ប្រទេសថៃ ៖ អាជ្ញាធរស្រុកដូនតាន់ ខេត្តមុកដាហាន ប្រទេសថៃ បានប្រកាសតំបន់បិទខ្ទប់ជំងឺ “អង់ត្រាក់” ដោយសារមានអ្នកភូមិយ៉ាងហោចណាស់ ២៤៧នាក់ បានធ្វើទុក្ខមិនស្រួលខ្លួនចូលមន្ទីពេទ្យ និងថែមទាំងមានមនុស្សម្នាក់បានស្លា..ប់ បន្ទាប់ពីពួកគេបានកា..ប់គោចែកគ្នាបរិភោគក្នុងកម្មវិធីបុណ្យមួយនៅក្នុងភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtf8LYGLiMRPVz6LhapBa-EWP527q49snE8cy789LCMKTb4QJFN932aQnAfL6sYv9H1xh8-jbwyQd7YgBDaFJFlmIZRsEQzpnlUcvoZHZJIttVOZRWZ2al9M8qaHmybDx544bYSf7qv295W8U9uqIQCO9mkHpnSOXGyc67dnC45w3Kg_mvJNAiHME3rsh/s1280/photo_2025-05-03_11-55-06.jpg
នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ជំងឺអង់ត្រាក់(Anthrax) ឬ ឈាមខ្មៅ ឬ ពិសធ្យូង គឺជាជំងឺ zoonotic ធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគ Bacillus anthracis ដែលរស់នៅលើដីក្នុងបរិស្ថានអស់ជាច្រើនឆ្នាំ។ វាឆ្លងទៅលើសត្វចៃដូចជា គោ ក្របី ពពែ និងចៀម ហើយអាចឆ្លងទៅមនុស្សតាមរយៈការប៉ះផ្ទាល់ ការបរិភោគសាច់ឆៅ ឬមិនទាន់ឆ្អិន និងការប៉ះពាល់នឹងកន្លែងដែលមានមេរោគនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ0clkSXwIHUFPkDSH99S_3PxssW7NnDu66yp8qs5QtFVchKHExF4Gd2NgRRXQt9Ede9D-d8RQzAI1UbNFiAHYtdU8t1XhBwO-rzcaCE4gjOP2HRLwgtHAEk9iJHnZ6XBlMxinLYCBgJxPWFbpBRCcLt2Ri2nUn2O-ThkziqkwLcJQF8nQ5VQCjMGMybs2/s1200/image_2025-05-03_13-23-29.png

លោកវេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ១ ឧសភា ថា មនុស្សម្នាក់ដែលបានស្លា..ប់ដោយសារជំងឺ anthrax គឺជាកម្មករសំណង់ ភេទប្រុស អាយុ៥៣ឆ្នាំ និងមានជំងឺទឹកនោមផ្អែម។ លោក Phanumat បានបញ្ជាក់ទៀតថា ៖ អ្នកជំងឺបានកើតដំបៅនៅដៃស្តាំកាលពីថ្ងៃទី២៤ ខែមេសា ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែមេសា។ រោគសញ្ញារបស់គាត់កាន់តែអាក្រក់ទៅៗ ដោយមុខរបួសប្រែជាខ្មៅ ហើមកូនកណ្តុរនៅក្រោមក្លៀកខាងស្តាំ ដួលសន្លប់ និងប្រកាច់មុនពេលគាត់ស្លា..ប់អំឡុងពេលព្យាបាល។ គ្រូពេទ្យនៅទីនោះសង្ស័យថាវាអាចជាជំងឺ “អង់ត្រាក់” ហើយបានបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ និងពិតជាបានរកឃើញមេរោគ Bacillus anthracis ប្រាកដមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWTPIO33WytMCXxAQnyqlhUAy4k8xWTMyqDvOkClJk-9Qx-Dv2FArgAClWSyF9q-jkYaEizuwJhxQJ4kq-TK3mbBhY4D9xkX0SnPRKC8kajExnaqeaVw3nzOg-3CBZWdynh7TDfCJTC8-CweMXmjVnng052Dmh2ccyuMqWIx8NmuNkEeGa8wQ3tvFEPzN/s513/image_2025-05-03_13-23-30.png

ក្រុមត្រួតពិនិត្យជំងឺរួមគ្នាពី DDC ដែលធ្វើការស៊ើបអង្កេតពីប្រភពដើមនៃជំងឺនេះ បានកំណត់អត្តសញ្ញាណបុគ្គលដែលកំពុងមានហានិភ័យឆ្លងចំនួន 247 នាក់ ហើយមាន 28 នាក់ដែលបានប៉ះពាល់សត្វគោនោះដោយផ្ទាល់ព្រោះពួកគេជាអ្នកចូលរួមក្នុងការសម្លា..ប់ រឺឯ 219 នាក់ទៀតគឺជាអ្នកបានទទួលទានសាច់គោឆៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9rDOJbZphmMwLjIbSL24gGOVKw1EbobkQp0YWY5BEJtrsGfdOjc5B76cn_4fSZbZHjiLeCzrpQ_65zuvaLfarXnM1yUbkReynDM9bfjhm5NaVdLPqgqpVkpQwsupN-j4UAzm1MfKOT_FWuN6jEObDqFwxb9BknGpv1znPResJJhz2sNw393h7FsKU-tS/s1280/photo_2025-05-03_11-55-07.jpg

ចំពោះរោគសញ្ញា ជាធម្មតាវានឹងលេចឡើងក្នុងរយៈពេល 1-5 ថ្ងៃ ដែលកើតមានជាគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដំបៅខ្មៅនៅស្បែក និងពិបាកដកដង្ហើម។ បើមិនព្យាបាលទាន់ពេលទេ អត្រាស្លាប់អាចកើនឡើងដល់ 80%។

មន្ទីរសុខាភិបាលថៃក៏បានជូនដំណឹងដល់ពលរដ្ឋអំពីវិធីការពារខ្លួន និងទប់ស្កាត់ជំងឺនេះដូចខាងក្រោម៖
-ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសត្វគោ ក្របី ពពែ និងចៀម។
-លាងដៃរបស់អ្នក និងសម្អាតរាងកាយឱ្យបានហ្មត់ចត់ បន្ទាប់ពីប៉ះពាល់សត្វ។
-ទទួលទានតែសាច់ឆ្អិន ហាមបរិភោគសាច់ឆៅ។
-រាយការណ៍ការស្លា..ប់របស់សត្វដែលខុសប្រក្រតីទៅអាជ្ញាធរជាបន្ទាន់។
-ទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ករណីកើតមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយលើរាងកាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTN3B09qW5u1wGE_2P4-3tm9hC_uEFU0AokC_x-PqAdGlsso4KlJPpu_WYOmNQNb_VYiUO600eFylYTOCVde_9k5tvaOMzNoZJpKUbE-82NjOJ-rEDErShDa6_tSGtEZLgmz5cyI1xeSaTxJrH7kP6LvA0Ghg_81_Uf939gRgVQt040TMuqVNWmuTiAQaF/s1080/photo_2025-05-03_11-55-07%20(2).jpg