នៅលើ Weibo រឿងភាគទូរទស្សន៍ «Love Never Fails» បានប្រកាសជាផ្លូវការនូវតួឯកស្រីថ្មីគឺ ជាតារាសម្តែង Hu Yixuan ខណៈអ្នកគាំទ្ររបស់ Yuan Bingyan បានបង្ហាញការខូចចិត្តព្រោះតួឯកស្រីត្រូវបានផ្លាស់ប្តូរដោយសារតែ Yuan Bingyan រងនូវរឿងអាស្រូវគេចពន្ធ។
«Love Never Fail» ត្រូវបានថតកាលពីឆ្នាំ២០២១ ហើយត្រូវបានផ្អាកអស់រយៈពេលជិតបួនឆ្នាំហើយ ខណៈទើបតែបង្ហាញការផ្លាស់ប្តូរតួឯកស្រី។ លើសពីនេះ ការផ្សព្វផ្សាយទាំងអស់ពីគណនី Weibo ផ្លូវការរបស់វាត្រូវបានលុបចោលដោយលុបឈុតខ្លីៗ រូបសណ្ឋាន និងសម្ភារៈដែលទាក់ទងនឹងតួឯកស្រីដើម Yuan Bingyan ចេញ។ រូបនាងប្រឈមមុខនឹងរឿងអាស្រូវពន្ធនៅឆ្នាំ ២០២២ ហើយគម្រោងរបស់នាងបានជាប់គាំង។

អ្នកមួយចំនួនគិតថា Yuan Bingyan អាចស្ងប់ស្ងាត់មួយរយៈដូច Song Zuer ហើយនឹងវិលត្រគប់មកវិញប៉ុន្តែឥឡូវនេះ វាហាក់ដូចជាគ្មានសង្ឃឹមសម្រាប់នាងក្នុងការត្រឡប់មកវិញទេ។ Song Zuer ត្រូវបានគេចោទប្រកាន់ពីបទយល់ច្រឡំ ហើយ Yuan Bingyan ត្រូវបានគេបញ្ជាក់ថាមានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ។ Yuan Bingyan បានក្លាយជាអ្នកសិល្បៈដែលមានហានិភ័យខ្ពស់ ហើយត្រូវបានហាមប្រាម ជាហេតុធ្វើឱ្យស្នាដៃជាច្រើនរបស់នាងមិនទាន់បានចាក់ផ្សាយរួមទាំងរឿង «Love Never Fails» ផងដែរ។.png)
ការផ្លាស់ប្តូរនេះទំនងជាតម្រូវឱ្យមានការថតឡើងវិញនូវឈុតឆាក ឬបច្ចេកវិទ្យាប្តូរមុខ Al ដើម្បីជួសជុលវីដេអូ។ ទស្សនិកជននឹងអាចមានអារម្មណ៍ចម្លែក ដោយបានឃើញរាងកាយរបស់ Yuan Bingyan ខណៈមុខ Hu Yixuan ត្រូវបានគេដាក់ពីលើ។.png)
គួរឱ្យដឹងថា Hu Yixuan តារាស្រីជំនាន់ថ្មីមានភាពស្រស់ស្អាតម្នាក់ហើយនាងក៏បានសម្តែងក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមដូចជារឿងចុងក្រោយនេះក្នុងរឿង The Groly ជាដើម។ នាងក៏ជាតួឯកត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿងភាគតាមអ៊ីនធឺណិត៕










