ជាមួយនឹងដំណើរកម្សាន្តការប្រគំតន្រ្តីនាពេលឆាប់ៗខាងមុខរបស់ BLACKPINK អ្នកគាំទ្រទូទាំងពិភពលោកពោរពេញដោយក្តីរំភើបសម្រាប់ការត្រឡប់មកវិញរបស់ក្រុមចម្រៀងនារីដ៏ល្បីល្បាញនេះ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះអ្នកគាំទ្រមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តរបស់ពួកគេចំពោះទិដ្ឋភាពសំខាន់មួយនៃដំណើរទេសចរណ៍ពិភពលោករបស់ BLACKPINK គឺតម្លៃសំបុត្រ។

អ្នកនិយមលេងអ៊ីធឺណិតកូរ៉េ បានបញ្ចេញសម្លេងមិនសប្បាយចិត្តជាមួយនឹងតម្លៃសំបុត្រប្រគំតន្ត្រីរបស់ BLACKPINK នៅ Goyang ដែលមនុស្សជាច្រើនរិះគន់ថាថ្លៃពេក។ សម្រាប់កម្មវិធី Goyang Stadium របស់ BLACKPINK តម្លៃសំបុត្រត្រូវបានកំណត់ មានចាប់ពី ២៧៥,០០០ វ៉ុន (ប្រហែល ១៩៧ ដុល្លារ) ដល់ ១៣២,០០០ វ៉ុន (ប្រហែល ៩៥ ដុល្លារ)។

អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានរិះគន់តម្លៃទាំងនេះថាថ្លៃពេក ដោយមានមនុស្សជាច្រើនសម្តែងការព្រួយបារម្ភថាតម្លៃសំបុត្រខ្ពស់របស់ BLACKPINK នឹងធ្វើឱ្យតម្លៃសំបុត្រប្រគំតន្ត្រីកើនឡើងជាទូទៅនៅគ្រប់ក្រុមទាំងអស់។ ជាពិសេស អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចង្អុលបង្ហាញថា ការប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់តម្លៃសំបុត្រខ្ពស់ជាង ក្រុម Coldplay (ដែលទើបសម្តែងនៅប្រទេសកូរ៉េខាងត្បូង) ប៉ុន្តែ BLACKPINK នឹងសម្តែងក្នុងរយៈពេលខ្លីជាង Coldplay ។
ទោះជាមានមតិខ្លះរិះគន់ចំពោះតម្លៃសំបុត្រនេះក្តីប៉ុន្តែអ្នកគាំទ្របានបង្ហាញថាពួកគេមិនមានបញ្ហាជាមួយតម្លៃសំបុត្រទេ ហើយតម្លៃនៅតែប្រហាក់ប្រហែលនឹងតម្លៃសំបុត្រការប្រគំតន្ត្រីកន្លងមករបស់ BLACKPINK ។

នេះមិនមែនជាលើកទី១នោះទេដែលតម្លៃសំបុត្រការប្រគំតន្រ្តីរបស់ BLACKPINK រងនូវការជជែកវែកញែកពីអ្នកលេងអ៊ីនធឺណិត តែទោះជាយ៉ាងណាសំបុត្រការប្រគំតន្រ្តីក្រុមចម្រៀងនេះនៅតែលក់ដាច់គ្មានសល់ក្នុងរយៈពេលខ្លី។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តី BLACKPINK នឹងចាប់ផ្តើមពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅក្នុងទីក្រុងសេអ៊ូល៕










