ការសាងសង់ទំនប់ទឹក ‘Three Gorges Dam’ និងស្ថានីយ៍ថាមពលដ៏ធំបំផុតនៅលើពិភពលោក របស់ប្រទេសចិនបានធ្វើឲ្យការបង្វិលរបស់ផែនដីយឺតជាងមុន ។ វាជាស្ថានីយ៍វារីអគ្គីសនីនៅលើទន្លេ Yangtze ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Wuhan ។ ទំនប់នេះមានកម្ពស់ ១៧៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយ ដើម្បីសម្រេចបាននូវគម្រោងនេះ ទីក្រុងចំនួន ១៣ និងភូមិចំនួន ១៤០ ត្រូវបានជន់លិច និងបណ្តាលឱ្យមនុស្ស ១.៥ លាននាក់នៅក្នុងប្រទេសចិនត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENZKhEEDnXaxfOwC7fnt078cGBDb1hK0tic0-v3tWhW9FBKms44UXLrRi0tT3-cLGsNFSwZ7xinaAwvBF3zG8sfsKfMyQvnjRs37Wa8tfaGdePPuGVslC8xbir3OfZQidsh2mGPjqY209sDSwR1mDBz7fCrsmqCvvw1g9UOX9wsOOaYhlwRa2yUBykBJM/s700/image_2025-05-08_08-23-48%20(2).png

អង្គការអវកាសណាសាបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពីគម្រោងដ៏មហិមានេះនៅលើគេហទំព័ររបស់ Earth Observatory ថា “ក្នុងអំឡុងពេលធ្វើផែនការ និងការអនុវត្តនេះ ការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានសំខាន់ៗត្រូវបានកើតឡើង រួមទាំងការផ្លាស់ទីលំនៅរបស់មនុស្ស ១. ២ លាននាក់ ក្រុងចំនួន ១៣ ត្រូបានជន់លិច ព្រមទាំងភូមិជាង ១៣០០ ទីតាំងបុរាណវត្ថុ និងកន្លែងចាក់សំរាមតែមានសុទ្ធតមានគ្រោះថ្នាក់។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNe6ZSQI0bnsjOLhixnW0mB9swSKNlF_LpNhyphenhyphenk80MiQuNsKi4CmC3Bq5rQ_Cq6bpTAIzmRX-dneazDHMmeSoqFwo11Q_SDWgJsh1xY73-kiFP8sNmf3vrjx4lrlBW7Nr4CddrieagX2Y-2J1Iqv_G9MTUxTrRGYHE8lwH9p4yXDDMrW1irQaXkJ-CLuz5R/s960/image_2025-05-08_08-23-48.png
កង្វល់ផ្នែកបរិស្ថានដូចជា មានការកើនឡើងនៃការរញ្ជួយដីដោយសារការផ្ទុកទឹក ការរអិលបាក់ដី ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី ការបង្កើនការបំពុល ហានិភ័យខ្ពស់នៃជំងឺឆ្លងដែលបណ្តាលមកពីប្រព័ន្ធទឹក និងការប្រែប្រួលនៃទឹកប្រៃរបស់មាត់ទន្លេ Yangtze ។ ជាងនេះទៅទៀត ទំនប់ដែលបានបញ្ចប់ក្នុងឆ្នាំ ២០១២ នេះ ត្រូវបានគេនិយាយថានឹងប៉ះពាល់ដល់ចលនាបង្វិលនៃភពផែនដីក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សកលលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjf79GwNHj4LEuNLs-TZC72HWpCLXiEpPVAaABSRWHY50Ku7St_qvPoC-vZtyLqhfrlssBdxKx1ctIQTD1svqMmUJhWhPwiZL9fp47mj8YDrNgV9zJybzfbUIoMWJDzzDeYng7r7cb_us43u_0QZfjYwDEuWNLCeOJUliJnOrD8hPgZII3kM6UIG9YPyU/s3000/image_2025-05-08_08-23-49.png
NASA បានពន្យល់ថា ការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងទីតាំងណាមួយនៃម៉ាស់នៅលើផែនដី ពិតជាអាចមានឥទ្ធិពលតិចតួចលើការបង្វិលរបស់ផែនដី។ លោកបណ្ឌិត Benjamin Fong Chao អ្នកជំនាញភូគព្ភវិទូនៅមជ្ឈមណ្ឌល Goddard Space Flight Centre របស់ NASA ពន្យល់នៅលើគេហទំព័ររបស់ NASA ថា ទំនប់ដ៏ធំនេះមានសមត្ថភាពស្តុកទឹក ៤០ គីឡូម៉ែត្រគូប ដែលនេះស្មើនឹងទឹក ១០ ពាន់ពាន់លានហ្គាឡុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLDePVwu2H56Xy0zO5h4dbv6-kN3WPPNsKFkYAuHTrhguq3Gcw16iMVG12LpSSm59uNgWtvP_wQTJxUhot2ZcittcrgRNKfpdE1rOetBUzisjJ3rzy6VurKHa3jOuivKjZM5MeWgQ6z_sI60gp_6mMOEDer1ZAZlajv2nmyYN56ccBDYuj3rpLBQzHrF0/s800/image_2025-05-08_08-23-51.png
យោងតាមទីភ្នាក់ងារអវកាស នៅចំណុចពេញលេញរបស់វា ទំនប់ទឹក Three Gorges Dam បង្កើតបានការប្រឆាំងតូចបំផុតទៅនឹងការបង្វិលរបស់ផែនដី ដោយហេតុនេះធ្វើឱ្យថ្ងៃកាន់តែយូរ។ យោងតាមការគណនារបស់បណ្ឌិត ឆាវ នេះនឹងធ្វើឱ្យថ្ងៃវែងជាង ០. ០៦ មីក្រូវិនាទី និងផ្លាស់ប្តូរទីតាំងបង្គោលរបស់ផែនដីប្រហែល ២ សង់ទីម៉ែត្រ៕