សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក លោក Bill Gate បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ លោកមានខកចិត្តនឹងសកម្មភាពរបស់រដ្ឋាភិបាលជាខ្លាំង ជាពិសេសគឺ Elon Musk ដែលបាននាំគ្នាកាត់បន្ថយថវិការជំនួយសម្រាប់អង្គការជួយជនក្រីក្រជាច្រើន ដូច្នេះលោកនឹងបរិច្ចាគទ្រព្យសម្បត្តិលោកចំនួន ៩៩% ដែលស្មើនឹង ២សែនពាន់លានដុល្លារ ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃសុក្រ ទី៩ ឧសភានេះ បានឲ្យដឹងថា ៖ ទឹកប្រាក់ទាំងអស់ដែលបានផ្ដល់ដោយលោក Bill Gates នឹងត្រូវប្រើប្រាស់សម្រាប់បញ្ហាសំខាន់ៗជាអន្តរជាតិរួមមាន ៖ ភាពក្រីក្រ ការរើសអើងជ្រុលនិយម និងជំងឺរីករាលដាលជាដើម។ នៅក្នុងនោះលោក Bill បាននិយាយថា ៖ « មានបញ្ហាច្រើនពេកហើយដែលត្រូវដោះស្រាយ ខណៈពេលដែលខ្ញុំមានទ្រព្យសម្បត្តិយ៉ាងច្រើនដែលអាចជួយមនុស្សបានទាំងនោះបាន។ ខ្ញុំមិនចង់ស្លា..ប់ក្នុងនាមជាមនុស្សមានទ្រព្យអ្វីឡើយ»។.jpg)
ដោយឡែក ចំពោះការខកចិត្តរបស់គាត់ទៅលើរដ្ឋាភិបាលអាមេរិក និងលោក Elon Musk គឺពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនដែលបានធ្វើឡើងដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជាពិសេសកាត់ផ្ដាច់ជំនួយរបស់អង្គការសប្បុរសធម៌។ លោក Bill បានរិះគន់ចំៗទៅលើលោក Elon Musk ដែលបានដកហូតកម្មវិធីជំនួយរបស់អង្គការ USAID។ លោកអះអាងថា ការកាត់ផ្ដាច់ជំនួយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្ដល់វ៉ាក់សាំង និងការព្យាបាលជំងឺដូចជាមេរោគអេដស៍ជាដើម ដែលជាឃាត..ករសម្លា..ប់កុមារក្រីក្រជាច្រើននៅលើពិភពលោក ព្រមទាំងជាឫសគល់ដែលនាំឲ្យមានការរើសអើងផងដែរ។

គួររំលឹកថា មហាសេដ្ឋីវ័យ ៦៩ឆ្នាំខាងលើនេះ តែងតែចូលរួមក្នុងសកម្មភាពសប្បុរសជាច្រើន។ កន្លងមកលោកតែងបង្កើតកម្មវិធីផ្ដល់ជំនួយទៅកាន់ផ្នែលសុខាភិបាល វិស័យអប់រំ និងដោះស្រាយបញ្ហាអត់ឃ្លានក្នុងប្រទេសក្រីក្រជាដើម។ ហើយថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងគម្រោងបង្កើតអង្គការមិនរកប្រាក់ចំណូល ដើម្បីគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា សុកមាលភាព និងសុខភាព៕










