ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋថៃនៅខេត្តបុរីរាំ សុរិន្ទ និងស៊ីសាកេត បានប្រមូលផ្តុំគ្នានៅមុខរូបសំណាក់ព្រះអង្គម្ចាស់សុរិន្ទភក្តី ខេត្តសុរិន្ទ ដើម្បីការពារអធិបតេយ្យជាតិនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ព្រមទាំងផ្តល់កម្លាំងចិត្តដល់មេទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ភាគក្លាង ក៏ដូចជាកងទ័ពថៃទាំងអស់ ។ អ្នកតវ៉ាទាំងនេះថា ពួកគេពុំស្តាប់តាមលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបញ្ជាឱ្យដកកងទ័ពចេញពីប្រាសាទតាមាន់ធំទេ ពីព្រោះបារម្ភពីថៃអាចបាត់បង់ទឹកដីដូចប្រាសាទព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjchZjfTq-HVxiX2u6WC0dZ-Prv4X_jUDHKh3zQBt23NWDSP7azjaBdUP_aDmgfLj6M5eQM9JTgrPnIn6sB_6MQx0_qj5xwEikGJv2iYuiQh9aLqFIBIy4GX91X6jEF2yOXwta1vnT2e4JUms67fHuNK1DAclwxb_HN5W9IyPmDf8ybD-4IiOAyEKc6FSpi/s864/photo_2025-05-13_09-30-05.jpg

ពលរដ្ឋថៃដែលមកប្រមូលផ្តុំគ្នានៅខេត្តសុរិន្ទ និយាយថា កន្លងមក លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានឯកភាពតាមកម្ពុជា ដោយបញ្ជាឱ្យដកថយកងទ័ពថៃចេញពីប្រាសាទតាមាន់ធំ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នា ប៉ុន្តែកងទ័ពខ្មែរមានជម្លោះជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដែលពលរដ្ឋថៃចាត់ទុកថា ស្ថិតនៅលើទឹកដីថៃ ។ រីឯមេទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ភាគក្លាង ក៏ពុំឯកភាពនឹងការដកថយកងទ័ពចេញពីប្រាសាទតាមាន់ធំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSesK-ByfKqU0PuDylcjIJ-dh7hOTgZUlssrCMYpByW_KKQTGEEBmgwtXUCrjwbJn7ve8TI-YTb9PzYfYIPTxvt2jwt97xfiRcAUSoXqZgDG00BdL1f0bo7ol61ZlEfsYgHx8WyXek2mcTlDq-k8hLDNdvz8HgKVSC-gr8ngwddI1kHGQAYDz3CTrSPoCn/s1247/Screenshot%202025-05-16%20083806.png

ក្រុមអ្នកតវ៉ាបន្តថា យើងប្រមូលផ្តុំគ្នាតវ៉ាដើម្បីប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបេះដូងខ្មែរ ដែលបញ្ជាឱ្យដកកងទ័ពថៃចេញពីប្រាសាទតាមាន់ធំ ។ យើងនឹងពុំដកថយចេញពីប្រាសាទដាច់ខាត សូម្បីតែ១ជំហ៊ាន យើងជាជនជាតិថៃ ពុំព្រមបាត់បង់ទឹកដីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimGpnSxPt7RTNnudWkqmTYpeASU9AQj5lPdEcFUja0HwVpJAIIbCi-DLrG999z9N55IMlfPfiK7o2Rf6ChqQ6ubtVTTBjPxmGZ8xhzlpcPKr0uPPj3lsKJU1ZIoLZ6xN7LeKArrIUSHb_KCjUZ1TbI0IBjvVCOlYByfj0TKFRA5hLltd1SG5kqPMV2Ids-/s1261/Screenshot%202025-05-16%20083824.png

ការប្រមូលម្តុំគ្នានេះ ធ្វើឡើងតាមការអំពាវនាវរបស់លោក ផិឈិត ឆ័យមង្គល ជាមេដឹកនាំបណ្តាញកំណែទម្រង់និស្សិត និងពលរដ្ឋថៃ ដែលបានសរសេរក្នុងហ្វេសប៊ុកកន្លងមកថា ៖ «លោក Phumtham រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាឱ្យដកកងទ័ពចេញពីប្រាសាទតាមាន់ធំ ដើម្បីចៀសវាងការប្រឈមមុខគ្នា ហើយអ្នកណាប្រឈមមុខជាមួយអ្នកណា លោក Phumtham ដឹងច្បាស់ ។ កងទ័ពខ្មែរមានជម្លោះជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដែលយើងចាត់ទុកថា ជាប្រាសាទរបស់ថៃ ហើយកងទ័ពខ្មែរអំពាវនាវឱ្យថៃដកថយក្នុងកិច្ចប្រជុំ GBC បែរជាលោក Phumtham យល់ស្រប ហើយក៏បញ្ជាឱ្យដកកងទ័ពតាមកម្ពុជា ។ លោកបានបញ្ជាឱ្យដកកងទ័ពម្តងទៀត តើលោក Phumtham ជារដ្ឋមន្ត្រីការពារជាតិថៃ ឬកម្ពុជា ឱ្យប្រាកដ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikMZj6ekXSKOTQS05esoaFdA5-wsYDJK2g1BHcJv-q9g0AE5dKLnCR1nhwDsmK01J_eRRrEGJojzWB-U4cLiK1gmnbycbuSlGOlgq2YFPA24aGfjqHxgSvhQegKC6cgu1l3OlhoWbej0kpYJCTKPQ_Yl6K04XxQ8JmFgWmvPoSd_cK0CBTWDTp1Df6ssg6/s532/photo_2025-05-13_09-23-06.jpg

លោក ផិឈិត ឆ័យមង្គល បញ្ជាក់ថា ៖ «បើយើងដកថយកងទ័ព ស្មើនឹងយើងទទួលស្គាល់ថា តំបន់ប្រាសាទតាមាន់ធំ គឺកម្ពុជាមានសិទ្ធិបញ្ជា ។ វាធ្វើឱ្យយើងបាត់បង់ទឹកដី លោក Phumtham នឹងលក់ទឹកដី ។ ដូច្នេះ បងប្អូនពលរដ្ឋរស់នៅខេត្តសុរិន្ទ និងខេត្តក្បែរៗ សូមមកប្រមូលផ្តុំគ្នានៅរូបសំណាក់ព្រះអង្គម្ចាស់សុរិន្ទភក្តី ខេត្តសុរិន្ទ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ។ ខ្ញុំនឹងចូលរួមជាមួយបងប្អូន ឬយើងត្រូវឡើងទៅប្រាសាទតាមាន់ធំដោយខ្លួនឯង… ជួបគ្នានៅខេត្តសុរិន្ទ» ៕