អ្នកប្រើប្រាស់ជំនួយការAI ChatGPT ជាច្រើនចាប់ផ្ដើមមានអារម្មណ៍មិនស្រួល និងព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់ពួកគេ បន្ទាប់ពីគេបានប្រើប្រាស់ChatGPTដើម្បីស្វែងរកព័ត៌មានមួយចំនួន ហើយវាបានឆ្លើយតបមកវិញជាមួយការហៅឈ្មោះរបស់អ្នកប្រើប្រាស់ទាំងនោះ ទាំងដែលគេមិនទាន់បានប្រាប់ឈ្មោះទៅកាន់វាឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUMP42_MFAfs9YaogOiTVH4Y0T8zhQ8Gut5p9d4GEerWTpYu4EqsTMNPwhZIuX1ARDcIIiJNRyjpct6p3WaIQIpJoPpWa2p911DF-nkUC7rTrA0ZjuP74OO-4a1Tq8u8NSYtY9XzB-T_ld3Y56IZhfRZ_TzkS-wkheHc-A3_ASMkETCHXFIYJvH6SbgDR/s2917/image_2025-05-05_08-28-50.png
ក្រោយពីមានការវិវឌ្ឍន៍ជាបន្តបន្ទាប់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត (AI) វាបានក្លាយជាផ្នែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទាំងការសិក្សា និងការងារ។ ប៉ុន្តែការរីកចម្រើនកាន់តែទូលំទូលាយរបស់វាក៏បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សមួយចំនួនផងដែរ។ ពួកគេបារម្ភថាAI អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅប្រើប្រាស់ ហើយនិងគ្រប់គ្រង់លើជីវិតរបស់មនុស្សនៅថ្ងៃណាមួយមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoHfGZk6EvRZ-hXfST1ce6QF_bCUpOnBlabTLWWtxTa2FEqPyTNkLpjkQBsouF7D-q_Kbjosr4ixziqyXfqlrzuKg3UJTfDJj8I5bEY6wrojjmkAHIFleVlzEdOioaRNZ-gqckOTU9kcRSldtlpb0KP-4Kbg-nXymE_grIHbTxi68kHTJfjOgHwnehT4x/s700/image_2025-05-05_08-28-52%20(2).png

បុរសម្នាក់បានចែករំលែកនៅលើបណ្ដាញសង្គមXថា ៖ តើមានអ្នកណាជួបរឿងដូចគ្នាទេ? ChatGPT Version o3 បានហៅឈ្មោះរបស់យើង, វាគួរឲ្យខ្លាច និងហាក់ដូចជាមិនចាំបាច់ទាល់តែសោះ។ ហើយក៏មានអ្នកប្រើប្រាស់ផ្សេងទៀតបានចូលទៅបញ្ចេញមតិថា ៖ “មែនហើយ! ខ្ញុំមិនចូលចិត្តសោះ ខ្ញុំព្យាយាមរកវិធីបិទដំណើរការនេះយូរហើយ។ ក្រៅពីនេះ មានអ្នកប្រើប្រាស់មួយចំនួនទៀតក៏បានកត់សម្គាល់ផងដែរថា ChatGPT បានប្រើប្រាស់ឈ្មោះរបស់ពួកគេ បើទោះជាពួកគេមិនធ្លាប់ណែនាំខ្លួនប្រាប់វាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXKAJCfo0Ir3xy8yE4HgCSywIhlgGIwE3jUPyKloDHFg6ie2ctlRj_axVOxhY6A-xJrNAf51Ski2LnZorLQXwD_MFVVSZUw0XoBXp9GlK4GATn8U_YiO4TsgHhAD73jaFV0NWuo67Ej7AJGloLF29yMPiOzKMFeHC050vXXfCrM45OYYoLGLLUVkxxpli/s1030/image_2025-05-05_08-28-52.png

ដោយឡែក បន្ទាប់ពីរឿងនេះបានចែករំលែកធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រុមហ៊ុនOpenAIក៏បានចេញមកបកស្រាយថា ChatGPT អាចដឹងពីព័ត៌មានរបស់អ្នកបានលុះត្រាតែអ្នកប្រាប់វាប៉ុណ្ណោះ។ វាគ្មានសមត្ថភាពស្កេនឧបករណ៍របស់អ្នកដើម្បីលួច ឬទាញយកទិន្នន័យពីខាងក្រៅបានឡើយ។ មនុស្សមួយចំនួនប្រហែលជាភ្លេចហើយថា វាមានមុខងារចងចាំ ដូច្នេះប្រសិនបើពួកគេធ្លាប់បង្ហាញអ្វីទៅកាន់វា នោះវានឹងចង់ចាំទុក ប៉ុន្តែអ្នកមានសិទ្ធិពិនិត្យ និងលុបទិន្នន័យទាំងអស់នោះវិញគ្រប់ពេល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQLmj2KJkwwrleXlCOurZw7w75oAEbzfEv4kDA4QmeW-stKPIlFM9-J6-hcpNBp1vi3AMeICNhNfmvY2eqDO90LfzNTSArYgeBQ2LSzKQ56fl3mujzLdWGqNPPlnr5G_WAPCklWIuzeGdblXtQVpplFe4C1jNPt5c9Eaf1IExBKwT1fMQhx0vYbtelKjg/s5000/image_2025-05-05_08-28-46.png

យ៉ាងណាមិញបើទោះជាមានការបកស្រាយបែបនេះក្ដី ប៉ុន្តែមនុស្សជាច្រើននៅតែមានការប្រុងប្រយ័ត្នជាមួយការប្រើប្រាស់AI ដើម្បីស្វែងរកព័ត៌មានណាមួយ ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់ពួកគេឡើយ ព្រោះពួកគេមិនទុកចិត្តខ្លាចបច្ចេកវិទ្យាដ៏ទំនើបទាំងនេះ នឹងអាចមានឥទ្ធិពលលើពួកគេបាននៅថ្ងៃណាមួយ៕