ប្រទេសសិង្ហបុរី ៖ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនមើលរំលងកម្លាំងពលកម្មអ្នកអាយុច្រើន ដោយបដិសេធពុំទទួលយកអ្នកអាយុច្រើនមកធ្វើការ ទោះជាមានសមត្ថភាព និងជំនាញការងារក្តី ។ ការប្រកាសជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុននានាតែងតែកំណត់អាយុបេក្ខជន ដែលធ្វើឱ្យអ្នកមានវ័យចំណាស់ជួបផលវិបាកយ៉ាងខ្លាំង មិនថាបន្ទុកគ្រួសារ និងគ្មានប្រាក់ចំណូល ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគោលនយោបាយផ្តល់ឱកាសការងារដល់ពលរដ្ឋអាយុច្រើនដើម្បីចូលរួមជំរុញសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2aFFMWm4hIrcu3E52hK9bckkil0HDrZTpefulCUWO-be7KUeCWa2QwLemyIkJYaQRfNC8M4jA7L9NhaPWukeVMuNKa_OoD5Tqk0g_IcD9Q8t2oRSdHpIQCMRyHn199xeOx2N-4DBHIRrb2HfyVWEJYi4YcfxnTr_rK5i39mF0RQXu-qt_uMsY94w_PYB/s830/image_2025-05-01_15-14-10.png

កាលពីចុងខែមេសា ឆ្នាំ២០២៥ កាសែតសិង្ហបុរី The Straits Times រាយការណ៍ថា រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ឱកាសការងារដល់ពលរដ្ឋអាយុច្រើន និងជាការបង្ហាញទៅកាន់ពិភពលោកថា សិង្ហបុរីស្វាគមន៍ទទួលយកកម្លាំងពលកម្មវ័យចំណាស់មកធ្វើការ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ។ រដ្ឋាភិបាលសិង្ហបុរីបានប្រកាន់គោលជំហរជួយពលរដ្ឋវ័យចំណាស់ឱ្យមានការងារធ្វើ និងមានប្រាក់ចំណូល ខណៈប្រទេសនានាក្នុងតំបន់អាស៊ានមើលរំលងកម្លាំងពលកម្មមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi188Mxk7x-GkNuHdkV-4w_YgU4libOqJzpwjy9uRcuI8JMGKd7v70D7hG9vPAJtjntYO52mL3vdISmC0CULjaWEOqcLWCxfKJBX5-e0W1L4SwPB8xDqvghdnV0gb9YYICvrXgivqJya6NnE2yFParxPVltlPHvP5lebrra6WfS8MSh4WlBuxgCyED2tNPy/s941/photo_2025-05-01_14-10-48%20(2).jpg

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាទិវាពលកម្មអន្តរជាតិ លោក Tan Hee Teck ប្រធានសហព័ន្ធនិយោជកជាតិរបស់សិង្ហបុរី (Singapore National Employers Federation-SNEF) បានចេញសេចក្តីប្រកាសមួយ ចុះថ្ងៃទី២៩ ខែមេសា ដែលមានខ្លឹមសារថា ប្រទេសនានាមើលរំលងកម្លាំងពលកម្មមនុស្សចាស់ និងចាត់ទុកថា មនុស្សចាស់ជាក្រុមរារាំងដល់ការជំរុញសេដ្ឋកិច្ច ហើយចាត់ទុកថា មនុស្សចាស់ គឺជាបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយ នារយៈពេល១០ឆ្នាំទៀត ។ ប៉ុន្តែសិង្ហបុរីបានបង្កើតគោលនយោបាយផ្តល់ឱកាសការងារដល់មនុស្សចាស់ ដើម្បីឱ្យបំពេញការងារមានប្រសិទ្ធភាពតាមរយៈការកែសម្រួលរចនាសម្ព័ន្ធការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8pCJ2yx0jRZ6OLln_75bmSDjtjzWj6q9hGv5attotTT4HfsUmhUA3vr-w8s7ekzXmAdRXFMoGZj9hS4cPtAy39-Br0_SJqbSEuJVtviBdKZ1qjtiL4KNgJBYDirmMgGiYLurIblBsZ8Hph6rpA_YRiv4RS8jgFgHTFeMuTb2OtGv4WuPnMabrWIh3n7zV/s830/photo_2025-05-01_14-10-48%20(3).jpg
លោក Tan និយាយថា កិច្ចប្រជុំត្រីភាគី ស្តីពីការងាររបស់មនុស្សចាស់ ដែលមានការចូលរួមពីតំណាងនិយោជក សហជីពការងារ និងមន្ត្រីរដ្ឋាភិបាល នឹងធ្វើឡើងនាពេលឆាប់ៗ ក្នុងគោលបំណងពិភាក្សាគ្នាពីការទាក់ទាញបុគ្គលិកអាយុច្រើនដែលមានសក្តានុពល និងសមត្ថភាពមកជួយជំរុញសេដ្ឋកិច្ចសិង្ហបុរី ។ សិង្ហបុរីនឹងបង្កើតក្រុមការងារត្រីភាគីនៅឆ្នាំ២០២៥ ដែលធ្វើការពាក់ព័ន្ធនឹងការជួលបុគ្គលិក ឬដំឡើងតួនាទីការងារតាមសមត្ថភាពបុគ្គលិកអាយុច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7B08JI0n9dAugFbMK9zpRmla7owvLHW87ohKQfB5VIwT1RkB-KluXS3agaobf4oUOBY0xQncWzb9ZjtGVhRkcaX0Dv93TpxqrjiM2mGtoPQPxXdMh77VscSmdDN-UIWSxWToHkKq71nf3EeiDkjXCY3f-DDhvizW-subpGNPs8-eb13AG-HIqqhFU44ow/s1200/photo_2025-05-01_14-10-48.jpg

លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហព័ន្ធនិយោជកជាតិ (SNEF) ដែលគាំទ្រឱ្យនិយោជកអភិវឌ្ឍន៍ជំនាញនិយោជិក ព្រមទាំងផ្តល់ភាពយុត្តិធម៌សម្រាប់កម្លាំងពលកម្មនៅសិង្ហបុរី ។ ក្រៅពីនេះ និយោជកណាដែលគាំទ្រកម្លាំងពលកម្មចម្រុះ ឬពុំរើសអើងវ័យ នឹងទទួលបានផលប្រយោជន៍ពីជំនាញ និងទេពកោសល្យរបស់និយោជិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6GmEgTBS25VX_Orq3UTSHrfmRCniVRHS4heRMRnh4Yw1ifxm37Dbufpr5NTzrueySdSbIlHpw8mn_1JwF564cC_KEyCDpt_ntOanvq7sI4tVLaWAnPgrLeQuW9lDGZobritxLSesJd1VEr_kKBTkzbMS_fgUgsM6CIdsTfxaNNE8gxpXJhEOOHNHmGXi/s1280/photo_2025-05-01_14-10-49.jpg
សេដ្ឋកិច្ចសិង្ហបុរិ បានកើនឡើងរហូតដល់ ៤.៤% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចសិង្ហបុរី កើនឡើងត្រឹមតែ១.៨% ប៉ុណ្ណោះ ស្របពេលសេដ្ឋកិច្ចពិភពលោក ពុំប្រាកដប្រជា ។ ចុងក្រោយ លោក Tan បានសំណូមពរឱ្យបណ្តានិយោជករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្មឱ្យសមស្រប និងមានប្រសិទ្ធភាព ព្រមទាំងសហការដោះស្រាយបញ្ហាផ្សេងៗ ៕