ប្រទេសប៉ារីស ៖ រយៈពេល២០ឆ្នាំកន្លងមក ទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានកែលម្អផ្លូវនានាដោយផ្លាស់ប្តូរពីផ្លូវសម្រាប់បើកបររថយន្ត ទៅជាផ្លូវថ្មើជើង ផ្លូវជិះកង់ និងបង្កើតតំបន់បៃតង ព្រមទាំងបំបាត់ចំណតរថយន្ត ចំនួន៥ម៉ឺនកន្លែង ។ ក្រោយការកែលម្អប៉ារីសទៅជាតំបន់បៃតង បានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះទទួលបានអាកាសធាតុល្អ គ្មានខ្យល់ពុល និងពុំស្ទះចរាចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrast5ELyrjzoEGxUBmahcfqif1Umxd5zcmJxRVVwr6niGvQbkl7N-QrHcA8P1sinFKVwI19vmQk7excfg0ypMEkvXjFrrResnTAgkALYCoivJ-TilWeHY1rF8EDOBhFW1GVHA3e0vTXg7XAo87FjCk6IZZ38_1cStfTvp1U3DVkdoBjEVKi3oOMGd8QH/s760/image_2025-05-13_08-18-04.png
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Airparif ជាភ្នាក់ងារឯករាជ្យតាមដានគុណភាពខ្យល់នៅទីក្រុងប៉ារីស ឱ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតមក កម្រិតភាគល្អិតធូលី (PM 2.5) នៅទីក្រុងប៉ារីស បានធ្លាក់ចុះ៥៥% ដោយសាររដ្ឋាភិបាលបារាំងអនុវត្តបទប្បញ្ញត្តិ និងគោលនយោបាយសាធារណៈ ព្រមទាំងកាត់បន្ថយផ្លូវចរាចរណ៍ និងហាមប្រើប្រាស់យានជំនិះដែលបង្កខ្យល់ពុលខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLT5D7IhXGFAyDCx9jxG2P4edfmOdxMkItR-q0DLFeFIe08ZIqO-mmLeSWIwmhklIghOv8ZCwBy5vCGcFqVOd6HRJL3mKyFvhnZH4gJ6VxOx5Cwy2qV1gWAqmZ2A5FGtISfZrRnQ7I0WkmCvdKAFVFr5jy3knNljYH7t6ecK5vCqr7Pt3Igd2s-Pl7HwYv/s1600/image_2025-05-13_08-18-01%20(2).png
បើមើលផែនទីបង្ហាញខ្យល់ពុលលើអាកាសនៅទីក្រុងប៉ារីស ឃើញថា កាលពី២០ឆ្នាំមុន ទីក្រុងប៉ារីសទាំងមូលពោរពេញទៅដោយខ្យល់ពុលលើអាកាសស្ទើរគ្រប់កន្លែង ហើយកម្រិតខ្យល់ពុល គឺខ្ពស់ជាងការកំណត់របស់សហភាពអឺរ៉ុបទៅទៀត ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល ។ ប៉ុន្តែនៅឆ្នាំ២០២៣ ខ្យល់ពុលក្នុងទីក្រុងត្រូវបានកាត់បន្ថយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA26l1Nu2Zz3rhVGzbkyM7_scEl7ROvFC5tI5mKxIaF95enxCsh6_ve3lObBH5iABoTNW4eP1NUJnZ2KhrNbeuixbUQLtAPRMBOr1aOiyhumwnj8zpchgkARAszRJFAXXFcriIdp2pV_k33zcJTC4SaoeV2LnYYmdGqwfuymg64ltv-LSOIWubaB4PF6Ow/s1200/image_2025-05-13_08-18-01.png

តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានជំរុញឱ្យអនុវត្តគោលនយោបាយទីក្រុងបៃតង ដើម្បីឱ្យប៉ារីសក្លាយជាទីក្រុងមានខ្យល់អាកាសល្អបរិសុទ្ធ គ្មានខ្យល់ពុល និងគួរឱ្យរស់នៅ ។ ចាប់ពីពេលនោះមក ផ្លូវនានាក្នុងទីក្រុងបានផ្លាស់ប្តូរទាំងស្រុង ហើយពលរដ្ឋក៏បានធ្វើដំណើរដោយថ្មើជើង និងធាក់កង់ជំនួសការបើករថយន្ត ហើយផ្លូវសម្រាប់ធាក់កង់រាប់រយគីឡូម៉ែត្រត្រូវបានបង្កើតជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNjXPEkyV30h29O_ZTG_zAMU7G00ByfrbEoSAAsY301eRmN0XLmoQ6YzPoy0kwl9mYmQBlFUrbPZb57ruME1n21ZxFLtJWi-VmhCZUbjMbLG1WIpd54_PVDj4Mtc-22zTaJhIxb7fV6mXX35hfBXY8flloyKUlhEMJ5Z-foo4u5MsinlTkBAc63fBIyZ5/s1200/image_2025-05-13_08-18-02.png
ទោះពីដំបូង អ្នកនយោបាយស្តាំនិយម សមាគមម្ចាស់រថយន្ត និងអ្នកធ្វើដំណើរនៅជាយក្រុង បានប្រឆាំងនឹងគោលនយោបាយទីក្រុងបៃតងរបស់លោកស្រី Hidalgo ហើយពួកគេអះអាងថា គោលនយោបាយនេះធ្វើឱ្យការធ្វើដំណើររបស់ពួកគេកាន់តែលំបាក ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងប៉ារីស បានបោះឆ្នោតឯកភាពឱ្យផ្លាស់ប្តូរផ្លូវ នួន៥០០ខ្សែទៀត ទៅជាផ្លូវថ្មើជើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png
នៅឆ្នាំ២០២៤ ទីក្រុងប៉ារីស បានដំឡើងថ្លៃចំណតរថយន្តយ៉ាងឆាប់រហ័ស គឺតម្រូវឱ្យម្ចាស់រថយន្តបង់ថ្លៃចំណតលើសមុន៣ដង ខណៈផ្លូវជាង១០០ខ្សែ បានដាក់ស្លាកសញ្ញាហាមរថយន្តចូល ។ ចំណតរថយន្តជាច្រើនលែងដំណើរការ ហើយក៏ក្លាយជាកន្លែងដាំដើមឈើ និងជំនួសដោយតំបន់បៃតង ។ លោកស្រី Hidalgo អនុវត្តតាមគំនិត «15-Minute City» គឺជួយឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលទទួលបានសេវាសំខាន់ៗនៅម្តុំលំនៅឋានពួកគេ ឬអាចធាក់កង់ទៅធ្វើការ ឬដើរចេញពីលំនៅឋានទៅធ្វើកិច្ចការផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png

ការអនុវត្តគោលនយោបាយទីក្រុងបៃតងបានជួយឱ្យពលរដ្ឋក្នុងទីក្រុងមានសុខភាពល្អជាងមុន ដោយសារគ្មានខ្យល់ពុលលើអាកាស ដែលជាមូលហេតុធ្វើឱ្យពលរដ្ឋកើតជំងឺបេះដូង មហារីកសួត និងជំងឺហឺត ។ ពលរដ្ឋដែលធ្លាប់បើករថយន្តបានងាកមកធាក់កង់ រីឯអ្នកជិះរថយន្តក្រុងក៏ ងាកមកធាក់កង់ដូចគ្នា ។ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន នៅថ្ងៃអាទិត្យដំបូងរបស់ខែនីមួយៗ គឺតំបន់មួយចំនួនក្នុងទីក្រុងប៉ារីស និងផ្លូវសងសេ លីសេ បានកំណត់ជាថ្ងៃគ្មានរថយន្តបើកតាមផ្លូវ ដើម្បីឱ្យពលរដ្ឋអាចដើរមើលទីក្រុងយ៉ាងសប្បាយចិត្ត ពុំបារម្ភពីខ្យល់ពុល ៕