Barisan Revolusi Nasional ហៅកាត់ថា B.R.N គឺជាក្រុមឧទ្ទាមមូស្លីមដ៏ធំបំផុតនៅភាគខាងត្បូងប្រទេសថៃ ដែលតែងតែផ្ទុះអាវុធ និងបំផ្ទុះគ្រាប់បែកជារឿយៗនៅក្នុងប្រទេសថៃ។.png)
កាលដើមឡើយ នៅឆ្នាំ១៩០៩ ប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម និងប្រទេសថៃ បានចុះហត្ថលេខាពុះចែករាជាណាចក្រប៉ាតានី ដែលសម្បូរដោយអ្នកកាន់សាសនាអ៊ីស្លាមរស់នៅជាពីរចំណែក ដោយម្ខាងភ្ជាប់ទៅឱ្យប្រទេសម៉ាឡេស៊ី និងនៅម្ខាងទៀតថៃ។.png)
កាលនោះរដ្ឋាភិបាលថៃ អនុញ្ញាតឱ្យពួកគេមានសញ្ជាតិពីរ តែស្ថិតត្រូវក្រោមការគ្រប់គ្រងរបស់ថៃ។ ក៏ប៉ុន្តែក្រោយមក ថៃបានចាប់ផ្តើមបញ្ជ្រៀបវប្បធម៌ សាសនា និងហាមពួកប៉ាតានីនិយាយភាសាដើមរបស់ពួកគេទៀត ដែលបានធ្វើឱ្យមានចលនារើបម្រះពីក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមកាន់តែខ្លាំងឡើងៗ។
លុះដល់ឆ្នាំ១៩៦០ ក្រុមក្រុមអ្នកទាមទារផ្តាច់ទឹកដីនិយមបានលេចរូបរាង ហើយក៏បានចាប់ផ្តើមផ្ទុះសង្គ្រាមជាមួយរដ្ឋាភិបាលថៃលើកដំបូងក្នុងឆ្នាំ២០០៤។
មកទល់បច្ចុប្បន្ន សង្គ្រាមនេះបានសម្លាប់មនុស្សប្រមាណជា៧ពាន់នាក់ ខណៈពួកក្រុមឧទ្ទាម B.R.N មានគោលដៅតែមួយគត់ គឺទាមទាររដ្ឋាភិបាលថៃ ប្រគល់ខេត្តទាំង៣ ដែលពួកគេរស់នៅតាំងពីឆ្នាំ១៩០៩ ធ្វើជារដ្ឋឯករាជ្យ៕










