ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារនេះ មានប្រវែង៧,២គីឡូម៉ែត្រ ក្រាលក្រួសក្រហម និង ទទឹងប្រវែង៨ម ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។.png)
បន្ថែមពីនេះ ក្រសួងក៏នឹងស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងផ្លូវថ្មើជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចំងាយប្រមាណ៤គីឡូម៉ែត្រផងដែរ។
ក្នុងនោះក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ជាម្លប់សម្រាប់អ្នកទេសចរបានសម្រាកកម្សាន្ត។.png)
គួរបញ្ជាក់ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ ក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ បានកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យការទាក់ទាញទេសចរ នៃតំបន់ដែលមានសក្តានុពលគោលដៅលំហែបៃតង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕










