ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានជីកកកាយវីដេអូចាស់មួយដែលក្នុងនោះគេឃើញ Ding Yuxi ចូលរួមព្រឹត្តិការណ៍មួយហើយបានដើរតួនាទីជាអ្នកសម្របសម្រួលបន្ទាប់ពីរកឃើញជម្លោះរវាងអ្នកគាំទ្រស្របពេលដែលមេឃកំពុងភ្លៀង។.png)
Ding Yuxi បានចូលរួមកម្មវិធីក្រៅឆាកក្នុងកម្មវិធី Fashion Week ខណៈពេលនោះ មានភ្លៀងធ្លាក់ផងនោះ មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នកគាំទ្រជុំវិញការដណ្ដើមកន្លែងថតរូប។ ម្នាក់ក្នុងចំណោមពួកគេបានសម្តែងការមិនពេញចិត្តថា «អ្នកកំពុងរារាំង ខ្ញុំដោយឆ័ត្ររបស់អ្នក»។ អ្នកគាំទ្រដែលត្រូវចោទប្រកាន់បានតបវិញថា «បើអ្នកមិនកាន់ឆ័ត្រទេ កាមេរ៉ារបស់អ្នកនឹងសើម»។ បន្ទាប់ពីលីពាក្យឈ្លោះគ្នារបស់អ្នកគាំទ្រ Ding Yuxi បានឈានជើងទៅសម្របសម្រួលភ្លាមៗ និងណែនាំយ៉ាងទន់ភ្លន់កុំឱ្យឈ្លោះគ្នា។
នៅពេលដែល Ding Yuxi បានឮអ្នកគាំទ្រនិយាយថាកាមេរ៉ាមិនគួរប៉ះនឹងភ្លៀង តារាប្រុសរូបនេះក៏ហុចឆ័ត្ររបស់ខ្លួនដោយមិនស្ទាក់ស្ទើរ ហើយនិយាយថា «អ៊ីចឹងចាំខ្ញុំកាន់ឆ័ត្រឱ្យអ្នក»។ ឃើញបែបនេះ អ្នកគាំទ្រក៏ឆ្លើយតបភ្លាមថា «មិនអីទេ មិនអីទេ» ។.png)
បុគ្គលិកលក្ខណៈ Ding Yuxi ព្យាយាមបញ្ឈប់ការឈ្លោះប្រកែកគ្នារបស់អ្នកគាំទ្រ បានរីកសាយភាយយ៉ាងឆាប់រហ័សក្នុងបញ្ជីស្វែងរកក្តៅរបស់ Weibo ដែលបង្កឱ្យមានការពិភាក្សាដ៏ក្តៅគគុក។ ជារឿយៗ Ding Yuxi តែងតែត្រូវបានគេនិយាយថាជាសុភាពបុរសយកចិត្តទុកដាក់មនុស្សជុំវិញខ្លួននិងមានកាយវិការរហ័សរហួន។
ជាក់ស្តែង នៅក្នុងខែមីនា ឆ្នាំ២០២៥ បុគ្គលិកម្នាក់បានធ្លាក់ចូលទៅក្នុងទឹកដោយចៃដន្យនៅពេលថតរឿងហើយ Ding Yuxi គឺជាមនុស្សដំបូងគេដែលប្រញាប់ប្រញាល់ទៅជួយសង្គ្រោះបុគ្គលិកនោះ។ ខណៈពេលដែល Esther Yu ចុះពីលើឆាកក្រោយទទួលពានរង្វាន់កាលពីកន្លងមកនេះ Ding Yuxi ក៏បានបញ្ចេញកាយវិការសុភាពបុរសទៅជួយនាងផងដែរ។.png)
Ding Yuxi ជាតារាសម្តែងចិនមានវ័យ២៩ឆ្នាំ បានសាងប្រជាប្រិយភាពខ្លាំងតាមរយៈការសម្តែងក្នុងរឿង «ប្រវត្តិស្នេហ៍ឈិនឈានឈាន» (The romance of tiger and rose) ជាមួយ Zhao Lusi ហើយអាជីពសិល្បៈរបស់តារាប្រុសរូបនេះនៅតែមានភាពលេចធ្លោនាពេលបច្ចុប្បន្ននេះ៕










