ទីក្រុងបាងកក ៖ អគ្គនាយកដ្ឋានស្ដីពីអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ហៅកាត់ (CAAT) គ្រោងនឹងចាប់ផ្ដើមសាកល្បងប្រើប្រាស់ដ្រូនសម្រាប់ដឹកជញ្ជូនទំនិញនៅក្នុងទីក្រុងបាងកក ដើម្បីជាជំនួយដល់វិស័យដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និងប្រជាជនទទួលបានទំនិញឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7XXmWuTbysSt3rSRTAxH4jKSpZNMmVEXA9m1RYWNLG8vCkEqhAgCCFh8rHQgDA3rgZcmLgmwTPEwTQzY07Qp3_PpIS9WBRPrVjwcnL-SgW5IvMLmptgxb4TOX-udqibwstN5oUrTk-k6wS4Dhcahf6RjqyKPyDm-8i8O8al5IB3SDwOa7yxz-Snb7zNqg/s990/photo_2025-05-01_09-15-15%20(2).jpg

យោងតាមសារព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថា ៖ គម្រោងនេះនឹងដាក់សាកល្បងចាប់ពីខែមិថុនា ឆ្នាំ២០២៥នេះតទៅ ដោយចំណុចដឹកជញ្ជូនសាកល្បងដំបូងគឺចាប់ពីការិយាល័យអន្តរទូរគមនាគមន៍ជាតិនៅបាងរ៉ាក់ ទៅកាន់តំបន់ អាយខនស្យ៉ាម (ICONSIAM) ដែលជាផ្លូវកាត់មាត់ទន្លេចាវផ្រាយ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_eVgYtozvdArSzc6BWuhuqkqFHQyZUdk7F4uDwJcBNmWHrXf7hqBI0BVlhO7wJcKCCfaxAppJLazBvtEcP4_vlpXa0We2K8k2RL52viXd-B_ynkc2n5tF7xmzP57elwA_y-fVvrxHtkDBA19thg9yH9EJKZxidWghiZStgKKL8YyhTE3YDNIPzi6pI5J/s990/photo_2025-05-01_09-15-15.jpg

លោក Manat Chavanaprayoon នាយក CAAT បានថ្លែងក្នុងសន្និសីតកាសែតកាលពីថ្ងៃទី ២៧ ខែមេសាថា ៖ ផែនការនេះនឹងគ្របដណ្ដប់លើគោលនយោបាយការអភិវឌ្ឍន៍នៃបច្ចេកទេសនៃវិស័យដឹកជញ្ជូន ដោយផ្ដោតលើសុវត្ថិភាព និងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកកម្មង់ទំនិញ។ លោកបានបន្តថា៖ គម្រោងនេះក៏នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ជាតិ, ក្រសួងប្រៃសណីយ៍, អង្គភាពវិទ្យុអាកាសចរណ៍ថៃ និងក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញឯកជនមួយចំនួនទៀត ដើម្បីបង្កើតផែនការមេមួយ (Drone Master Plan) ដែលនឹងជំរុញវិស័យដឹកជញ្ជូនតាមរយៈដ្រូនកាន់តែរីកចម្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINg7D3EBuDQe6rzUGyLJy6whmuxaTVDyl7p2FQ3hqrPBkjQZzuvmaMHnNE8JXhHr_onjFepwwesLBWH5TC3vjr86eBeQncMF8IAIutfXb11Qo9Q9ZBKtLH_oyu1T3OkDgWDoqJGzDOAelGOZPexhrwgDCL6X5i5ANBfRSyQMSrrosaDZMv_OAsQJHtohs/s768/photo_2025-05-01_09-15-16.jpg
អគ្គនាយកដ្ឋានស្ដីពីអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ក៏បានអំពាវនាវឲ្យពលរដ្ឋក្នុងទីក្រុងបាងកកចូលរួមសាកល្បងប្រើប្រាស់សេវាកម្មដឹកជញ្ជូនថ្មីនេះឲ្យបានច្រើនកុះករ។ ហើយCAAT ក៏មានកម្រោងក្នុងការដាក់ពង្រាយទីតាំងប្រតិបត្តិការរបស់ដ្រូននេះ ឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស ដើម្បីបន្តអភិវឌ្ឍការដឹកជញ្ជូនដោយដ្រូននៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_S_LEdjFFYKJOOpc6K_gl0qkcCYSiPE301piBUThcVpTbb1SCrgqXMjsckCs5IM_yH7iodmAYI3NvZhC851EHJ1zvS6mlbpscsJ8TkNZ7LTWsVSSuTjC6gpRzR3SsRaEOqQMWcqOES2fmABX5litGGdCtrrziomqFfhihZUtluO7wvrAc8rCU1Us6Yb-k/s1280/photo_2025-05-01_09-15-17.jpg

លើសពីនេះថៃបានអះអាងថា ការអនុវត្តចំណុចនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់បញ្ចូលបច្ចេកវិទ្យាដ្រូន ចូលទៅក្នុងប្រព័ន្ធដឹកជញ្ជូនឲ្យសមស្របនឹងតម្រូវការរបស់មនុស្សក្នុងយុគៈសម័យទំនើបនេះ៕