សហរដ្ឋអាមេរិក ៖ រដ្ឋបាលប្រធានាធិបតី Trump បានបញ្ជារឱ្យសាកលវិទ្យាល័យ Pennsylvania (UPenn) លុបកំណត់ត្រាកីឡាម្នាក់ឈ្មោះ Lia Thomas ជានារីផ្លាស់ប្ដូរភេទ (transgender) ដែលធ្លាប់បានប្រកួតក្នុងក្រុមហែលទឹកនារីចោលទាំងអស់។ គេយល់ថា ៖ ការអនុញ្ញាតឲ្យ Lia Thomas ប្រកួតជាមួយនារីនោះ គឺបានរំលោ..ភលើច្បាប់ Title IX ដែលហាមឃាត់ការរើសអើងផ្លូវភេទក្នុងកម្មវិធីអប់រំដែលទទួលថវិកាពីរដ្ឋ។

ការសម្រេចនេះ គឺស្ថិតក្រោមគោលនយោបាយថ្មីរបស់លោក Donald Trump ដែលហៅថា “ការការពារនារីពីការប្រកួតជាមួយបុរស” (Executive Order 14201) ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី Trump កាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ តាមគោលការណ៍នេះ ស្ថាប័នអប់រំណាដែលទទួលថវិកាពីរដ្ឋ ត្រូវហាមឃាត់ដា..ច់ខាត មិនអនុញ្ញាតឲ្យអត្តពលិកបុរសដែលបានកែភេទជាស្រ្តីឲ្យចូលរួមជាមួយក្រុមកីឡានារី និងប្រកួតជាមួយនារីឡើយ។.jpg)
ក្នុងនោះ សកលវិទ្យាល័យ Pennsylvania បានទទួលសេចក្ដីបញ្ជាឱ្យលុបចោលកំណត់ត្រាទាំងអស់របស់ កីឡាករហែលទឹក Lia Thomas ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ។ បើមិនដូច្នោះទេ សាលាអាចនឹងត្រូវប្រឈមមុខនឹងវិធានការរឹតបន្តឹងច្បាប់ដោយការដាក់ពិន័យជាក់ជាមិនខាន។ រដ្ឋាភិបាលក៏បានបង្ហាញផងដែរថា ៖ នឹងបង្កកថវិកាចំនួនប្រមាណ $175 លាន ដុល្លារដែលសកលវិទ្យាល័យនេះ ត្រូវទទួលពីរដ្ឋក្នុងការចំណាយប្រើប្រាស់ទូទៅនៅក្នុងកម្មវិធីសិក្សា។
បញ្ហានេះកំពុងបង្កការជជែកគ្នយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ក្នុងចំណោមនោះមានខាងពលរដ្ឋអាមេរិកដែលអ្នកគាំទ្រលើចំណាត់ការនេះ ដោយយល់ស្របថា ៖ រដ្ឋាភិបាលធ្វើបែបនេះគឺជាការត្រឹមត្រូវ វាជាការពារ “ភាពយុត្តិធម៌សម្រាប់នារី” ខណៈពេលដែលអ្នកវិភាគមួយចំនួនទៀតបានអះអាងថា ៖ វាគឺបង្ហាញពីការរើសអើងយ៉ាងច្បាស់ ជាពិសេសសម្រាប់អត្តពលិកកែភេទ។

គួរបញ្ជាក់ថា Title IX គឺជាច្បាប់សាធារណៈរបស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ការរើសអើងផ្លូវភេទក្នុងកម្មវិធីអប់រំ ឬសកម្មភាពណាដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋ។ រដ្ឋបាល Trump បានបកស្រាយថា ការអនុញ្ញាតឱ្យអ្នកផ្លាស់ភេទបុរសទៅជានារី (transgender women) ចូលប្រកួតក្នុងកីឡានារី គឺជាការរំលោ..ភសិទ្ធិរបស់នារីដទៃទៀត ដែលជាស្រ្តីពីកំណើតបើគិតតាមជីវៈវិទ្យា (biological females) ដោយវានឹងអនុញ្ញាតឱ្យមានមិនស្មើគ្នារវាងកម្លាំងពីធម្មជាតិ (ជាពិសេសក្នុងបច្ចេកទេសកីឡា) ហើយធ្វើឲ្យការប្រកួតគ្មានតម្លាភាព។.jpg)
ដូច្នេះ ការបញ្ជារសកលវិទ្យាល័យ ឬស្ថាប័នមួយចំនួនទៀតលុបកំណត់ត្រា របស់កីឡាករកែភេទ និងហាមឃាត់ការប្រកួតរបស់អ្នកកែភេទ គឺជាការអនុវត្តស្របតាមច្បាប់ Title IX ដើម្បី “ការពារនារី”។ ហើយប្រសិនបើស្ថាប័នណាមួយមិនគោរពតាមអនុក្រឹត្យថ្មីនេះ នោះពួកគេអាចត្រូវបាត់បង់ថវិកាជំនួយពីរដ្ឋ៕










