ក្នុងនាមជាមនុស្សមហាជនសកម្មភាពនានាត្រូវបានយកចិត្តទុកដាក់ដោយក្រសែភ្នែកជាច្រើន។ តួយ៉ាងដូចជាតារាចម្រៀងវ័យក្មេង អេមមី កូនស្រីច្បងរបស់តារាចម្រៀង ខាន់ ជេមស៍ ត្រូវទទួលរងនូវសម្តីពីអ្នកមួយចំនួនថាចរិតរបស់នាងដូចជាមនុស្សប្រុសឬមានអាកប្បកិរិយាមិនសមជាមនុស្សស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOh5bE03bUdjzoFIwWqS_47XYr4Ne5LWNRAX9oz2WZYYNkJmRDuwNNd3LCQtUzJ9-jws5hbOKGR27XtsgT7s_OfF-nvxIeAmVnzXwt66ehRgTTsCeEn-N0H2iNOC1SCL91sRIv28ywOJF2T7P1jZj9ObZ5JGWY839aIRT86vEg1ZTiicEpA4cyLsfxzUYE/s1439/image_2025-05-02_14-42-22.png

នៅថ្ងៃទី២ ឧសភា តារាចម្រៀងដែលប្រឡូកក្នុងអាជីព២០ឆ្នាំលោក ខាន់ ជេមស៍ បានចែករំលែកវីដេអូមួយដោយសេចក្តីបញ្ជាក់អំពីកូនស្រីរបស់ខ្លួនគឺជាមនុស្សស្រីពេញលេញ១០០%។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងផេកផ្លូវការរបស់ខ្ញុំ។ខ្ញុំសូមឆ្លើយតបទៅនឹងការរិះគន់មួយចំនួនលើកូនស្រីរបស់ខ្ញុំ អេមមី។ គាត់ត្រូវបានគេថាមានចរិតដូចប្រុស ឬមានអាកប្បកិរិយាមិនសមជាស្រី។ ខ្ញុំចង់ជម្រាបបងប្អូនទាំងអស់គ្នាថា អេមមី គឺជាស្រីពេញលេញ 100%»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TEUTPbxm6HFVwHXpBLDUpeM_noRYdHjZIKfButMU3wBHwJIJmRxgBx8j9Eqr9Ix9dTvj4O9u0W64oisdlKUq0TDljpex6NNVxufiqmz_gkj4ZU-Y3t6fqvkwjzTBy8mFQxXDts-Yoao6pWx3kigkpvSugVf4V5I6JuC9lwubkHVtkgk77c94lpVU7H8I/s1440/image_2025-05-02_14-42-23.png

ជាមួយនឹងការបញ្ជាក់ដូច្នេះលោក ខាន់ ជេមស៍ បានបង្ហាញថា អេមមី ជាក្មេងស្រីដែលមានចរិតរឹងមាំ មានឫកពាររឹងប៉ឹង និងមានការទុកចិត្តលើខ្លួនឯងខ្ពស់»។ ទោះយ៉ាងណា ដ្បិតថាចេញមុខបកស្រាយអំពីអត្តចរិតកូនស្រីរបស់ខ្លួនជាមនុស្សស្រីពេញលក្ខណៈមែនតែតារាចម្រៀងរូបនេះក៏បានអះអាងថាមិនថាកូនលោកមានចរិតបែបណានោះទេ លោកនៅតែស្រឡាញ់កូនស្រីរបស់ខ្លួនអស់ពីបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5k4XoCIvq4iCCREY8sDEDJCbVx_1TKBi_fT0Mzk8u-aYL3FsiyKxGSPT9w95Tp3u-fTDxkCsTZqm1nyR6YEdy0smFgW0UEYD1oJD1H0Mu-HT98tsLkgK4vIM16873gFfN1j-b6QTKWXwwXC5m94tiEHe6qTvEYwgXcaLa0qOgGO84oBnJfrBxla_OIi-v/s1440/image_2025-05-02_14-42-23%20(2).png
គួរឱ្យដឹងថា អេមមី បានដើរតាមគន្លងឪពុកដោយដើរលើវិថីសិល្បៈនិងបានរួមក្នុងទ្រនំតែមួយជាមួយនឹងឪពុក។ បទចម្រៀងរបស់ អេមមី ដែលទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាកទស្សនិកជនមានចំណងជើងថា «កុំចង់ត្រូវគ្នា» ដែលបានទម្លាក់កាលពីខែធ្នូ ឆ្នាំ២០២២ ក្នុងពេលលោក ខាន់ ជេមស៍ បើកផលិតកម្មដោយខ្លួនឯង។ ក្រៅពីកូនស្រី លោក ខាន់ ជេមស៍ ក៏មានកូនប្រុសម្នាក់ទៀតប្រឡូកក្នុងអាជីពសិល្បៈដូចគ្នា៕