តារាចម្រៀង បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនបន្ទាប់ពីនាងចេញទៅញ៉ាំអាហារជាមួយគូស្នេហ៍ Travis Kelce និងក្រុមគ្រួសារនៅថ្ងៃទិវាគុណម្តាយ។ ការចាប់អារម្មណ៍នេះដោយសារតែនាងលាក់ខ្លួនពីក្រសែភ្នែកសាធារណៈអស់រយៈពេលពីរខែ។

យោងតាមគេហទំព័រ Page Six កាលពីថ្ងៃទី ១១ ខែឧសភា គណនី TikTok មួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបង្ហោះរូបថតតារាចម្រៀង Taylor Swift Travis Kelce និងសាច់ញាតិផ្សេងទៀតនៅភោជនីយដ្ឋាន Talula’s Garden ក្នុងទីក្រុង Philadelphia ។ អ្នកគាំទ្រជាច្រើនបានសម្តែងការសប្បាយចិត្តដែលបានឃើញតារាចម្រៀងរូបនេះម្តងទៀត ដោយសារតែពួកគេមិនបានទទួលដំណឹងពីនាងជាច្រើនខែមកហើយ។.png)
ចាប់តាំងពីការប្រកួត Super Bowl វគ្គផ្តាច់ព្រ័ត្រក្នុងខែកុម្ភៈ មក Taylor Swift បានកំណត់ការបង្ហាញខ្លួនរបស់នាង ដោយមិនចូលរួមកម្មវិធីជាមួយមិត្តប្រុស ឬតែម្នាក់ឯងនោះទេ។ លើកចុងក្រោយដែលអ្នកគាំទ្របានឃើញតារាចម្រៀងរូបនេះគឺពេលនាងចេញទៅញ៉ាំអាហារពេលល្ងាចជាមួយមិត្តប្រុសនៅ New York កាលពីថ្ងៃទី១៤ ខែមីនា ដោយកម្របានបង្ហាញមុខជាមួយគ្នា ទើបអ្នកទាំងពីរមានពាក្យចចាមអារ៉ាមថាបានបែកគ្នា។
.png)
ទោះយ៉ាងណាក៏ដោយ នៅចុងខែមេសា ប្រភពមួយបានប្រាប់ Page Six ថាទំនាក់ទំនងរបស់ពួកគេកំពុងដំណើរការល្អ។ ប្រភពបានបន្ថែមថា «អ្នកទាំងពីរនៅតែស្រលាញ់គ្នាខ្លាំងណាស់ ដោយរីករាយនឹងការចំណាយពេលជាមួយមិត្តភក្តិ និងគូស្នេហ៍របស់ពួកគេអំឡុងពេលសម្រាក។ ពួកគេមិនមានបញ្ហាអ្វីទាល់តែសោះ»។ ប្រភពមួយផ្សេងទៀតបាននិយាយថាការសម្រេចចិត្តរបស់ Taylor Swift និង Travis Kelce ដើម្បី «លាក់បាំងពីការយកចិត្តទុកដាក់» គឺជាចេតនា។ តារាមួយគូនេះកំពុងតែរីករាយនឹង«គ្រាដ៏មានក្ដីសុខ»របស់អ្នកទាំងពីរងាកចេញពីភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ។ អ្នកទាំងពីរត្រូវបានគេនិយាយថាបានធ្វើដំណើរទៅកន្លែងស្ងាត់ និងណាត់ជួបគ្នាដោយសម្ងាត់នៅភោជនីយដ្ឋាន។.png)
គួរបញ្ជាក់ផងដែរថា រឿងស្នេហារបស់ពួកគេបានចាប់ផ្តើមនៅពេលដែល Kelce ទទួលបានការចាប់អារម្មណ៍ពីតារាចម្រៀងរូបនេះនៅឯការប្រគំតន្ត្រី The Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Kansas សហរដ្ឋអាម៉េរិក។ ពួកគេបានស្គាល់គ្នាដោយសម្ងាត់ ហើយបានបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅខែកញ្ញា ឆ្នាំ២០២៣។ អ្នកទាំងពីរតែងតែបង្ហាញភាពស្និទ្ធស្នាលពេលចូលរួមកម្មវិធីរបស់គ្នាទៅវិញទៅមក៕










