នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា។

ជាធម្មតា ច្រកទ្វារព្រំដែនអានសេះ បើកឱ្យដំណើរការដោះដូរទំនិញ រយៈពេល ២ថ្ងៃក្នុង ១សប្តាហ៍ គឺថៃអង្គារ និងព្រហស្បតិ៍។

ច្រកទ្វារនេះ ជាកន្លែងផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដោយក្នុងនោះប្រជាពលរដ្ឋកម្ពុជាច្រើននាំយកកសិ ផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ…ល) ខណៈភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។

បើយោងតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ បានឱ្យដឹងថា៖”ការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIPvcGJMGa-nW49H67BJeJbnT18z3ssG1NEN0DnAFAbDylaZzYUwqudL9Lo7K-90uW3aP_fjS_V1Dm_CbK41JDMroXGXAXC1WNdAdVfTFPSy8GK44rOZrsT9hN2T4QAfoAQDoA_gP_vr2TBLu_3xg5BS9_M_IAfQMW3j2WYRTOyCUt2MW4ibpBpoDOl-1/s1023/495199902_1119653376865664_4813038526358476988_n.jpg