ប្រទេសថៃ ៖ ចៅអធិការវត្តមួយអង្គដែលគង់នៅវត្តល្បីឈ្មោះមួយនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចា.ប់ឃា.ត់ខ្លួន បន្ទាប់ពីសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីលួ.ចបច្ច័យរបស់វត្ត ទៅលេងល្បែ.ងអនឡាញ អស់ចំនួនជាង ៣០០លានបាត ឬប្រហែល 9.05លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3rSe7nfSW7o2DhVTMVf8Y_Th15xNCXaSJ3157vUxT6g3bAbue-bqqZ1WWqRBlNg5eFPM1Bt_TcDYuGtNmpyXys8fudOCDSv50zrTb2nJ-A7THZ1VmYknIOw0QuS3O5r5lxF9VrloLNkbhlUj2er3L9jyWm3ZVRiVH7YfU6FL-VGfXpRszLe-wthn0W4xk/s1024/photo_2025-05-17_09-55-08%20(2).jpg

យោងតាមសារព័ត៌មានក្នុងប្រទេសថៃកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ព្រះសង្ឃអង្គនេះមានឈ្មោះថា Yaem Kittintharo ជាចៅអធិការវត្ត Rai Khing ក្នុងខេត្ត Nakhon Pathom ត្រូវអាជ្ញាធរពាក់ព័ន្ធចុះទៅចា.ប់ខ្លួន ដែលបង្ករឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសារវត្តខាងលើគឺជាវត្តល្បីឈ្មោះមួយនៅក្នុងប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9SH7C9jil0KWfzlyb5jpFscdfkl8XPk747LajfKLk8i7sObEP0wtNA48kkUY0VNxCQkSACN-m8RkhPv8mp42mzQqu9R_1HO79O6v0Idc5bg7ZGA-bX8RAqihpKrSDO0ZcGQe8iqoT6Oq9MshHLpSUWbpnm8tv7TW22Kn8PWiFYFN1Eno5keOGZ-pdvisF/s936/photo_2025-05-17_09-55-08.jpg

យោងតាមលោកឧត្តមសេនីយទោ Jirapop Phuridet អគ្គមេបញ្ជាការរងនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CSD) ដែលបានប្រកាសលទ្ធផលស៊ើបអង្កេតកាលពីថ្ងៃទី 15 ខែឧសភា បានឱ្យដឹងថា ក្រុមប៉ូលីសសម្ងាត់បានចូលមកស៊ើបពីវត្ត Rai Khing អស់រយៈពេលជិត 7 ខែ បន្ទាប់មកក៏មានសេចក្តីរាយការណ៍ថា ព្រះធម្មវិបស្សនា ហៅកាត់ថា “ចៅឃុនយ៉ាម” ដែលជាព្រះចៅអធិការវត្តបានកេងយកថវិកាវត្តយ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2hRqxDSyaRtrZu64ffAaHaKlamgr-Xxmih7LoCUo7O5KFrysYZJurDz9fPROKyT17cSyeuFvJENIGGxmADrsuVRmpeapqgqYFAP92K1iu-DDgOHmFgM0MnmfZ4dyD-0ZjwajMJb5N0TDaJsRm8jTKbKPOTSTtvd-l-egBUVEJ4by8lWxNsH8z7hYg4NV/s960/photo_2025-05-17_09-55-09.jpg
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រះសង្ឃខាងលើនេះបានប្រើប្រាស់លុយដែលជាបច្ច័យរបស់វត្តទទួលបានពីពុទ្ធបរិស័ទ្ទ ទៅភ្នាល់ល្បែ.ងស៊ីសងតាមអនឡាញ។ បន្ថែមពីនេះ លទ្ធផលនៃការត្រួតពិនិត្យទូស័ព្ទដៃប៉ូលីសបានរកឃើញថា ព្រះសង្ឃខាងលើក៏បានយកលុយទៅឲ្យស្រ្តីម្នាក់ឈ្មោះថា Aranyawan Wangthapan ប្រហែលជាង ៤០លានបាត ឬស្មើ ១.២លានដុល្លាដើម្បីខ្ចីផងដែរ។ អ្នកទាំងពីរត្រូវបានគេអះអាងថាជាគូស្នេហ៍នឹងគ្នា ហើយបច្ចុប្បន្នត្រូវបានសមត្ថកិច្ចថៃឃា.ត់ខ្លួនទាំងពីរនាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidoGeq7VqgJ0i2MxANwgXHZCKCapJ5pqT4AzgLbaGx2a9O9ADiLVQD79XHBu1Gd3inTQ9hJqhmfE77cNvd2DJauedOVgmwH-zP63elR30K_WovjQu9S-Q_L6sJ3OGiK2E42_Xcg_10iE_44KyMItKk0yxsR0r9jlPZfUqdk5M9vKkXRW6__bvZAFlnUdVr/s1024/photo_2025-05-17_09-55-10.jpg

បន្ទាប់មានការចុះឃា.ត់ខ្លួន ព្រះសង្ឃខាងលើក៏ត្រូវបានសមត្ថកិច្ចចា.ប់ផ្សឹក និងបញ្ជូនទៅកាន់មន្ទីរឃុំឃាំ.ងជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំការកាត់ក្ដីជាបន្តទៀត។ អតីតសង្ឃរូបនេះកំពុងរងការចោ.ទប្រកាន់ចំពោះបទល្មើសធំៗរួមមាន បទក្លែងបន្លំ អំពើពុករលួយ និងល្មើសវិន័យព្រះសង្ឃ ដែលនឹងត្រូវទទួលការផ្តន្ទារទោសយ៉ាងធ្ងន់ធ្ងរ។ ចំពោះករណីនេះ ពលរដ្ឋថៃជាច្រើន ជាពិសេសអ្នកកាន់សាសនាព្រះពុទ្ធមានការអស់សង្ឃឹម និងពិបាកទទួលយកជាខ្លាំង៕