ប្រទេសកាណាដា ៖ លោក Mark Carney មកពីគណបក្សសេរីនិយម បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា ក្រោយពីលទ្ធផលការបោះឆ្នោតបឋមបង្ហាញថា គណបក្សសេរីនិយមរបស់លោកទទួលបានអាសនៈច្រើនជាងគេក្នុងសភាតំណាងរាស្ត្រ ។ ការឡើងកាន់តំណែងរបស់លោក គឺស្របពេលមានការដាក់សម្ពាធពាណិជ្ជកម្មយ៉ាងតានតឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមទាំងការចុះផ្សាយព័ត៌មានពីអាមេរិកស្នើឱ្យកាណាដា ធ្វើជារដ្ឋទី៥១ របស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYvlaheRo4Ouh0FcgOvx6zIJ8yDgKdVJvN9SpWUzVNozR_Z_k07NWsS7TprLDgz1K-YySn_0qOa4luhcCXcVW8I5HwFdQhfJbZqLkd9Fvbw1W3JMXZr83AN-Gkiyv46MIqNqITrs4xkwbxu8EkkKfF4PcgbrRyto4qBNqZLyx8UjwwzquIVcnnQxfED_J/s1050/photo_2025-04-30_12-02-40%20(2).jpg

ការចុះផ្សាយរបស់សារព័ត៌មាន CBC និង CTV News កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Mark Carney អាយុ៦០ឆ្នាំ ជាអតីតទេសាភិបាលធនាគារកណ្តាល និងមានបទពិសោធន៍ច្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែពុំធ្លាប់ប្រឡូកក្នុងនយោបាយពីមុន នឹងក្លាយជាមេដឹកនាំកាណាដា ជំនួសលោក Justin Trudeau ស្របពេលមានបញ្ហាប្រឈមទាំងក្នុងប្រទេស និងក្រៅប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOCVWRcNq8AG6VAuzHNGS7ZojplFb4BbEQKJW8NcAzltXKgsRtns1QTEiOjVcCsufPprYORVo5ZUP1v0Su_J3jAz8O7e1KPx6fmpynvq3wlvTmJJQvcVkJfkQPtbiMo4ID8gDi94OLfxt1i_VID2oBhbWaysV92pPBKcLmtXq84tV8VbHXRqlfATjzSfE/s870/photo_2025-04-30_12-02-40%20(3).jpg
គណបក្សសេរីនិយមដែលបានគ្រប់គ្រងកាណាដា ចំនួន៣អាណត្តិជាប់ៗគ្នា នឹងបង្កើតរដ្ឋាភិបាលម្តងទៀត បើគណបក្សនេះអាចប្រមូលសំឡេងរហូតដល់១៧២អាសនៈ ក្នុងចំណោម៣៤៣អាសនៈ ។ ការបោះឆ្នោតកាលពីឆ្នាំ២០២១ គណបក្សសេរីនិយមទទួលបានអាសនៈត្រឹមតែ១៦០ ប៉ុណ្ណោះ និងត្រូវពឹងផ្អែកលើការគាំទ្រពីគណបក្សប្រជាធិបតេយ្យថ្មី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ5SU8O9hF1oaKBDk7F3dDHR1_CTFzf3A8XSixSsrAmM7-GWb68dUMc3qEDsLOYRxy7Xv_-pjwIVVIBnqNE-x2FkYhhuD3XALXoQWOAocHIN5HXG46dQbPnYDG8zrcMtLDz86iKrbmIWrVxNynuO8t27MQFfMpIlMzzD12hl7XLTgEMtreB4YKkonpJ9IS/s1280/photo_2025-04-30_12-02-40.jpg
លទ្ធផលការបោះឆ្នោតនៅខែមេសា ឆ្នាំ២០២៥ បង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក Pierre Poilievre ជាគូប្រជែងដ៏សំខាន់របស់លោក Mark Carney ទទួលបានអាសនៈ ប្រមាណ១៥១ ។ វាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ដោយសារលទ្ធផលបោះឆ្នោតកាលពីខែកុម្ភៈ កន្លងមក គណបក្សសេរីនិយមទទួលបានសំឡេងតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoxLZOr3gCM46wSS7_s7oZgs8GUXCuC7-9wQ_nn_52cdAC4DZroIsyBMQ-Mo11Wc5mFJIkVwt2lGEFeBxg9EWmgAC0k0KmxASwIsC69MXgIqbm6c5ATktrtAiW0FVVxvksvvy6S-o5357yzhaulqQ6Dc8GYsrDe_H58GrR6AfNlVxgvTvsb3FcGlnyDqP/s1024/image_2025-04-30_14-39-43.png

ក្នុងសុន្ទរកថាចុងក្រោយមុនពេលបោះឆ្នោត លោក Mark Carney បានបង្ហាញគោលជំហរច្បាស់លាស់ចំពោះការធ្វើពាណិជ្ជកម្មរបស់លោក Trump ដោយលោកថ្លែងថា ៖ «គួរឱ្យសោកសៅណាស់ ដែលទំនាក់ទំនងដ៏យូរអង្វែងរវាងកាណាដា និងអាមេរិកឈានដល់ទីបញ្ចប់ ហើយភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់អាមេរិក ក៏បញ្ចប់ដូចគ្នា ។ អាមេរិកគ្មានថ្ងៃគ្រប់គ្រងកាណាដា ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn30T5yT1BskE10R6tyUMuooxXVy5IwM4usVokzx39q0JdNodBO-1zqzwtk85rmpG0qbZQLdpQrJuo4FJQCLWudZQUg5oSUeafQsknU_y2h6vq9D5-IRmACDnqUdKLlcPABf1HLjaWQ8DwH7em5UvwJt5LjiF21XZmRpBbQsfRoHLDtDKUqdfhOLRea12z/s1280/image_2025-04-30_14-39-43%20(2).png
លោកបន្តថា កាណាដាប្រឆាំងនឹងការកំណត់ពន្ធទំនិញរបស់អាមេរិកដោយប្រើប្រាស់វិធានការពន្ទរបស់ខ្លួន ហើយវានឹងប៉ះពាល់អាមេរិក ។ យើងនឹងព្យាយាមកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋកាណាដាឱ្យបានតិចបំផុត ។ ការបោះឆ្នោតលើកនេះ គឺមានពលរដ្ឋកាណាដាចុះឈ្មោះបោះឆ្នោតជិត២៩លាននាក់ និងពលរដ្ឋ៧លាន៣សែននាក់ បានចុះឈ្មោះបោះឆ្នោតមុនការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4Cr0NfY9icTGpia2rDMB5acvM8vdp_f0gKvGLIRt4RQxiuTAxTbiHd0gSTy-3WMXrxAGfZBGpfGJxE0895MN2k706cOVc3L0JKqW-cuP6c1iiRDczzo0gKffU1OK2HJ2H-sphZeJ4ur93VJwvdW7fD9dZPjINWcYRMoI-t3GCwxF74fsS22MBynpx2z3/s512/image_2025-04-30_14-39-44%20(2).png

ចំណែកលោក Trump បាននិយាយបែបចំអកថា បើកាណាដាយល់ព្រមធ្វើជារដ្ឋទី៥១ របស់អាមេរិកជាផ្លូវការ គឺនឹងគ្មានការបែងចែកព្រំដែនទៀតទេ ហើយកាណាដានឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFzJ8c3LWkgt0Bf53ukcbWBHcVL6KmmClQt57SYrJ9COaBxhrzIJwBg-4T7zIQLRDt4b7aeS5Gqdm7POtBRGX3kv_Hsixw5BLSeGmmHjwEzFT49kNaXACcdoEj2ocS_0tQ_14VrPUqQ07d5lt7OzZZkGoN2X9IQF7KuFIAPwIryxOi4C0fqXdPSjwUBmvH/s626/image_2025-04-30_14-39-44.png

លោក Mark Carney ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ក្រោយពីលទ្ធផលបោះឆ្នោតនៅថ្ងៃទី២៨ ខែមេសា បញ្ជាក់ថា គណបក្សសេរីនិយមរបស់លោកបានឈ្នះឆ្នោតអាណត្តិទី៤ និងទទួលបានសំឡេងជាង៨លាន៣សែនសំឡេង ។ នាយករដ្ឋមន្ត្រីថ្មីនឹងព្យាយាមបង្កើតឯករាជ្យឱ្យកាណាដា និងធ្វើជាតំណាងឱ្យពលរដ្ឋគ្រប់រូប រួមទាំងប្រឆាំងលោក Trump ពីព្រោះសម្ព័ន្ពភាពចាស់រវាងកាណាដា និងអាមេរិក បញ្ចប់ហើយ ៕