សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាក់ទាញការរិះគន់ពីសំណាក់អ្នកកាន់សាសនាកាតូលិកជាច្រើន បន្ទាប់ពីគណនីសេតវិមានបានបង្ហោះរូបភាពលោកដែលបង្កើតដោយ AI បង្ហាញថាលោកជាសម្តេចប៉ាបហ្វ្រង់ស៊ីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoBtzqM_hWRFuFZBsrLqm1IuDE-uIyvRZ86X-1fX5PT0G6Y2LRh52e-mGpvpLkLkbsegjFz_2582rMiB_XuHTItSEcHf-a2JFelGg5m8IesIcZngVamnQ0QilLZvBUHpswOq3kEhmBb5AeChrpkVFR3v_scxyzeq6QbgVyT9bqD1-ovjRspYKxA674y2KC/s1000/photo_2025-05-05_09-55-11.jpg

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់សេតវិមានបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់លោកTrump ដែលជារូបភាពរចនាដោយ AI ហើយនៅក្នុងនោះក៏មានរូបភាពមួយសន្លឹកដែលបង្ហាញពីលោក Trump មានសម្លៀកបំពាក់ និងឥរិយាបថអង្គុយប្រៀបដូចជាសម្ដេចប៉ាបទៀតផង។ ការចែករំលែករូបភាពនេះ គឺធ្វើឡើងខណៈពេលដែលអ្នកកាន់សាសនាកាតូលិកទូទាំងពិភពលោក កំពុងកាន់ទុក្ខចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប Francis ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី 21 ខែមេសា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8ogSSmytz-ng_y_wRAMn189k1rN4aTABrgLIipqNzUtAWNCcGcAcMU5LJlUuJjwhlruAdSIIlYpqPigN958yJTHbQ2nFQs5BGBysIdrGV0-EQ4chJGIqv71Kfes6uKJKWMX0ZHRdxbWiCZAFtBBckub0oPlXhnGxSpXuwWliwq-f7EgT4YEvjruys-nY/s1280/photo_2025-05-05_09-55-12.jpg

ការបង្ហោះនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បាននិយាយលេងជាមួយប្រព័ន្ធផ្សព្វផ្សាយថា៖ “ខ្ញុំចង់ក្លាយជា Pope”។ សន្និសីទកាតូលិករដ្ឋញូវយ៉កបានចោទប្រកាន់លោក Trump ថាបានចំអកឱ្យសាសនាកាតូលិក។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi ក៏បានរិះគន់មកកាន់លោក Trump ផងដែរ ដោយលោកបានសរសេសំណេរមួយបង្ហោះក្នុងបណ្ដាញសង្គម X ថា ៖ នេះគឺជារូបភាពដែលប្រមាថអ្នកជឿ ប្រមាថស្ថាប័ន និងបង្ហាញថាមេដឹកនាំនៃពិភពស្តាំនិយមគឺចូលចិត្តលេងសើច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3cm6mUKU_hdhBfUvJH_heYjQmNwMnejrsikkZQe4RF_VnQy5H3wAPJlHj8zGFanYjDP9pLl9Ojw_68j1Mk01rlrOgtA6LHTR_RFZl2vIYxWhDZR43IdRN0f458XTGlu6vOpe2_YL3AFDLoqmF1QJnMbPK4pyrgXKLAdiNpAIoo6h3d2nX2-_nbjk0e3gn/s900/photo_2025-05-05_09-55-10.jpg

មនុស្សម្នារជាច្រើនទៀតបានខមិនរិះគន់នៅលើគណនីរបស់សេតវិមាននៅលើបណ្ដាញសង្គម Truth Socail ថា ៖ “យើងទើបតែបញ្ចុះសពសម្តេចប៉ាប Francis ជាទីស្រឡាញ់របស់យើងរួច ហើយពេលនេះក៏កំពុងមមារញឹកនេងកាជ្រើសរើសអ្នកស្នងតំណែងថ្មីផងដែរ ដូចនេះកុំចំអកឱ្យយើង”។ លើសពីនេះ សូម្បីតែលោកឪពុក Timothy Dolan ដែលមានភាពស្និទ្ធស្នាលជាមួយលោក Trump អស់រយៈពេលជាច្រើនឆ្នាំ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាគាត់មិនចូលចិត្តរូបភាពនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglF648f6UoBYmX5Q9T_Qu5NkOUFdigIII6RYIEuZo1ha5naj-cG7sPCXnLLrZTVDZl0BHFIyGUiKCa_RsGeGMllYN1pfVPmeGEbZCXyZfZS8gOqAPCu8fsMfVmdQXXvM75RTJBnix3gl6VywW504D6YU-zpIbsSagQMaUltvxNmSiwET4aZU3yLj7-rg0z/s900/photo_2025-05-05_09-55-11%20(2).jpg

ដោយឡែក ខាងសេតវិមានបានច្រានចោលនូវការចោទប្រកាន់ទាំងឡាយមកកាន់លោក Trump ដោយលេខាធិការសារព័ត៌មាន គឺលោកស្រី Karoline Leavitt បានអះអាងថា “លោកប្រធានាធិបតី Trump ធ្លាប់ហោះហើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីគោរពសម្តេច Pope Francis ហើយថ្មីៗនេះ លោកថែមទាំងបានចូលរួមពិធីបុណ្យស..ពរបស់គាត់ដោយផ្ទាល់ទៀតផង នេះបង្ហាញថាគាត់មានការគោរពយ៉ាងខ្ពង់ខ្ពស់សម្រាប់សាសនាកាតូលិក និងផ្ដល់សេរីភាពខាងសាសនាផងដែរ” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDN_570DhAFyqPMz73Ugtdu2hOwd9cHke_cbhtnLX4_egBW7jho8B4GAbTIPwQ-VZZcdHTvUTXioHa-bzIkIIMvJT1nB63anlXLxrAkLuJdgLNiBpYhQSdVZSFOubrPPPlDsEuWZtMgRoK_4fu-VgMvfPYk5FGHr9qUf-K9iqmYhQX0tPG0x4rxHaqOa9U/s1280/photo_2025-05-05_09-55-13.jpg

គួររំលឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាអ្នកកាន់សាសនាកាតូលិក ក៏ធ្លាប់រិះគន់លោក Trumpផងដែរ នៅពេលដែលលោក Trump បានធ្វើសញ្ញាតំណាងរូបឈើឆ្កាង ក្នុងអំឡុងពេលចេញគោលការណ៍ហាមឃា..ត់ការរំលូតកូននៅរដ្ឋផ្លរីដាកាលពីឆ្នាំមុន៕