែខ្ពស់ពិតមែន ប៉ុន្តែភាគច្រើនបុគ្គលទាំងនោះគឺពេញចិត្តក្នុងបំពេញការងារនោះដោយស្ម័គ្រចិត្ត និងក្ដីស្រលាញ់ច្រើនជាង៕