ទីក្រុងម៉ានីឡា ៖ ក្ដីបារម្ភរបស់ប្រទេសហ្វីលីពីនទៅលើវិស័យអប់រំនៅក្នុងប្រទេសមិនកាន់តែកើនឡើង បន្ទាប់ពីរបាយការណ៍ស្ថិតិដែលស្រង់បានកាលពីឆ្នាំ២០២៤ បានបង្ហាញថាសិស្សដែលបានបញ្ចប់មធ្យមសិក្សាជិត១៩លាននាក់ ត្រូវបានគេចាត់ទុកថា មិនមានសមត្ថភាពប្រកបអក្សរ និងសរសេប្រយោគធម្មតាតែងសេចក្ដីបានឡើយ។

របាយការណ៍នេះ គឺយោងតាមការស្ទងើមតិ FLEMMS ឆ្នាំ២០២៤ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិហ្វីលីពីន (PSA) និងបានបង្ហាញថា ៖ កាលពីមុនឆ្នាំ២០១៩ សិស្សដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ត្រូវបានចាត់ទុកថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអាន និងសរសេបានល្អ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ នៅពេលក្រសួងអប់រំបានកែសម្រួលនិយមន័យមួយចំនួននៃអក្ខរកម្មមុខងារ ដើម្បីរួមបញ្ចូលជំនាញយល់ដឹងកម្រិតខ្ពស់លើសពីការអាន ការសរសេ និងលេខជាមូលដ្ឋាន បានបង្ហាញថា សិស្សចំនួន ៧៩% ដែលបានបញ្ចប់មធ្យមសិក្សាកម្រិតទាប អាចយល់អត្ថន័យនៃសំណេរនោះបាន ខណៈសិស្សចំនួន ២១%ទៀត មិនអាចអានបាន និងអានបានតែមិនយល់អត្ថន័យរបស់វាឡើយ។.jpg)
ជាក់ស្ដែងមិនមែនពួកគេមិនអាចបានសោះនោះទេ ប៉ុន្តែសមត្ថភាពប្រើប្រាស់អក្សរសាស្រ្តរបស់ពួកគេគឺបានក្នុងកម្រិតតិចតួចបំផុតដែលអាចយកជាការបាន ព្រោះភាគច្រើនពួកគេអាចយល់អត្ថន័យឯកសារសាមញ្ញមួយបានឡើយ។ តួរលេខសិស្សដែលខ្សោយអក្ខរកម្មចំនួន ២១% ឬស្មើ ១៨.៩៦លាននាក់ គឺជាចំនួនដ៏ខ្ពស់ និងមិនគួរមានឡើយនៅក្នុងសម័យកាលបច្ចុប្បន្នដែលទំនើបនេះ។

ដោយឡែក អ្នកជំនាញបានរកឃើញនូវមូលហេតុ និងកត្តាមួយចំនួនដែលនាំឲ្យមានភាពចុះខ្សោយនៃវិស័យអក្ខរកម្មនៅក្នុងប្រទេសហ្វីលីពីនថាមានដូចជា ៖ គុណភាពអប់រំទាប, គ្រូបង្រៀនគ្មានជំនាញគ្រប់គ្រាន់, ខ្វះខាតធនធាន (គ្រូបង្រៀន, បន្ទប់រៀន, សម្ភារៈ..) , ភាពមិនច្បាស់លាស់នៃភាសា ព្រោះប្រទេសហ្វីលីពីនប្រើប្រាស់ភាសាអង់គ្លេសផង និងភាសាហ្វីលីពីនផង ធ្វើឲ្យសិស្សមានការភាន់ច្រលំ ជាពិសេសសិស្សពីថ្នាក់តូចទៅ និងកត្តាបោះបង់ការសិក្សាបន្ទាប់ពីមានវិបត្តិកូវីដ-១៩។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានប្រជាជនសរុបចំនួន ១១៨លាននាក់ (ទិន្នន័យ២០២៤) ហើយចំនួនប្រជាជនសរុបដែលមានកម្សោយអក្ខរកម្មគឺមានចំនួន ១៨ ទៅ ១៩លាននាក់ ឬស្មើ ១៥ ទៅ ១៦ភាគរយនៃប្រជាជនសរុប។ ដូច្នេះ វាជាសញ្ញាហានិភ័យដ៏ធំបំផុតសម្រាប់ប្រព័ន្ធអប់រំ ហើយរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាមួយនេះ៕










